សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និតិ​វិធី​រួមគ្នា​សម្រាប់​ប្រព័ន្ធ​ស្បៀង​នៅ​កម្ពុជា​

សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និតិ​វិធី​រួមគ្នា​សម្រាប់​ប្រព័ន្ធ​ស្បៀង​នៅ​កម្ពុជា​

ខេត្ត​បាត់ដំបង ៖ សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និតិ​វិធី​រួមគ្នា​សម្រាប់​ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុជា បាន ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ ទី​១៤ ខែ​កញ្ញា នៅ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម  វង់ សណ្តា​ប់  អនុរដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជាន​យករ​គម្រោង ឧបត្ថម្ភ​ស្បៀង​បន្ទាន់ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណ​កម្មា ធិ​ការ ប​.​ស​.​ប​.​ស ព្រមទាំង​ឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង និង​សិក្ខាកាម​ជាច្រើន​មក​ពី​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង ប៉ៃលិន​។​

​ឯកឧត្តម ច័ន្ទ សុផល និង ឯកឧត្តម បណ្ឌិត វង់ សណ្តា​ប់ បានបញ្ជាក់​ថា​ការរៀបចំ សិក្ខាសាលា​នា ពេលនេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលមាន រាជធានី​ខេត្ត​ក្រុង ស្រុក ខ​ណ្ទ័ ឃុំ សង្កាត់ ឲ្យ​យល់​ជ្រួតជ្រាប​នូវ និតិ​វិធី​រួម​សម្រាប់​ប្រព័ន្ធ ស្បៀង​កម្ពុជា ប​.​ស​.​ប​.​ក​តាមរយៈ​គម្រោង​ឧបត្ថម្ភ​ស្បៀង បន្ទាន់ ហិរញ្ញប្បទាន​បន្ថែម និង​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ និង​កសិករ​ក្រីក្រ ងាយ​រងគ្រោះ ដោយសារ​គ្រោះ មហន្តរាយ ឬ គ្រោះអាសន្ន​នានា​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ទូទាំង​ពិភពលោក មានក្តី​ព្រួយ បារម្ភ​ជាខ្លាំង លើ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹកជំនន់​ភាពរាំងស្ងួត​ខ្យល់ព្យុះ ជ​ម្ញឺ​ឆ្លង​ជា ដើម បាន​ធ្វើឲ្យ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ប្រទេស​កំពង់អភិវឌ្ឍន៍​។​

​ដោយ​ពិនិត្យឃើញ​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​គ្រោះធម្មជាតិ  នេះ​ហើយ​ទើប រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​បាន​ខិតខំ​បង្កើត​។ មាន​គម្រោង ឧបត្ថម្ភ​ស្បៀង​បន្ទាន់​នេះ​ឡើង តាមរយៈ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ជួយសង្គ្រោះ ដល់​ប្រជា​ពល រដ្ឋ​រងគ្រោះ​។​កន្លង​មក​គម្រោង ឧបត្ថម្ភ​ស្បៀង​បន្ទាន់​បាន​អនុវត្ត​ល្អប្រសើរ​ហើយ​បាន​ពង្រឹង​ដល់​ផលិតកម្ម កសិកម្ម និង​ជា ប្រភព​ផ្តល់​គ្រាប់​ពូជ​ដល់​ប្រជាកសិករ ដូចជា​ពូជស្រូវ អ៊ី​អ៊ែរ 66 ដំណាំ​បន្លែ​មាន សណ្តែក​គួរ គ្រាប់​វែង ត្រឡាច ល្ពៅ ផ្ទី​រស ពោត​ផ្អែម ពោត​ដំណើប និង​ប៉េងប៉ោះ​ជាដើម​។​

​ខ្ញុំ​សង្ឃឹមថា​សិក្ខាសាលា​នា​ពេល​នេះ និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សិក្ខាកាម និង​អ្នកពាក់ព័ន្ធ ទាំងអស់ ឲ្យទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម អំពី​និតិ​វិធី​រួម សម្រាប់​ប្រព័ន្ធ ស្បៀង​បំរុង​កម្ពុជា​ដើម្បី​ចូលរួម អភិវឌ្ឍន៍​ស្បៀងអាហារ​នៅ​កម្ពុជា សម្រាប់​ជួយ​ដល់ ប្រជាពលរដ្ឋ យើង​នៅពេល​មាន​ហានិភ័យ​គ្រោះធម្មជាតិ ការប្រែប្រួល​អាកាសធាតុ និង​ចូល រួម កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ផងដែរ ៕

 

2015_09_16dp1 (1) 2015_09_16dp1 (2) 2015_09_16dp1 (3) 2015_09_16dp1 (4)

Filed in: ព័ត៌មានជាតិ