សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជធានី​នឹង​សាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​ដើម្បី​រំដោះ​ទឹក​លិច​នៅ​ផ្លូវ​លេខ ២០០៤​ឆាប់ៗ​នេះ ដើម្បី​រំដោះ​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង ដែល​តែងតែ​លិច​តំបន់​ផ្លូវ ២០០៤ តំបន់ស ឡា នោះ ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ថា​នឹង​សាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​ដើម្បី​រំដោះ​ទឹក នៅ​រដូវប្រាំង​នេះ

រាជធានី​នឹង​សាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​ដើម្បី​រំដោះ​ទឹក​លិច​នៅ​ផ្លូវ​លេខ ២០០៤​ឆាប់ៗ​នេះ ដើម្បី​រំដោះ​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង ដែល​តែងតែ​លិច​តំបន់​ផ្លូវ ២០០៤  តំបន់ស ឡា នោះ ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ថា​នឹង​សាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​ដើម្បី​រំដោះ​ទឹក នៅ​រដូវប្រាំង​នេះ

ភ្នំពេញ​៖ មន្ដ្រី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ក្រោយពី​បាន​រៀបចំ​វេទិការ​សាធារណៈ ផ្សព្វផ្សាយ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​រដ្ឋបាល រាជធានី​ភ្នំពេញ​សម្រេច​ថា​នឹង​សាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​ឆាប់ៗ​នេះ ដើម្បី​រំដោះ​ទឹក​លិច​នៅ​ផ្លូវ​លេខ ២០០៤​។​

​ការរៀបចំ​វេទិការ​សាធារណៈ ផ្សព្វផ្សាយ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​បេតុង​ស្ទឹង​មានជ័យ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៧ នៅ​វត្ត​ចង្ក្រាន្ត​តា​ព្រហ្ម​ស្ទឹងមានជ័យ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ដោយ​លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ ដើម្បី​ស្ដាប់​មតិ​យោបល់​របស់​ប្រជាពលរដ្ឋ​ជិត ៦០០​ខ្នង​ផ្ទះ ដែល​កំពុង​រស់នៅ​លើ​ប្រឡាយ​ស្ទឹងមានជ័យ​។​

​លោក មាន ចាន់​យ៉ាដា បាន​ថ្លែងថា ពេល​នេះ​រាជធានី​ទទួល​បាន​សំណូមពរ និង​មតិយោបល់​របស់​ប្រជាពលរដ្ឋ​ចំនួន​១៥​នាក់ ដែល​តំណាង​មក​ពី​សហគមន៍​ទាំង​៨ ដែល​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ ហើយ​ពេលនេះ​យើង​ក៏​បាន​ពិភាក្សា​គ្នា​និង​បាន​សម្រេច​ជា​លទ្ធផល​រួម​គ្នា​បាន​យ៉ាង​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ ចំពោះ​ការឯកភាព​ក្នុងការ​ស្ដារ​ប្រឡាយ​នេះ​ឡើង​វិញ​។​

​មន្ដ្រី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បន្ថែមថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​សំណើរ​របស់​ប្រជាពលរដ្ឋ​ចំនួន ៨​សហគមន៍ ស្មើនឹង ៥៦២​ខ្នង​ផ្ទះ ដែល​កំពុង​រស់នៅ​លើ​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​នឹង​កន្លែង ហើយ​អាជ្ញាធរ​នឹង​សាងសង់​ប្រឡាយ​បេតុង​ប្រវែង ១៣៥០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ ផ្លូវ​បេតុង​អម​ប្រឡាយ​ទទឹង ៦​ម៉ែត្រ និង​ម្ខាង​ទៀត​ទទឹង ១​ម៉ែត្រ​ទៅ​៤​ម៉ែត្រ​៕

 

 

Filed in: ព័ត៌មានជាតិ