សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​មេ​ភូមិបាល​ស្រុក​រលៀប្អៀរ​យក​គ្រឿងចក្រ​ឈូស​ផ្នូរ​គេ​បញ្ចប់​ក្រៅ​តុលាការ​ដោយ​លោក​សា​ជា​សុផារ៉ា​

​រឿង​មេ​ភូមិបាល​ស្រុក​រលៀប្អៀរ​យក​គ្រឿងចក្រ​ឈូស​ផ្នូរ​គេ​បញ្ចប់​ក្រៅ​តុលាការ​ដោយ​លោក​សា​ជា​សុផារ៉ា​

កំពង់ឆ្នាំង​៖ ករណី លោក សួង សែ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​ភូមិបាល​ស្រុក​រលាប្អៀរ​ឈូ​ឆាយ​ផ្នូរ​អ្ន​ដទៃ​ត្រូវបាន​បញ្ចប់​ក្រៅ​តុលាការ​ហើយ​ក្រោម​ការសម្របសម្រួល​ពី​លោក​លឹម វា​ន់ រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​លោក ហ៊ី ណាត​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច ថ្ងៃទី​០៤ ខែ​១០ ឆ្នាំ​២០១៧ វេលា​ម៉ោង​៤ និង ៤០​នាទី​។​

​ករណី​នេះ​អ្នកស្រី អឿ​គឹម​ឡាយ​ដែលជា​សាច់ញាតិ​បាន​ប្តឹង​ទៅ​កាន់​តុលាការ​ចោទ​ពី​បទ (​ប្រមាថ​ទី​បញ្ចុះសព​/​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា /​បទ​ប៉ះពាល់​បូរណភាព​នៃ​សព​) អ្នកស្រី អឿ​គឹម​ឡាយ​ក៏បាន​ប្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ដែរ​។​-

​ក្រោយពី​ទទួលបាន ចំណា​រដ៍​ខ្ពង់ខ្ពស់​របស់ លោក ទេស​រដ្ឋមន្ត្រី​ជា​សុផារ៉ា​ចុះ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ យោង​ពាក្យបណ្តឹង​អ្នកស្រី អៀ គឹម​ឡាយ មេត្តា​ជួយ​រក​យុត្តិធម៍​ជូន​ប្តី​របស់​គាត់ លោក លឹម វា​ន់ រដ្ឋលេខាធិកា​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ក៍បាន​ដឹកនាំ​ក្រុមចម្រុះ​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​និង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង​លើ​ទីតាំង សព​ដែល​លោក នុត សុខុម ដែល​ត្រូវបាន​លោក​សួង សែ ធ្វើការ​ឈូសឆាយ ។

​ក្រោយ​ពី​ចុះ​ពិនិត្យ​ជាក់ស្តែង នៅ​ពេល​ល្ងាច​ថ្ងៃនេះ កិច្ចប្រជុំ​ក៍បាន​ឈន​ដល់​ដំណើរការ​សម្របសម្រួល​បញ្ឃប់​រវាង លោក សួង សែ និង​ក្រុមគ្រួសារ​សព​។​
-​ជា​លទ្ធផល ក្រុមគ្រួសារ​សព លោក នុត សុខុម បានបញ្ជាក់​ថា​៖ លោក សួង សែ ព្រម​សុំទោស​ចំពោះ​មុខ​សព​និង​ក្រុមគ្រួសារ ហើយ​និង​សំណង​ជំងឺ​ចិត្ត ចំនួន ៣២ .០០០ .០០០ (​សាម​ស៊ិប​ពី​លាន​រៀល​) ស្មើ​និង​(៨០០០​ដុល្លា​)​យ៉ាងយូរ​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ ទី​០៨ ខែ​១០ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥ នាទី​។

​ចំណែក​ភាគី អ្នកស្រី អឿ គឹម​ឡាយ យល់ព្រម​ដក​ពាក្យបណ្តឹង​ចេញពី​តុលាការ ទាំងពី​បណ្តឹង​។​សូមបញ្ជាក់​ថា​ការដោះស្រាយ​នេះ​ជាការ​សងជំងឺចិត្ត​ចំពោះ​គ្រួសារ​អ្នកស្រី​អឿ​គឹម​ឡាយ​ដើម្បី​បញ្ចប់រឿង​តែប៉ុណ្ណោះ តែ​ចំពោះ​លក្ខខណ្ឌ នៃ​ច្បាប់​មន្ត្រីរាជការ​និង​ច្បាប់​ភូមិបាល​យើង​មិនទាន់​ដឹង​នោះទេ ។

Filed in: ព័ត៌មានជាតិ