សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​និង​ក្រុមហ៊ុន​OCIO​គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង​

​រដ្ឋបាល​រាជធានី​និង​ក្រុមហ៊ុន​OCIO​គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន​OCIC គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង ជាប់​ស្តា​ត​អូឡាំពិក ក្នុង​ខណ្ឌ​៧​មករា រាជ​ធា នី​ភ្នំពេញ ហើយ​គម្រោង​នេះ​បើ​មិន​មាន​ការ ប្រែប្រួល ទេ​នឹង​បើក​ការដ្ឋាន​ស្ថាបនា​ឡើង​នៅ ចុង​សប្តាហ៍​ក្រោយនេះ​។​

លោក ម៉េត មាស​ភក្ដី  អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥ តុលា ឆ្នាំ​២០១៧​នេះ​ថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិន​ប៉ះពាល់​ចរាចរ និង​ធានាបាន​សុវត្ថិភាព រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា នៅ​ចុង​សប្តាហ៍​ក្រោយនេះ  ។​

លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង ជាប់​ស្តា​ត​អូឡាំពិក ក្នុង​ខណ្ឌ​៧​មករា នេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC បាន​សហការ​គ្នា​ធ្វើការ​សិក្សា​រួម​គ្នា ប្រមាណ​២​ទៅ​៣ ខែ​រួច​មក​ហើយ ហើយ​នៅពេល​មិន​យូរ​ទេ ការដ្ឋាន​មួយ​នេះ​បើក​ដំណើរការ​នា​ពេល​ឆាប់ៗ​នេះ ។​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំ ពេញ​រូបនេះ​មិន​បាន​លំអិត​អំពី​គម្រោង​នេះ​ទេ ។​

សូមបញ្ជាក់​ថា​៖ បើ​ការដ្ឋាន​ខាងលើនេះ​ចាប់ផ្តើម​ដំណើរការ នោះ​មានន័យ​ថា នៅ​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​ហើយ ដោយ​នៅ​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន្ត ខណ្ឌ​ពោធិ​សែន​ជ័យ​២ កន្លែង និង​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា​នេះ​មួយ​កន្លែង​ទៀត​៕

 

Filed in: ព័ត៌មានជាតិ