សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក អូស្មាន ហាស្សាន់​៖ រាជរដ្ឋាភិបាល​គាំទ្រ​រាល់​គម្រោង​បង្កើតឲ្យមាន ធនាគារ​ឥស្លាម នៅ​កម្ពុជា របស់​ធនាគា​អ​អេច​ប៊ីឥ​ណ្ឌូ​ឆៃ​ណា​ម៉ាឡេស៊ី

លោក អូស្មាន ហាស្សាន់​៖ រាជរដ្ឋាភិបាល​គាំទ្រ​រាល់​គម្រោង​បង្កើតឲ្យមាន ធនាគារ​ឥស្លាម នៅ​កម្ពុជា របស់​ធនាគា​អ​អេច​ប៊ីឥ​ណ្ឌូ​ឆៃ​ណា​ម៉ាឡេស៊ី

ភ្នំពេញ ៖ លោក លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម នាតក​រដ្ឋមន្ត្រី បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Dato’ Adissadikin Ali   ប្រធាន​ធនាគារ អ អេច ប៊ី ឥណ្ឌូ​ឆៃ​ណា របស់​ម៉ាឡេស៊ី ក្នុង​គោលបំណង​ដើម្បី​បង្កើតឲ្យមាន​ធនាគារ​ឥស្លាម​មួយនៅ​កម្ពុជា ខណៈ សាខា​ធនាគារ មួយ​នេះ​កំពុង មាន​វត្តមាន​នៅ​កម្ពុជា​រួចទៅហើយ និង​កំពុង​ដំណើរការ​បែប​ធនាគារ​ទូទៅ​យ៉ាង​ល្អ​ជូន​អតិថិជន ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ នៅក្នុង​ជំ​នួន បាន​ប្រព្រឹត្ដទៅ កាលពី​រសៀល​ថ្ងៃ​ទី​០៥  តុលា ឆ្នាំ​២០១៧ នៅ​វិមាន​សន្ដិភាព ។​

​លោក អូស្មាន ហាស្សាន់  បាន​លើកឡើង​ថា​៖ លោក​សូម​គាំទ្រ​រាល់​គម្រោង ឲ្យមាន​ធនាគារ បែប​ឥស្លាម​នេះ ឡើង​នៅ​កម្ពុជា ស្រប​ទៅ​នឹង​ឧស្សាហកម្ម​ហា​ឡា​ល​កំពុងតែ​ត្រូវបាន​យកចិត្តទុកដាក់​រៀបចំ​អោយ​ដំណើរការ​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា គឺ​ឧស្សាហកម្ម​មួយ​នេះ​នឹង​ត្រូវបាន​ភាគី​វិនិយោគ​ផ្តោត​សំខាន់​ទៅលើ​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការរក្សា​គុណភាព ក៏​ដូច​ជា​ការ​ចេញ​វិញ្ញាបនបត្រ ហា​ឡា​ល  និង តើ​មាន​វត្តមាន​របស់​ធនា​គា​ឥស្លាម ហើយ​រឺ​នៅ​? ទោះបីយ៉ាងណា នេះ​មិនមែន​មានន័យថា ចាំបាច់​ត្រូវតែ​មាន​ធនាគា​ឥស្លាម​ទើប​អាច​ដំណើរការ​ការអភិវឌ្ឍ​ន៍​វិស័យ​ហា​ឡា​ល​នោះទេ គ្រាន់តែ​ធនាគារ​ឥស្លាម គឺជា​ផ្នែក​មួយ​សំខាន់ ដែល​សាក​សម​នឹង​អ្នក វិនិយោគ​ងាយ នឹង​ទទួលយក​បាន ដើម្បី​អោយ​ដំណើរការ វិនោយោគ​របស់​គេ ដោយ​ប្រព្រឹត្តទៅ​មាន​លក្ខណៈ​បែប​ឥស្លាម អនុ​ឡោម​នឹង​ក្រឹតក្រម​របស់​ហា​ឡាល​ដែល​ចង់បាន​។

​លោក អូស្មាន ហាស្សាន់ ក៏​បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ វិស័យ​នានា ជាពិសេស​វិស័យ​ធនាគារ​នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទស្សវត្ស​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេចបាន​នូវ​វឌ្ឍនភាព​គួរ​ជាទី​មោទនៈ​លើ​គ្រប់​វិស័យ ជាពិសេស ការរក្សាបាន​នូវ​ស្ថេរភាព​ពេញលេញ ស្ថេរភាព នយោបាយ​រឹងមាំ កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​ក្នុង​អត្រា​ជា​មធ្យម​ជា​ង​៧% ក្នុង​មួយ​ឆ្នាំ ដែល​បាន​ធ្វើអោយ​អត្រា​ក្រីក្រ​ហក់​ថយចុះ​យ៉ាង​លឿន​ជាទីបំផុត ដែល​កាលពី​ឆ្នាំ​២០០៤ មាន​ជាង​៥០​ភាគរយ មក​នៅ​ជាង​១០​ភាគរយ​ប៉ុណ្ណោះ​នៅ​បច្ចុប្បន្ន​។

​លោក​អូស្មាន ហាស្សាន់  បានបញ្ជាក់​ថា​៖  ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភាគី​វិនិយោគ​ដែល​មាន​បំណង​វិនិយោគ​អនុ​ឡោម​នឹង​ក្រឹត ក្រម តាម​លក្ខខណ្ឌ​ឥស្លាម នោះ ថ្នាក់ដឹកនាំ ឥស្លាម​នៅ​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​សហការ​នឹង​ស្ថាប័ន​ធនាគារ និង មីក្រូ​ហរិញ្ញវត្ថុ​ឥស្លាម​អោយ មាន​វត្តមាន​នៅ​កម្ពុជា ជាពិសេស​ថ្មីៗ​នេះ អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​មុស្លិម​កម្ពុជា ក៏​បាន​ចាត់​បញ្ជូន​អោយ​បេក្ខជន​ជា​បញ្ញវ័ន្ត​មុស្លិម​កម្ពុជា​១៦​រូប ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ទៅ​ទទួល​ការ​បំពាក់បំប៉ន​ជំនាញ​ហិរញ្ញាវត្ថុ​ឥស្លាម​បន្ថែ​មនៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សហការ​ជាមួយ គ្រឹះស្ថាន​មីក្រូហិរញ្ញាវត្ថុ​ឥស្លាម Amanah Ikhtiar Malaysia (AIM)  ជា​ភាគី​ដៃគូរ​សហការ​ដែល​នឹង​បើក អោយ​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​នេះ បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​អនុសារណៈ​នៃ​ការយោគយល់​រួច​កាលពី ថ្ងៃទី ២២ កក្កដា ២០១៦​កន្លងទៅ ។ ក្នុងពេល​ជាមួយ​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ប្រតិភូ ក្នុង​នាម​ថ្នាក់ដឹកនាំ​ឥស្លាម​នៅ​កម្ពុជា ក៏​បាន​និង​កំពុង​ទំនាក់ទំនង​ជាមួយ​មូលនិធិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឥស្លាម​ម៉ាឡេស៊ី (YAPEIM)  ដើម្បី​ដាក់​អោយ​ដំណើរការ​គ្រឹះស្ថាន​កុងស៊ីបញ្ចាំ​បែប​ឥស្លាម Ar Rahnu ។

​លោក​បញ្ជាក់​បន្ថែមថា​៖  ទាំង​ធនាគារ​ឥស្លាម រឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឥស្លាម គឺ​មិនមែន​សម្រាប់​បម្រើ​ដល់​សេវាកម្ម​កម្ចី​ឥន​ណ​ទាន​ដល់​អ្នក​កាន់​សាសនា​ឥស្លាម តែ​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ការ​ផ្តល់​ជូន​សម្រាប់​ជូន​ជន រួម​ជាតិ​និង​អន្តរជាតិ​ជាទូទៅ គ្រាន់តែ​អនុ​ឡោម​តាម​ក្រិត​ក្រម​ឥស្លាម ហើយក៏ មាន​លក្ខខណ្ឌ​លើកលែង​ច្រើន​ដល់​អតិថិជន ជាពិសេស​វា​ពុំ​មាន​ការ​យកការប្រាក់​ទេ គ្រាន់តែ​មាន​សេវាកម្ម​តម្លៃ​សម ស្រប បំផុត ដែល​អាច​អោយ​អតិថិជន​ងាយ​នឹង​ទទួលយក បាន​ប៉ុណ្ណោះ​។

​លោក​អូស្មាន ហាស្សាន់ ក៏​បាន​បង្ហើប​អោយដឹង​ពី​កិច្ចខិតខំ​ប្រឹងប្រែង ទំនាក់ទំនង ដោយ​មាន​ការ​ជ្រោមជ្រែង យ៉ាងខ្លាំង​ពី​សំណាក់ ធនាគារ​អភិវឌ្ឍន៍​ឥស្លាម IDB ដែល​ជា​ភាគី​ដៃគូ នៅ​ស្វាគមន៍​ជានិច្ច​ក្នុង​កិច្ចសហការ​ល​ក្ខណ្ឌ បច្ចេកទេស និង​ដើមទុន​មួយចំនួន សម្រាប់​ដំណើរ​បានរ​លូន និង​មាន​ប្រសិទ្ឋភាព ទៅ​ថ្ងៃ​ខាងមុខនេះ ។

​លោក Dato’ Adissadikin Ali ប្រធាន​ធនាគារ អ អេច​ប៊ីឥ​ណ្ឌូ​ឆៃ​ណា​ម៉ាឡេស៊ី បានបញ្ជាក់​ថា​៖ គោលជំហ​របស់​របស់​ធនាគារ នឹង​ពិនិត្យ​លទ្ឋភាព​ពន្លឿន​មួយ​ផ្នែក​ទៀត របស់​ធនាគារ​អ​អេច​ប៊ី ឥណ្ឌូ​ឆៃ​ណា អោយមាន​ហិរញ្ញវត្ថុ​បែប​ឥស្លាម​នៅ​កម្ពុជា ដើម្បី​លើក​កំពស់​កំណើន​វិនិយោគ​គ្រប់​ជាតិ​សាសន៍​តាមរយៈ​ធនាគារ​របស់​លោក និង​ចូលរួម​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​កម្ពុជា​អោយមាន​ការរីក​ចម្រេី​ន​។​

​លោក  Dato’ Adissadikin Ali  ក៏​បាន​លើក​ពី​គម្រោង​វិនិយោគ​២​ផ្សេង​ទៀត​ក្រៅពី​ផ្នែក​ហិរញ្ញវត្ថុ​ឥស្លាម គឺ​ការវិនិយោគ​វិស័យ​ឧស្សាហកម្ម​ហា​ឡា​ល និង​ការវិនិយោគ វិស័យ​អចលនទ្រព្យ ខណៈ​ស្រប​ពេល​នេះ គណៈប្រតិភូ​ដែល​អមដំណើរ ជាមួយ លោក​រួម​មាន​សមាសភាព​ពី​សភាពណិជ្ជកម្ម​ម៉ាឡេស៊ី និង​បណ្តា​អ្នក​វិ និយោគ​សំខាន់​ជា​ច្រើន​រូប​ពី​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សិក្សា​ស្វែង​យល់​កាន់តែ​ស៊ីជម្រៅ​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​នេះ​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ