សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ទិញ​ផ្លូវ និង​ស្ពាន​លី​យ៉ុង​ផាត់ ព្រែក​ព្នៅ មក​គ្រប់គ្រង​វិញ​, ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ មិនបាច់​បង់​ប្រាក់​ទៀត​ឡើយ ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា​

​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ទិញ​ផ្លូវ និង​ស្ពាន​លី​យ៉ុង​ផាត់ ព្រែក​ព្នៅ មក​គ្រប់គ្រង​វិញ​, ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ មិនបាច់​បង់​ប្រាក់​ទៀត​ឡើយ ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា​

​ភ្នំពេញ ៖ ជា​កាដូ​ដ៏​ធំ​មួយ​ទៀត​ហើយ ផ្ដល់ជូន​ដល់​ជនរួមជាតិ​ខ្មែរ​នោះ​គឺ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ទិញយក ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់​ព្រែក​ព្នៅ មក​គ្រប់គ្រង​វិញ ដូច្នេះ​បងប្អូន​ប្រជា​ពលរដ្ឋ​នឹង​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​តទៅ​ទៀត​ឡើយ ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​នៅ​លើ បណ្ដាញ​សង្គម​របស់​លោក នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ​យ៉ាង​ដូច្នេះ​ថា​៖ ដើម្បី​ដោះស្រាយ​នូវ​ការលំបាក​និង​ជួយ​លើក​កំពស់​ជីវភាព​ប្រជាជន ពិសេស​សម្រួល​ដល់​ការធ្វើដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង ០០:០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​នេះ​តទៅ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦A ទៅ​ផ្លូវ​ជាតិ​លេខ​៥ (​ស្ពាន និង​ផ្លូវ លី យ៉ុង​ផាត់ ព្រែក​ព្នៅ​) នឹង​ត្រូវ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​ឆ្លងកាត់​ទៀត​ទេ រាជរដ្ឋាភិបាល​នឹង​ទិញ​យក​មក​គ្រប់គ្រង​វិញ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា «​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់​។ សង្ឃឹមថា ប្រជាពលរដ្ឋ​យើង​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការសម្រេច​នេះ​»​។​

​សូមជម្រាបថា ស្ពាន លី យ៉ុង​ផាត់ បាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់ កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១០ ដែល​វិនិយោគ និង​សាងសង់​ដោយ​ក្រុមហ៊ុនៈ LYP Group ទឹកប្រាក់​សរុប​ចំនួនៈ ៤៣​លាន​ដុល្លារ​អាមេរិក​។ ស្ពាន​នេះ មាន​បណ្តោយ​៩៩៦​ម៉ែត្រ និង​ទទឹង​១៤​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​កប់​ស្រូវ (​ត្រើយ​ខាងលិច​បឹង​ទន្លេសាប​) ទៅ​ចំនុច​ស្ពាន​ទី​៦ ផ្លូវជាតិ​៦A (​ត្រើយ​ខាងកើត​បឹង​ទ​នេ្ល​សាប​) ដែល​តំរូវ​ឲ្យមាន​ការសាង​សង់​ផ្លូវ​បេតុង​ប្រវែង​៨១៧០​ម៉ែត្រ ភ្ជាប់​ពី​គល់​ស្ពាន​ត្រើយ​ខាងកើត ទៅ​ផ្លូវ​ជាតិ​លេខ​៦A៕

 

Filed in: ព័ត៌មានជាតិ