សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហាងឆេង​សេវា​រត់​ឯកសារ​នៅ​ការិយាល័យ​គយ​ព្រលានយន្តហោះ​ភ្នំពេញ​ក្រោម​បញ្ជា​លោក​ហ៊ី​វ​សុទ្ធា​រិទ្ធ​!

ហាងឆេង​សេវា​រត់​ឯកសារ​នៅ​ការិយាល័យ​គយ​ព្រលានយន្តហោះ​ភ្នំពេញ​ក្រោម​បញ្ជា​លោក​ហ៊ី​វ​សុទ្ធា​រិទ្ធ​!

ភ្នំពេញ ៖ អ្នក​រត់ការ ទំនិញ​វិនិយោគ បាន​លើកឡើង​ថា ការិយាល័យ​គយ និង​រដ្ឋាករ អា កាស​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ ក្រោម​ការគ្រប់គ្រង របស់លោក ហ៊ី​វ សុធារិទ្ធ ពោរពេញ​ដោយ អំពើពុករលួយ ជា​លក្ខណៈ​ប្រព័ន្ធ តាម​រូបភាព​តម្រូវ ឲ្យមាន​ការបង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារៗ ចាប់ពី ៣៥​ដុល្លារ​ទៅ ៧៥​ដុល្លារ នេះ​គិត​សម្រាប់​តែ​ឯកសារ  ដែល​គ្មាន​កំហុស​ដោយ​ឡែក​ឯកសារ​មាន​កំហុស​ត្រូវ​កោសរូស​តាម​អំពើ​ចិត្ត ហើយ​គេ​មិនទាន់​គិតដល់ ទំនិញ​មួយចំនួន ដែល​បង់ពន្ធ​មិន​គ្រប់ ត្រូវ​ឈ្មួញ​នាំ​ចូល​តាម​ច្រក​នេះឡើយ ។​

​ក្រុម​អ្នក​រត់​ការ​បាន​លើកឡើង​ថា ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដែល​មាន​លោក ហ៊ី​វ សុធារិទ្ធ ជា​ប្រធាន បាន​នុវ​ត្ត​តាម​ទម្លាប់ ដែល​គាត់​ថ្លា​ប់បាន ប្រព្រឹត្ត​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។
​ក្នុង​មួយ​ឯកសារ សម្រាប់​ទំនិញ​វិនិយោគ​នាំចូល ត្រូវ​បង់ប្រាក់​ប្រមាណ ៧៥​ដុល្លារ ក្នុងនោះ អ្នក​រត់ការ ត្រូវ​បង្ខំចិត្ត​បង់ប្រាក់ ឲ្យ​កូន​ចៅលោក ហ៊ី​វ សុធារិទ្ធ ជា​មន្ត្រី​គយ ទទួល​ផ្នែក​នីមួយៗ​តាម​ការទាមទារ ដូចខាងក្រោម ៖
​ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល​ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ធឿន ។ ទី​២-​បង់​ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ឈ្មោះ សារ៉ាន់ ។ ទី​៣-​បង់​ប្រាក់​ចំនួន​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក​កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់​ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯកសារ និង​ទី​៥ ត្រូវ​បង់​ឲ្យ អនុប្រធាន​ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។​

​ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ​ឯកសារ ក៏​ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ ។ អំពើពុករលួយ​តាមរយៈ គាបសង្កត់​ទារលុយ​ទាំង​ឯកសារ​ស្របច្បាប់ របស់​ផ្នែក​ទំនិញ​វិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោង​ច្រក​កាត់ដេរ ដោយ​ករណី​ខ្លះ លោក ហ៊ី​វ សុធារិទ្ធ បាន​តម្រូវ​ឲ្យ​មន្ត្រី​របស់​ខ្លួន កេងប្រវ័ញ្ច ក្នុង​ប្រយោជន៍​ទៅ​លើ​ឯកសារ ខុស​បច្ចេកទេស​តិចតួច ឬ​កិច្ចកា​រងារ​ប្រញាប់ ត្រូវ​ទាញយក​ប្រយោជន៍ លក្ខណៈ​ក្រោម​តុ កាន់តែច្រើន និង​ចង់ទៅ​ស៊ី​ញ៉េ កន្លែង​ណា​ក៏បាន​។ សមត្តកិច្ច​នៅ​ព្រលាន​បាន​និយាយ​ថា​សកម្មភាព​គោះរប​ស់​គយ​កូចៅ​លោក ហ៊ី​វ សុធារិទ្ធ​មិនមែន​លោក​គន់ញឺម​ជា​មេ​មិន​ដឹង​នោះ​ទេ​?​។

​ពាក់ព័ន្ធ​ករណី​នេះ អ្នកសារព័ត៌មាន មិនទាន់​អាច​ទាក់ទង​សុំ​ការបំភ្លឺ ពី​លោក ហ៊ី​វ សុធារិទ្ធ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​បាន​នៅឡើយ​ទេ ។ ប្រសិនបើ​ដូច​ការរាយការណ៍​ពី​អ្នករត់​ឯកសារ​មែន ព​តិមាន​ខាងលើ​គឺ​គ្រប់គ្រាន់​សម្រាប់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ចាត់​មន្ត្រី​ឲ្យ​ចុះ​ស្រាវជ្រាវ​ព្រោះ​បើ​តាម​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ស៊ី​តែ​៥​ដុល្លារ​គឺ​ត្រូវ​ជាប់គុក​យ៉ាងតិច​មួយអាទិត្យ​ដែរ​! ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់