សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿងអាស្រូវ របស់លោក ហែម មុន្នី ប៉ូលីស​សេដ្ឋកិច្ច​រត់ការ​ដឹក​ជញ្ជន​ឈើ​ប្រណីត​នៅ​ខេត្ត​ស្ទឹងត្រែង​?

បែកធ្លាយ​រឿងអាស្រូវ របស់លោក ហែម មុន្នី ប៉ូលីស​សេដ្ឋកិច្ច​រត់ការ​ដឹក​ជញ្ជន​ឈើ​ប្រណីត​នៅ​ខេត្ត​ស្ទឹងត្រែង​?

ខេត្ត​ស្ទឹងត្រែង​៖ លោក ហែម សុ​មុន្នី ហៅ​(​ម៉ៅ​)​នាយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​មិន​ត្រឹមតែ​មិន​បាន​ដកខ្លួន​ចេញពី​ខេត្ត​មក​ចូល​អង្គភាព​តាម​បញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ​ប៉ុណ្តោះ​ទេ លោក ហែម សុ​មុន្នី ហៅ​(​ម៉ៅ​)​ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​ថា​៖ គាត់​គឺជា​មេខ្លោង​ខាង​ចេញមុខ​រត់ការ​ដឹក​ប​ទ​ល្មើស​ឈើ​នៅ​ខេត្តស្ទឹងត្រែង​ផ្តាច់មុខ​និង​បំពាន​ច្បាប់ អនុវត្ត​ខុសពី​តួនាទី ភារកិច្ច​ខ្លួន​ជា​មន្ត្រី​អនុវត្ត​ច្បាប់​និង​បង្ក្រាប​បទល្មើស​ទៅ​វិញ​.? គេ​នៅ​ចាំបាន​ថា​៖ លោក​ឧត្តមសេនីយ៍ឆាយ គឹម​ខឿន នាយសេនាធិការ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​បទបញ្ជា​អោយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ត្រូវ​ដក​មក​កាន់​កន្លែង​វិញ​តាំងពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភះ ឆ្នាំ​២០១៧ មក​ម្លេះ​។ ក្នុងនោះ​លោក​ឆាយ គឹម​ខឿន នាយសេនាធិការ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ជម្រាប​ជូន​ឯកឧត្តម អស់​លោកស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់​មេត្តា​ជ្រាបថា តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ សូមអោយ​ឯកឧត្តម អស់លោក រាយការណ៍​មក​ភ្លាម ថា​តើ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដែល​បាន​ចុះ​តាម​បណ្តា​ខេត្ត​នោះ​បាន​ដក​ត្រឡប់មកវិញ​អស់​ឬ​នៅ​.?​បើសិន​មិនបាន​ដក​ទេ​ហៅ​មក​ព្រមាន ឬ​ត្រូវ​ចាប់បង្ខំ​អោយ​ដក បើ​មិន​ព្រម​ដក​ប្រើប្រាស់​កម្លាំង​បញ្ជា​របស់​ខេត្ត​នាំខ្លួន​មក​ស្នងការ​ជាបន្ទាន់​» ។ ផ្ទុយ​ទៅ​វិញ​លោក ហែម សុ​មុន្នី​ហៅ​(​ម៉ៅ​)​មិន​ព្រម​ដក​មក​កន្លែង​វិញ ហើយ​ថែមទាំង​ជា​មេខ្លោង​រត់ការ​អោយមាន​ការ​ចរាចរណ៍​ដឹកជញ្ជូន​បទល្មើស​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​ចេញ​រាល់​យប់​មកកាន់​ខេត្ត​ក្រចេះ​។​

​គេ​បាន​បង្ហើប​ថា​៖ ពី​មុន​ក៏​ដូច​បច្ចុប្បន្ន​លោក ហែម សុ​មុន្នី ហៅ​(​ម៉ៅ​)​រត់​ការ​អោយ​ឈ្មួញ​ឈើ​យកលុយ​បង់​អោយ​ខាង​សមត្ថកិច្ច​ជំនាញ​ជាច្រើន​ស្ថាប័ន​ដើម្បី​ដឹក​ឈើ​ចេញពី​ស្រុក​សៀម​ប៉ាង មក​ចូល​ខេត្ត​និង​បន្ត​ទៅ​ទឹកដី​ខេត្ត​ក្រចេះ ដោយ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​មាន​ប្រភេទ​ឡាន បា​ឡែន ហាយ​ឡែន​ឌ័​រ ធុន​ត្រា សាំ​យ៉ុង និង​រថយន្ត​ធុន​ធំ​មាន​ម្តង​ម្កាល​។ រយះពេល​ជិត​១​ខែ​នេះ​លោក ហែម សុ​មុន្នី ហៅ​(​ម៉ៅ​)​រត់ការ​ដឹក​ឈើ​ចេញ​រាល់​យប់​ទទួលជោគជ័យ បន្ទាប់ពី​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ​ទទួលយក​សំណូក​រត់ការ​។ គេ​បង្ហើប​បន្តថា​៖ ពីមុន​មាន​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ជិត​៣០​ស្ថាប័ន​ឬ​កន្លែង​ត្រូវ​បង់លុយ តែ​បច្ចុប្បន្ន​នេះ​ការ​បង់លុយ​រត់ការ​ច្រើន​ជាង​លើក​មុន ខ​ណះមាន​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​បំបែក​គ្នា​យក​លុយ ដូចជា​ធ្លាប់​បង់​តែ​ម្នាក់ គេ​បំបែក​ទៅ​ជា​បង់​អោយ​២​នាក់ ជា​ល្បិច​របស់​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​បំបែក​ខ្លួន​រក​លុយ​។
​ដោយឡែក សមត្ថកិច្ច​ពី​ក្រហែង​មេឃ​ខាងលើ​ទៅ​មិនសូវ​បាន​លុយ​រត់ការ​ច្រើន​ដូច​មាន​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​នៅ​ខេត្ត​ទេ ស្រប​ពេល​យក​លុយ​របៀប​លាក់លៀម ករណី​ខ្វះ​ព័ត៍មាន អ្នក​រត់ការ​ប្រាប់​ចំនួន​ឡាន​ឈើ​ចេញ​ម្តងៗ​គេ​គេង​ទុក​ខ្លះ ជាក់ស្តែង​ឡាន​សាំ​យ៉ុង​១​យប់​ចេញ​៥​គ្រឿង ឡាន​បា​ឡែន​ចេញ​២​គ្រឿង ធុន​ត្រា​ចេញ​២​គ្រឿង គេ​ប្រាប់​សរុប​ទាំងអស់​ត្រឹមតែ​៣​គ្រឿង​ប៉ុណ្ណោះ ព្រោះ​លោក ហែម សុ​មុនី្ន ហៅ​(​ម៉ៅ​)​ដឹង​ច្បាស់​ថា អ្នក​មក​ពី​លើ​មិន​ហ៊ាន​ដាក់​ប៉ុស្តិ​រាប់​ក្បាល​ឡាន ហើយ​សមត្ថកិច្ច​ខេត្ត​ក៏​មិន​ទៀងត្រង់ ក៏​បង្ខំ​យក​លុយ​តាម​តួលេខ​អ្នករត់​កុហក​តែប៉ុណ្ណោះ​។​

​ពីមុន មួយ​ឡាន​សាំ​យ៉ុង​ត្រូវ​ចំណាយ​លុយ​រត់​ការ​អោយ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ អស់​ត្រឹម​៣០០០​ដុល្លារ​ទៅ​៣៥០០​ដុល្លារ តែ​រាល់​ថ្ងៃ​ដល់​៤០០០​ដុល្លារ​ឬ​លើសពីនេះ សម្រាប់​ពី​ស្រុក​សៀម​ប៉ាង​ឆ្លងកាត់​ខេត្ត​និង​បន្ត​ចូល​ទឹកដី​ខេត្ត​ក្រចេះ​។ លោក ហែម សុ​មុនី្ន ហៅ​(​ម៉ៅ​)​មេខ្លោង​រត់​ការដឹកជញ្ជូន​បទល្មើស​ឈើ​កំពុង​ប្រើប្រាស់​ឥទ្ធិពល​លោក​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​សម្រាប់​ធ្វើ​ការងារ​បទល្មើស​ឈើ តែ​គេ​ពុំ​ដឹង​ថា​៖ លោក​ផ្កាយ​៣ ចាន់ វ៉ាន់​ធឿន​មេប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​ក្រសួងមហាផ្ទៃ ដឹង​ទេ​ថា​កូនចៅ​ខ្លួន​«​ហែម សុ​មុន្នី​»​ធ្វើអោយ​ជះឥទ្ធិពល​អាក្រក់​ដល់​កិត្តិយស​របស់​លោក​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ខណៈ​គាត់​មិន​ដក​ខ្លួន​មកកាន់​អង្គភាព​វិញ ហ៊ាន​ប្រឆាំង​បញ្ជា​លោក​ឧត្តមសេនីយ៍ឆាយ គឹម​ខឿន នាយសេនាធិការ​អគ្គស្នងការ​នគរបាល​ជាតិ រហូត​ដល់​គឃ្លើន​និង​ច្បាប់​ចេញមុខ​រត់​ការដឹកជញ្ជូន​បទល្មើស​ឈើ​.? គេ​ធានាថា​៖ បើ​បទល្មើស​ដឹកជញ្ជូន​ឈើ​មិន​បាន​កើតឡើង​នូវ​អំពើ​ពុករលួយ​ជា​លក្ខណះ​ប្រព័ន្ធ​ទេនោះ ងាយ​នឹង​បង្ក្រាប និង​ចាប់ខ្លួន លោក ហែម សុ​មុន្នី ហៅ​(​ម៉ៅ​)​ដោយ​បទល្មើស​រត់​ការជូន​ឡាន​ឈើ​កើតឡើង​លក្ខណះ​ជាក់ស្តែង​។ ព្រោះ​គេ​ដឹក​តាម​ឡាន​បា​ឡែន ហាយ​ឡែន​ឌ័​រ ធុន​ត្រា សាំ​យ៉ុង និង​រថយន្ត​ធុន​ធំ​មាន​ម្តង​ម្កាល គឺ​យក​មក​ស្តុក​ឬ​ទំលាក់​នៅ​ម្តុំ​អូរ​ព្រះ អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​ដើម្បី​លើក​ដាក់​ឡាន​យី​ឌុប​បន្ត​ទៅ​វៀតណាម​តាម​ស្រុក​ស្នួល​។​

​គេ​មាន​ជំនឿ​ថា​៖ លោក​ផ្កាយ​៣ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នឹង​ចាត់វិធានការ​លើ​បុគ្គល​នេះ​គឺ​លោក ហែម សុ​មុន្នី ហៅ​(​ម៉ៅ​)​ដើម្បី​អនុវត្ត​បទបញ្ជា​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ ដូច​អ្វី​ដែល​លោ​ឧត្តមសេនីយ៍ឆាយ គឹម​ខឿន នាយសេនាធិការ​អគ្គស្នងការ​នគរបាល​ជាតិ​លើក​ឡើង​អោយ​ស្នងការ​នគរបាល​ខេត្ត​នាំខ្លួន​អ្នក​បំពាន​បទ​បញ្ជា​ឬ​ល្មើសច្បាប់​.?  ។ ជុំវិញ​សេចក្តី​រាយ ការណ៍  របស់​ប្រជា​ពល  រដ្ឋ​ខាងលើនេះ​ភ្នាក់ងារ​សារព័ត៌មាន​យើង​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក ហែម មុន្នី​បាន​នៅ ឡើយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់