សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​សាមញ្ញ​លើក​ទី​១៦ ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២

ប្រជុំ​សាមញ្ញ​លើក​ទី​១៦ ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២

​ខេត្ត​បាត់ដំបង ៖ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ របស់​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​អាណត្តិ​ទី​២ បាន​ប្រព្រឹត្ត ទៅ​កាលពី​ថ្ងៃ​ទី ១០ ខែ​កញ្ញា នៅ​សាលា​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម  អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ហើយក៏​មាន​វត្តមាន​ឯកឧត្តម អភិបាល​អភិបាលរង​នៃ​គណៈ អភិបាល អញ្ជើញ​ចូលរួម​ផងដែរ​។​

​កិច្ចប្រជុំ​បាន​អនុម័ត​សេចក្តីព្រាង​របៀប​វីរៈ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ ព្រមទាំង​ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៥ កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា និង​ស្តាប់​របាយការណ៍ សកម្មភាព​ការងារ របស់​គណកម្មាធិការ ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ​ប្រចាំ​ខែ​សីហា របស់​លោកជំទាវ អ៊ីវ តារា ប្រធាន គ​.​ក​.​ស​.​ក ខេត្ត បាន​គូសបញ្ជាក់​ពី​សកម្មភាព លទ្ធផល​ការងារ​របស់​សមាជិក គ​.​ក​.​ស​.​ក មកពី​មន្ទីរ​អង្គភាព នានា ដូចជា​ការងារ​កិច្ចការនារី ស្នងការដ្ឋាន​នគរបាល​ខេត្ត ការងារ​អភិវឌ្ឍន៍ជនបទ ការងារ អប់រំ​យុវជន និង​កីឡា និង​ការងារ​សុខាភិបាល​ជា​ដើម សម្រេចបាន​លទ្ធផល​គួរកត់សំគាល់​។ ទន្ទឹម​និង​នោះ​ក៏​មាន​បញ្ហា​ប្រឈម មានដូចជា មាន​សិស្ស​មួយចំនួន​ឈប់​ច្រើន និង​មួយចំនួន ទៀត​បោះបង់​ការសិក្សា ពាក់ព័ន្ធ​ទៅ​និង​កត្តា​ជាច្រើន មត្តេយ្យ​សិក្សា​សហគមន៍​គុណភាព បង្រៀន​នៅ​មាន​កំរិត មូលហេតុ​ផ្លាស់ប្តូរ​គ្រូៗ​ច្រើនពេក ប្រាក់ឧបត្ថម្ភ​តិច និង​ខ្វះ​បន្ទប់​រៀន ឲ្យបាន​សមស្រប អំពើហឹង្សា​កើតឡើង​ច្រើន ដោយ​គ្រឿង​ស្រវឹង គ្រឿងញៀន និង ល្បែង​ស៊ី សង ការយល់ដឹង​របស់​ប្រជាពលរដ្ឋ នៅមានកម្រិត​ក្នុងការ​ធ្វើ​ចំណាកស្រុក ស្ត្រី​នៅ​តំបន់​ដាច់ ស្រយាល នូវ​ចំណេះដឹង​ផ្នែក​សុខភាព​។​

​សូម​មន្ទីរអប់រំ ជម្រុញ​ពង្រឹងគុណភាព​បង្រៀន និង​រៀន​ជា​បន្ត​ទៀត សូម​អាជ្ញាធ​រមូល ដ្ឋា​ន ជម្រុញ​ប្រជាពលរដ្ឋ ចូលរួម​សហការ ក្នុង​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ ពី​ច្បាប់​ទាក់ទង និង​អំពើហឹង្សា សូម​ឲ្យ​មន្ទីរ​ការងារ​និង​បណ្តុះ​វិជ្ជាជីវៈ និង​មន្ត្រី​មូលដ្ឋាន ជួយ​សហការ​ផ្សព្វ ផ្សាយ ពី​ការធ្វើ​ចំណាកស្រុក ដោយ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ជា​បន្តទៅទៀត​។​

​ក្រោយ​ពី​ការពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយ​ការ ប្រចាំ​ខែ​សីហា របស់​រដ្ឋបាល​ខេត្ត​រួចមក ឯកឧត្តម អ៊ុក វង្ស បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព ដ៏​មមាញឹក របស់​រដ្ឋបាល​ខេត្ត សម្រេចបាន​លទ្ធផល​ជា​ច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ ទោះបី​នៅ មាន​ចំណុច​ខ្វះខាត​ខ្លះៗ​ក៏ដោយ ក៏​គណ​អភិបាលខេត្ត​ពុះពារ សម្រេច​បាន​ទៅ​តាម ផែនការ ដែល​បាន​គ្រោងទុក​ដែរ​៕

 

DSC_0698 DSC_0700 DSC_0701

Filed in: ព័ត៌មានជាតិ