សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​ក្មេង​ជក់​គ្រឿងញៀន​៥​នាក់​លែង​៣​វិញ​ជាថ្នូ​ប្រាក់​១២០០​ដុល្លារ​អាមេរិក​

​ចាប់​ក្មេង​ជក់​គ្រឿងញៀន​៥​នាក់​លែង​៣​វិញ​ជាថ្នូ​ប្រាក់​១២០០​ដុល្លារ​អាមេរិក​

​កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃ​ទី​៣០ ខែ​ក​ញ្ញ ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បង្ក្រាបបាន ក្រុម​ជក់​ចែកចាយ នូវ​សារធាតុ​ញៀន បាន​ចំនួន​៥​នាក់​ដែល​ភាគច្រើន​ជា ក្មេងស្ទាវ នៅ​ផ្ទះសំណាក់​យី​ហោះ ឆាយ ហុង​ក្នុង​ទឹក​ដី​ភូមិ​សាលា​លេខ​៥​ឃុំ​អូ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ។​ជង​សង្ស័យ​ដែល​ជា​ក្មេង​ស្ទាវ​ទាំង​៥​នាក់​ត្រូវ នគរបាល ស្រុក បញ្ជូន ខ្លួន​និង វត្ថុតាង ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។​

​តែ​បើ​យោង​តាម​ប្រភព​បែកធ្លាយ​ពី​មន្ត្រី​នៅ​ក្នុង​ស្នងការ​ក្នុង​លក្ខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថាៈ​ជនសង្ស័​យ​៣​នាក់​ក្នុងចំណោម​៥​នាក់​ត្រូ​មាន​គេ​ដោះលែង​វិញ​បាត់​ហើយ​ហើយ​កាលពី​ថ្ងៃ​ទី​០២/​តុលា​/២០១៧​។​ការដោះលែង​នេះ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ក្នុង​ម្នាក់​ប្រមាណ​៤០០$​ដោយ​គេ​សំអាង​ថា​ជនសង្ស័យ​នៅ​ក្មេងៗ​ថិ​ត​ក្នុង​វ័យ​សិក្សា និង​យោង​តាម​ការស្នើសុំ​របស់​ឪពុក​ម្ដាយ​យក​ទៅ​បន្សាប​សារធាតុ​ញៀន​(​សិក​)​។

​មហាជន​ដែល​ដឹង​រឿង​បាន​រិះគន់​និង​ដាក់​ការសង្ស័យ​ថា​ជា​លេស​ឬ​ជា​ល្បិច​របស់​សមត្ថកិច្ច​ក្នុងការ​ទាញយក​ប្រយោជន៍ ពុករលួយ​។​គេ​មិនដឹងថា​តើ​ផ្ទះសំណាក់​ដែល​បើក​ឲ្យ​ក្មេង​ចូល​ចក់​គ្រឿងញៀន​ចំណាយ​ប៉ុន្មាន​ដើម្បី​រួចផុត​ពី​ការចោទប្រកាន់​របស់​ន​គរ​បាល​នោះទេ​?​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់