សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ស្នើ​ឲ្យ​យុវជន​កម្ពុជា​ត្រូវ​ចេះ​សាមគ្គី​គ្នា ដើម្បី​មាតុភូមិ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត

​លោក ឃួ​ង ស្រេង ស្នើ​ឲ្យ​យុវជន​កម្ពុជា​ត្រូវ​ចេះ​សាមគ្គី​គ្នា  ដើម្បី​មាតុភូមិ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត

​ភ្នំពេញ ៖  លោក ឃួ​ង  ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ យុវជន​កម្ពុជា ត្រូវ​ចេះ​សហការ​រួបរួម សាមគ្គី​គ្នា ឲ្យបាន​ល្អ ដើម្បី​មាតុភូមិ​របស់​យើង រីកចម្រើន រុងរឿង​ទៅ​ថ្ងៃ​អនាគត បើ​យើង​ចេះ​សាមគ្គី​គ្នា​បាន​ល្អ នោះ​ខ្លាំង សត្រូវ​មិន​ហ៊ាន​មើល ងាយ​ឡើយ ។ លោក​ឃួង ស្រេង បានស្នើ​បែបនេះ ខណៈ​លោក ទទួល​ជួប​ប្រតិភូ​យុវជន កម្ពុជា  ដើម្បី សម្ដែង ការគួស​ម​និង​សុំ​មតិ​ដឹកនាំ និង​ផ្តល់​អនុសាសន៍​ដើម្បី​ទៅ​ចូលរួម​ក្នុង​កម្មវិធី​យុវជន​អាស៊ី​អា គ្នេ​យ៍ នៅ​ជប៉ុន​លើក​ទី​៤៤​ដែល​និង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​វិឆ្ឆិកា​ខាងមុខ ។ ជំនួប​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នា​រសៀល ថ្ងៃទី​០៣ តុលា ឆ្នាំ​២០១៧ នៅ​សាលា ក្រុង ភ្នំពេញ ។

​ក្នុង​ឧិ​កាសនោះ​ប្រធាន​សមាគម​យុវជន​កម្ពុជា បាន​ជំរាប​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​យុវជន​ព្រមទាំង សូម​សម្តែង​នូវ​ការអបអរ សាទរ ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​កន្លងមក​តែងតែ​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើតមានឡើង​ក្នុង​រាជធានី​បាន​ទាន់ពេលវេលា ។​

​លោក ឃួ​ង ស្រេង ក្នុងជំនួប​នោះ បាន​មានប្រសាសន៍​ដោយ​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​ការ​បង្ខិត​សេវា​សា ធា​រណៈ​អោយទៅ​គៀក ជាមួយ​ប្រជាពលរដ្ឋ និង​ទី​កន្លែង​ធ្វើការ ជួយ​បំពេញ​តម្រូវការ​ដើម្បី​កាត់បន្ថយ​នូវ​ភាពក្រីក្រ​។​

​លោក​បន្ដថា​៖  ការអភិវឌ្ឍ និង​ការការពារ សុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ការការពារ​សណ្តាប់ធ្នាប់​សា​ធា រ​ណៈ និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ទាំង មូល គឺ​ជា​កត្ដា​សំខាន់ ចំពោះមុខ  ។​

​លោក​ក៏​បាន​ស្នើ​ឲ្យ​ប្រតិភូ​យុវជន ដែល​តំណាងអោយ​ប្រទេស​កម្ពុជា​ទាំង​២៩​នាក់ ដែល​ត្រៀម​ធ្វើដំណើរ​តាម​កម្មវិធី​យុវជន​អាស៊ី​អ​គ្នេរយ៍ បន្ត​ចូលរួម​ក្នុង​សកម្មភាព​ការងារ​សង្គម​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាជន និង​សង្គមជាតិ​ទាំងមូល ក្នុង​អនុវត្ត​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អំពី​ស្ថានភាព​សុខទុក្ខ​និង​សេចក្តីថ្លៃថ្នូរ ត្រូវការ​ស្របពេល​ប្រទេសជាតិ​មាន​សុខ​សន្តិ ភាព មាន​ការអភិវឌ្ឍ​និង​មាន​ជីវភាព​រីកចម្រើន​នោះ​។​

​កម្មវិធី​យុវជន​អាស៊ី​អាគ្នេយ៍​និង​ជប៉ុន​នេះ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧៤​ដោយ​រដ្ឋាភិបាល​ជប៉ុន​និង​មានការ ចូលរួម​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន ផងដែរ ។ ការបង្កើត​ក្រុម​យុវជន​នេះ គឺ​មាន​គោល បំណង ផ្តល់​ឱកាស​ដល់​យុវជន ដូច​ជា​ពង្រឹង​លើ កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង ការរៀន​ធ្វើការ​ជា​ក្រុម ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នានា និង​ចែករំលែក ចំណេះដឹង​ផ្សេង​។​កម្មវិធី​យុវជន​អាស៊ី​អ​គ្មេរយ៍​និង​ជប៉ុន នេះ​និង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣​តុលា​ដល់​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៧​ខាង​មុខ​ដែល​មាន​ប្រទេស​ចំនួន​៥​ជា​គោលដៅ​នៃ​ដំណើរការ​ទេសចរណ៏ ដែល​និង​បោះជំរុំ​រួម គ្នា​ដើម្បី​សិក្សា​ស្វែងយល់ ពី​បទពិសោធ​ន៏  ៕

 

Filed in: ព័ត៌មានជាតិ