សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី គ្រោង​នឹង​សាងសង់​ស្ថានីយ៍​បូមទឹក មួយ កន្លែង​ទៀត នៅ​ទីតាំង​លូ​ប្រាំ ផ្លូវវេង​ស្រេង ដើម្បី​រំដោះ​ទឹក​នៅ​ក្នុង​ខណ្ឌ​៣​ជាយក្រុង​

​អាជ្ញាធរ​រាជធានី គ្រោង​នឹង​សាងសង់​ស្ថានីយ៍​បូមទឹក មួយ កន្លែង​ទៀត នៅ​ទីតាំង​លូ​ប្រាំ ផ្លូវវេង​ស្រេង ដើម្បី​រំដោះ​ទឹក​នៅ​ក្នុង​ខណ្ឌ​៣​ជាយក្រុង​

ភ្នំពេញ​៖ ដោយសារ​ស្ថានភាព​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅក្នុង​ខណ្ឌ ចំនួន​៣ មាន​ខណ្ឌ​សែន​សុខ មានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រោយ​ពី​ពិនិត្យ​សិក្សា​ឃើញថា តំបន់​ទាំងនេះ​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​ថា​៖  នឹង​សាងសង់​ស្ថានីយ៍​បូមទឹក​មួយកន្លែង​ទៀត នៅ​ទីតាំង​លូ​ប្រាំ សង្កាត់ ស្ទឹងមានជ័យ ផ្លូវវេង​ស្រេង រួម​នឹង​ការស្តារ​ប្រឡាយ មេ​ជា​ច្រើន​ខ្សែ​ទៀត​ក្នុង​តំបន់​នេះ ដូច​ជា​ប្រឡាយ​លូ​ប្រាំ ប្រឡាយ​បារាំង និង​ប្រឡាយ​ដើម​ស្លែង ជាដើម​។​

​ការបង្ហាញ​ពី​គម្រោង​ខាងលើ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០២​ខែតុលា​ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខណ្ឌ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នោះ​ថា ៖ អាជ្ញាធរ​រាជធានី​និង​មន្ត្រី​ជំនាញ ក្រោយ​ពី​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ពី​ស្ថានភាព​ប្រឡាយ​លូ​ប្រាំ ប្រឡាយ​បារាំង និង​ប្រឡាយ​ដើម​ស្លែង បន្ទាប់​ពី​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​គ្រឿងចក្រ ដើម្បី​ស្តារ​ប្រឡាយ​មេ​ទាំងនេះ ។ ឈរ​លើ​បញ្ហា​នេះ និង​ដើម្បី​ជំរុញ​ការងារ​រំដោះ​ទឹក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​រក​ច្រកចេញ និង​បាន​សម្រេច​ថា នឹង​ស្ថាបនា​ស្ថានីយ៍​បូមទឹក​មួយកន្លែង​ទៀត នៅ​តំបន់​លូ​ប្រាំ ។​

​លោក​បាន​បញ្ជាក់ថា ៖ ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សិក្សា​ជា​កញ្ចប់​លើ​ការដោះស្រាយ​បញ្ហា​លិចលង់​នេះ ដែល​រំពឹង​ថា​ក្រោយ​ការជីក ស្តារ​ប្រឡាយ ទាំង​៣​ខាងលើ និង​ក្រោយ​ពី​សាងសង់​ស្ថានីយ៍​បូមទឹក​នេះ​រួច រំពឹង​ថា​នៅ​ឆ្នាំក្រោយ​បើ​ស្ថានភាព​ភ្លៀង​ដូច​ឆ្នាំ​នេះ​ទៀត​វា​នឹង​អាច​រំដោះ​ជំនន់​ទឹកភ្លៀង​បាន​ល្អប្រសើរ​។ ជា​គម្រោង​ត្រូវ​ស្តារ​បើកមុខ​ប្រឡាយ ដាក់​បណ្តាញ​លូ​ប្រអប់​ថ្មី ដែល​មាន​ទំហំ​ចាប់ពី​២,៥០​ម៉ែត្រ ដល់​៦​ម៉ែត្រ​។​

​សូមបញ្ជាក់​ថា​៖  រាជធានី​ភ្នំពេញ បាន​កសាង​ស្ថានីយ៍​បូមទឹក​ជាច្រើន​កន្លែង​ហើយ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ ដូចជា ស្ថានីយ៍​បូមទឹក​បឹង ត្របែក ស្ថានីយ៍​បូមទឹក​ទួលគោក​១ ទួលគោក​២ ស្ថានីយ៍​បូមទឹក​ទួល​សំពៅ និង​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ