សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ល្បែងស៊ីសង​គ្រប់ប្រភេទ​បាន​និង​កំពុង​រីករាល​ដាលពេញ​ក្នុងក្រុងសៀមរាប តែ​សមត្ថកិច្ច​សប្បាយ​ប្រមូល លាភ​សក្ការៈ

ល្បែងស៊ីសង​គ្រប់ប្រភេទ​បាន​និង​កំពុង​រីករាល​ដាលពេញ​ក្នុងក្រុងសៀមរាប តែ​សមត្ថកិច្ច​សប្បាយ​ប្រមូល លាភ​សក្ការៈ

បច្ចុប្បន្ន ក្នុងក្រុងសៀមរាប ខេត្តសៀរាប ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​អោយ​ដឹងថា ៖ បានក្លាយ​ទៅជា​តំបន់ ទេសចរណ៍ ដែលពោរពេញទៅដោយល្បែងស៊ីសងគ្រប់ប្រភេទរីកដុះដាល តាមផ្ទះប្រជាពលរដ្ឋយ៉ាងព្រោងព្រាត ពុំដែលមានការ រំខានពី ក្រុមសមត្ថកិច្ច និងអាជ្ញាធរឡើយ ។

ជាក់ស្តែង ផ្ទះបើកល្បែងស៊ីសងដ៏ធំមួយកន្លែង ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមាន ឈ្មោះ ភា ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា រាល់ថ្ងៃ បាននិងកំពុងបើកលេងបៀរ អាប៉ោង ស៊ីសងយ៉ាងគគ្រឹកគគ្រេង ដោយមាន ក្រុមអ្នកញៀនល្បែងចេញចូលយ៉ាងពពាក់ពពូន ។

ប្រភពបន្តថា ក្នុងមួយថ្ងៃៗ មានអ្នកចាញ់ឈ្នះរាប់សិបលានរៀល រហូតថ្ងៃខ្លះ មានអ្នកងស់ម៉ូតូក៏មានដែរ ។ ក្រុមអ្នក លេងបាន អោយដឹងទៀតថា ពួកគេហ៊ានមកលេងល្បែងស៊ីសងនៅផ្ទះរបស់លោក ភា ព្រោះលោក ភា ប្រាប់ថា មានសុវត្ថិភាព ពុំមាន អ្នកណាហ៊ានចាប់បង្ក្រាបទេ ។ ព្រោះលោក ភា ប្រាប់ថា មានសុវត្ថិភាព ពុំមានអ្នកណាហ៊ានបង្ក្រាបទេ ព្រោះគេបានបង់លុយ ខែ អោយសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា បើសង្ឃឹមលើលោកមេប៉ុស្តិ៍ស្លក្រាម ឈ្មោះ ញឹក សុផល និងលោក ទិត្យ ណារ៉ុង ដែលជាអធិការ នគរបាលក្រុងសៀមរាបវិញ គឺស្រេចតែម្តង ពួកគាត់សម្ងំឈឹង ងាប់ត្រគៀកស្តូក ពុំដែលឃើញមានការចុះ បង្ក្រាបបន ល្បែង ស៊ីសងនេះម្តងណាឡើយ ។ ក្រៅពីទីតាំងខាងលើ គឺមានផ្ទះបើកបនល្បែងកន្ទុយលេខ រាប់សិបផ្ទះ ហើយអ្នកកត់កន្ទុយលេខ រាប់សិបនាក់ ក៏ដំណើរការយ៉ាងផុលផុស រាល់ថ្ងៃផងដែរ ។

សេចក្តីរាយការណ៍ខាងលើនេះ សង្ឃឹមថា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក សត ណាឌី ស្នងការនគរ បាលខេត្តសៀមរាប នឹងចាត់វិធានការទប់ស្កាត់ បង្ក្រាប ដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អោយទទួល បានជោគជ័យមិនខាន ៕

khoembunsong_sortNady

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់