សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យោធា​ស័ក្តិ​៤​កន្លះ លោក​ប៉ោ សេង បាន​សិទ្ធិ​វិនិយោគ​ផ្សារ​ស្អាង​៣៧​ឆ្នាំ គិតតែ​យក​ភាស៊ី គ្មាន​ការអភិវឌ្ឍន៍ អាជីវករ​ផ្សារ និង​ប្រជាពលរដ្ឋ​រិះ​គុណ

​យោធា​ស័ក្តិ​៤​កន្លះ លោក​ប៉ោ សេង បាន​សិទ្ធិ​វិនិយោគ​ផ្សារ​ស្អាង​៣៧​ឆ្នាំ គិតតែ​យក​ភាស៊ី គ្មាន​ការអភិវឌ្ឍន៍ អាជីវករ​ផ្សារ និង​ប្រជាពលរដ្ឋ​រិះ​គុណ

កណ្តាល ៖ បច្ចុប្បន្ន​ផ្សារ​ស្អាង ស្ថិតក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល គ្មាន​ការអភិវឌ្ឍន៍ កែលំអ ឬ​ធ្វើ​ថ្មី បន្ទាប់​ពី មេ​យោធា​ស័ក្តិ​កន្លះ​លោក ប៉ោ សេង មាន​សិទ្ធិ​ទទួល​វិនិយោគ​រយៈពេល​៣៧​ឆ្នាំ ក្លាយជា​កន្លែង​ចោល​សំរាម ភក់ ជ្រាំ ។ ចំណែក​អ្នកវិនិយោគ​វិញ ឃើញ​តែ​យកចិត្តទុកដាក់​ប្រមូល​ភាស៊ី​ប៉ុណ្ណោះ ។

​សិទ្ធិ​វិនិយោគ​ផ្សារ​ស្អាង ដែល​បាន​ទៅលើ​នាយទាហាន ប៉ោ សេង មាន​តែ​ឈ្មោះ ក្នុង​អង្គភាព មិន​ដែល​ស្គាល់ កន្លែងធ្វើការ សង្ស័យថា​មាន​ការឃុបឃិត ឬ​ភាគហ៊ុន​ណាមួយ​ពី​លោក ជា គឹម​តុង អនុប្រធាន​នាយកដ្ឋាន​ទ្រព្យ សម្បត្តិ​រដ្ឋ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

​អាជីវករ​ផ្សារ បច្ចុប្បន្ន​គឺ​នៅ​កណ្តាល​ថ្ងៃ ខ្យល់ និង​ហាល ភ្លៀង ហើយ​លោក ប៉ោ សេង ឲ្យដៃ​ជើង របស់​ខ្លួន​ប្រមូល​លុយ​ពី បងប្អូន​អ្នកស្រុក​ស្រែ​ចម្ការ​ដាក់​កញ្ច្រែ​ង​លក់បន្លែ ក្តាម​ខ្យង​ខ្ចៅ ដោយ​មិន យោគយល់ និង​មិន​បាន​អនុវត្ត​ទៅតាម សារាច​រណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​នោះឡើយ ។

​សូម​រំឭកថា​៖ ប្រមាណ​ជិត​៣​ខែ​កន្លង​ទៅ លោក ម៉ៅ ភិរុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ក៏​បាន​ចុះ​ទៅ កាន់​ទីនោះ​ផ្ទាល់ និង​បាន​សួរនាំ​អាជីវករ ដោយ​ពួកគាត់​បាន​និយាយ​ប្រាប់​ថា អ្នកវិនិយោគ​ផ្សារ​យក​ភាស៊ី​ពី​អ្នក លក់​តាម​កញ្ច្រែង​នេះ​ដដែល ។ មិនតែប៉ុណ្ណោះ លោក​អភិបាលខេត្ត​ក៏​បាន​តម្រូវ​ឲ្យ​លោក​ប៉ោ សេង អ្នកវិនិយោគ ផ្សារ​ស្អាង​រៀបចំ​សាងសង់​ដំបូល ដើម្បីឲ្យ​អាជីវករ​ជៀសផុត​ពី​ហាលថ្ងៃ ហាលភ្លៀង​ជាដើម​។

​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​ផ្សារ​ស្អាង លោក​អភិបាល​នៃ​គណៈ​អភិបាល ខេត្ដ​កណ្ដាល បានលើកឡើង នៅក្នុង​សារ​អេឡិចត្រូនិច ឆ្លើយតប​អ្នកកាសែត​ថា «​លោក​នឹង​ចាត់វិធានការ​ឲ្យ​មន្ត្រី​ជំនាញ​ខាង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះទៅពិនិត្យ ក៏ដូចជា​មើល​អំពី​ច្បាប់ សៀវ ភៅ​បន្ទុក ប្រសិន​បើ​ខុស​ពី​គោល​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ។​

លោក ប៉ោ សេង ក្នុងនាម​ជា​នាយទាហាន​មួយរូប ជា​ទម្លាប់​គាត់​តែង​បាន​ប្រើប្រាស់​ឥទ្ធិពល ខ្លួន សំឡុត គំរាមកំហែង ដល់​អាជីវករ ចំពោះ​បញ្ហា​ប្រតិកម្ម​មួយ រឿង​ប្រមូល​ភាស៊ី​នោះ ពិសេស​គាត់​ជា​នាយទាហាន​មិន​ចូល​ឬ​មិន​ស្គាល់​អង្គភាព តែងតែ​យក​ថ្នាក់​ដឹកនាំ​នៅក្នុង​អង្គ ភាព​ទីចាត់ការ​បុគ្គលិក​អគ្គ​បញ្ជាការ ក្នុង​អំនួត​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ពាក់ព័ន្ធ​ក៏ដូចជា  អាជីវករ ។ ប៉ុន្មាន​ថ្ងៃ​មកនេះ ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ប៉ោ សេង បាន​បង្ហោះ​សារ​ជេរ ប្រមាថ ទៅលើ​បណ្តាញសារព័ត៌មាន ទាំង​បំពាន ហើយ​ពុំ​មាន​គំនិត​ច្នៃប្រឌិត​រក​គន្លឹះ​អភិវឌ្ឍន៍  ចំពោះ​ការវិនិយោគ​ផ្សារ ស្របទៅតាម​គោលនយោបាយ​រដ្ឋាភិបាល ក៏​ដូចជា​កិច្ចសន្យា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នោះ ឡើយ ។

​លោក ប៉ោ សេង  ជា​មេ​យោធា​ស័ក្តិ ៤​កន្លះ ក្នុង នាម​ជា​មន្ត្រីរដ្ឋបាល​មុខងារសាធារណៈ ហើយ​ចេញ​មុខ​វិនិយោគ​ផ្សារ​ខុស​ទៅ​នឹង​ច្បាប់​លក្ខន្តិកៈ មន្ត្រី​រាជការ​ទៅ​ហើយ ។ នៅ​រសៀល​ថ្ងៃ​ទី ០៣ តុលា​នេះ សុំ​ការបំភ្លឺ​ពី​លោក ប៉ោ សេង មិន​បាន​ដោយសារ​ការហៅ​ទូរ​សព្ទ​ទៅ​លោក​មិន​អាច​ទំនាក់ទំនង​បាន ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់