សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រឹក​នេះ​ផលិតផល​គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​៨១​តោន​ត្រូវបាន​កិន​កម្ទេច​ចោល​ក្រោម​អធិបតី​សម្តេច​ក្រឡាហោម​ស ខេង​

ព្រឹក​នេះ​ផលិតផល​គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​៨១​តោន​ត្រូវបាន​កិន​កម្ទេច​ចោល​ក្រោម​អធិបតី​សម្តេច​ក្រឡាហោម​ស ខេង​

ភ្នំពេញ​៖ សម្តេច​ក្រឡា​ហោ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ខ្ពង់ខ្ពស់​ក្នុង​កម្មវិពី​កម្ទេច​ផលិតផល​គ្រឿងសំអាង​ក្លែងក្លាយ​ខុស​ច្បាប់​ចំនួន​៨១​តោន នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧  នៅ​ទីលាន​ចាក់​សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​ដល់​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​(​គ​.​ប​.​ផ​.​ក​) និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គការ​នានា អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​តំណាង​ក្រុមហ៊ុន​ជាតិ​-​អន្តរជាតិ​មួយ​ចំនួន​។​

​ផលិតផល​គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៨១​តោន ដែល​បាន​ត្រូវកម្ទេច​នាពេលនេះ​គឺជា​ការ​ឆន្ទៈ​នៃ​ការខិតខំ​ប្រឹងប្រែង​ជា​ប្រវត្តិសាស្ត្រ ថ្មី​មួយទៀត​របស់​ក្រុម​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ក្លែងក្លាយ ដែល​បាន​បង្ក្រាប​រឹបអូស​ពី​ជនល្មើស​បាន​ចរាច​រណ៍ ស្តុក​ទុក និង​ចែកចាយ​ចំនួន​ពីរ​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២-២៣ ខែ​ឧសភា ឆ្នាំ​២០១៧​កន្លងមក និង​អនុវត្ត​តាម​ការបង្គាប់​របស់​តុលាការ​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ តាម​តួនាទី​ភារកិច្ច ដែល​ប្រគល់​ជូន​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដោយ​ដំកល់​ផលប្រយោជន៍​ជាតិ សុខុមាលភាព​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ជា​ធំ ។ ដើម្បី​សម្រេច​នូវ​វត្ថុបំណង​នេះ គណៈកម្មាធិការ​សូម​អំពាវនាវ​ដល់​សាធារណជន មេត្តា​ចូលរួម និង​សហការ​ផ្តល់​ព័ត៌មាន​អំពី​ទីតាំង ឬ​ជន​ដែល​ផលិត​ចែកចាយ ផលិតផល​ក្លែងក្លាយ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដោយ​ទំនាក់ទំនង និង​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​តាមរយៈ​លេខ​ទូរស័ព្ទ​០៨១ ៩៩៩ ៨០៨ ឬ តាមរយៈ​អី​ម៉ែ​ល​៖ Info@ccc.gov.kh ឬ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក «​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​counter counterfeit committee»​។

សូមបញ្ជាក់​ថា​៖  នេះ​ជា​លើក​ទី​១ ដែល​សមត្ថកិច្ច​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែលមាន​ហានិភ័យ​ដុត​កម្ទេច​ចោល​នូវ​ផលិតផល​គ្រឿងសំអាង​ក្លែងក្លាយ​ខុស​ច្បាប់​ចំនួន​៨១​តោន និង​ជា​លទ្ធផល​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​ការកាត់បន្ថយ​បាន​នូវ​ផល​ប៉ះពាល់​បញ្ហា​សុខុមាលភាព ក៏ដូចជា​ការប្រើប្រាស់​។ ក្នុងនោះ ប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ​មួយចំនួន ក៏​បាន​សំណូមពរ​ផង​ដែរ​ឲ្យ​ខាង​គណៈកម្មាធិការ​មួយ​នេះ គួរ​មាន​វិធានការ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ទៅ​កាន់​ប្រជាពលរដ្ឋ អាជីវករ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ឲ្យបាន​យល់ដឹង​អំពី​បញ្ហា​គ្រោះថ្នាក់​កើតឡើង​ដោយ​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ និង​ពន្យល់​ពួកគាត់​ឲ្យបាន​ជ្រាប​អំពី​ទោសទណ្ឌ​ទៅ​លើ​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ខាងលើ​នេះ​ធ្វើ​យ៉ាងណា​ឲ្យមាន​ការជ្រួត​ជ្រាប​ទៅលើ​វិសាលភាព​ទូទាំងប្រទេស ៕

 

Filed in: ព័ត៌មានជាតិ