សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង​ដឹកនាំ​កម្លាំង​ធ្វើ​ពលកម្ម សំអាត​អនាម័យ ក្នុង​ទិវិ​ជាតិ​លើក​កម្ពស់​អនាម័យ ជនបទ​ទីក្រុង​ស្អាត​

​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង​ដឹកនាំ​កម្លាំង​ធ្វើ​ពលកម្ម សំអាត​អនាម័យ ក្នុង​ទិវិ​ជាតិ​លើក​កម្ពស់​អនាម័យ ជនបទ​ទីក្រុង​ស្អាត​

ខេត្ត​បាត់ដំបង ៖ ក្នុង​ថ្ងៃ​ដ៏​មាន​អត្ថន័យ​មួយទៀត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទិវា​ជាតិ​លើកកម្ពស់​អនាម័យ ជនបទ​ទីក្រុង​ស្អាត នៅក្នុង​ខេត្ត​បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​:​អភិបាល ខេត្ត​បាត់ដំបង លោក អភិបាលក្រុង ឯកឧត្តម ប៉ោ វណ្ណៈ ប្រធាន​កង​អាវុធហត្ថ​ខេត្ត និង​ក្រុម កំចាត់​មីន​បាន​ចូលរួម​ធ្វើ​ពលកម្ម និង​អនាម័យ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង តាមផ្លូវ លេខ​៣ ទល់មុខ​កន្លែង​កង​អាវុធហត្ថ​ខេត្ត រហូត​ដល់​សាលា សម្តេចឪ កង​អាវុធហត្ថ បងប្អូន ចូលរួម មាន​ចំនួន ១៥០ នាក់ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ ២០១៥​កន្លង​ទីនេះ ។​

​ឯកឧត្តម ច័ន្ទ សុផល ក៏​មាន​ប្រសាសន៍ថា អនាម័យ ស្អាត​ដើម្បី​ជីវិត​ប្រពៃ​ថ្លៃថ្លា ។ ទិវា​នេះ​បាន​រៀបចំ​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​ជំរុញ និង​បំផុស ការយល់ដឹង​យកចិត្ត​ទុក្ខ​ដាក់​កាន់តែ​ខ្ពស់​ក្នុង​ការលើកកម្ពស់​អនាម័យ​តាម​ផ្លូវ​សាធារណៈ ទីផ្សារ នៅក្នុង​ក្រុង​បាត់ដំបង និង​តាម​ផ្លូវ​នាៗ សំដៅ​កែលម្អ វិសាលភាព​សេវា​ផ្គត់​ផ្គង​ទឹកស្អាត និង​អនាម័យ​ជនបទ ដែល​កិច្ចការ​ទាំងនេះ​នឹង​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន នៅក្នុង​ខេត្ត​បាត់ដំបង​ទាំងមូល ។​

ឯកឧត្តម បន្ថែមទៀតថា នៅ​សប្តាហ៍ ក្រោយ​យក​កងកម្លាំង​ស្នងការ​ខេត្ត​បាត់ដំបង ដើម្បី​ចូលរួម​ធ្វើ​ពលកម្ម​អនាម័យ​តាមផ្លូវ​នាៗ នៅ​ក្រុង​បាត់ដំបង បន្ត ទៀត​។​
​ដោយ ៖ ពៅ សំ​អូន​

 

2015_09_08b (3) 2015_09_08b (1) 2015_09_08b (2)

Filed in: ព័ត៌មានជាតិ