សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទីតាំង​ស្តុក​ឈើ​ដុះ​ស្លែ មួយ​កន្លែង​ត្រូវ​សមត្ថកិច្ច​ជំនាញ ចុះបង្ក្រាប​នៅ​ស្រុក​អណ្តូង​មាស

​ទីតាំង​ស្តុក​ឈើ​ដុះ​ស្លែ មួយ​កន្លែង​ត្រូវ​សមត្ថកិច្ច​ជំនាញ  ចុះបង្ក្រាប​នៅ​ស្រុក​អណ្តូង​មាស

ខេត្ត​រតនគិរី ៖ ផ្ទះ​ស្តុក​ឈើ​មួយ​កន្លែង​នៅត្រង់​ចំណុច​កែង​ដី​ក្រុមហ៊ុន​ប៊ុក​យ៉ា​ឡាយហ័​ង​អាញ់​ស្ថិតក្នុង ភូមិ​កា​ណាត​ធំ  ឃុំ  តា​ឡាវ ស្រុក អណ្តូង​មាស ខេត្ត​រតនគិរី  ។​ត្រូវ​បាន​បង្ក្រាប​ភ្លាមៗ​។​ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រភេទ​ឈើ​លេខ​១ សុ​ក្រំ​ខាងលើ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​03/10/2017 វេលា​ម៉ោង​10,00​នាទី​ព្រឹក​។

​ដោយយោង​តាម​បទ​បញ្ចា​បេសកកម្ម​របស់​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​រតនគិរី និង លោក កង​សារឿន  ។ ដែល​ដឹកនាំ​ផ្ទាល់ ដោយ លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ធបាល​ព្រៃឈើ គ្រប់គ្រង​បី​ស្រុក  បរ​កែវ អណ្តូង​មាស  អូរយ៉ាដាវ និង​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក  ហាក់ ហ័​ន់​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​ផង​នោះ  បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ឡោមព័ទ្ធ ផ្ទះ​ស្តុក​ឈើ​ ជាទី​តាំង​ដុះ​ស្លែ​ដែល​ឈ្មួញ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ធី ភេទ​ប្រុស ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។​ ​បាន​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ផ្សេងៗ មក​ស្តុក​ទុក ដើម្បី​លក់​បន្ត​ទៅ​អោយ​ឈ្មួញ​ដ៍ទៃទៀត​។​

​តាម​ការ​អោយ​ដឹង​ពី  លោក  ឡេង យុ​គ នាយ​ផ្នែក​រដ្ធបាល​ព្រៃឈើ​បាន​អោយ​ភ្នាក់ងារ​យើង​ដឹង​ថា​÷ អំពី​តួរ​លេខ ឈើ​ដែល​បង្ក្រាប​ក្នុង​ពេល​នេះ ប្រភេទ​ឈើ  សុ​ក្រំ សុទ្ធ ដែល​មាន​មុខកាត់ (30cm×10,2cm×1,2m  ជាង​ពីរ​រយ​កំណាត់​) ។

លោក​នាយផ្នែក​បាន​បន្ត​ថា​÷  កំណាត់ឈើ​ទាំងអស់​ នេះ​ត្រូវបាន​រិបអូស​យក​ទៅ​រក្សាទុ​កនៅ​ផ្នែក​រដ្ធបាល ព្រៃឈើ​ស្រុក​បរ​កែវ​ដើម្បី​វ៉ាស់​វែង​និង​ធ្វើ​កំណត់ហេតុ ក៍​ប៉ុន្តែ បច្ចុប្បន្ន​កំណាត់ឈើ​ទាំងនេះ​នៅ​ពុំ​ទាន់​ដឹកជញ្ជូន​ចេញ​ពី​ទីតាំង​ស្តុក​ឈើ​ដែល​បង្ក្រាប​នោះ​ឡើយ អោយ​កម្លាំង​ចម្រុះ​ដេក​យាមកាម​យ៉ាង​ហ្មត់ចត់​បំផុត លោក​ថា  កំពុង រក​រថយន្ត​ដឹក​ជញ្ជូន ដោយសារ​ស្ថានភាព​ផ្លូវ​មាន​ផល​លំបាក​ខ្លាំង​ពី​ចំណុច​ទីតាំង​ឆ្ពោះ​មក​ទីរួស្រុក​អណ្តូង​មាស​៕ រាយការណ៍​ពី​ភូមិ កា​ណាត​ធំ ស្រុក អណ្តូង​មាស​
​ដោយ​៖​ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ