សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន ដើម្បី​ពង្រឹង​វិស័យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំងពី

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន ដើម្បី​ពង្រឹង​វិស័យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំងពី

ភ្នំពេញ​៖  នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Mian Raza Rabbani ប្រធាន​ព្រឹទ្ធសភា​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។

​សម្ដេច​តេជោ ហ៊ុន សែន រីករាយ​ស្វាគមន៍ និង​ចង់​ឃើញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ប៉ា​គី​ស្ថាន ជាពិសេស​ក្នុង​ការពង្រឹង​ទំហំ​ពាណិជ្ជកម្ម ក៏​ដូចជា​ការវិនិយោគ ព្រមទាំង​វិស័យ​ផ្សេងៗ​ទៀត អោយ​កាន់តែ​រីកចម្រើន​ធំ​ឡើង​។ ព្រោះ​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅមានកម្រិត​ទាប​នៅឡើយ​។

​ជា​ការពិត គឺ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​និង​ប៉ា​គី​ស្ថាន គឺ​កំពុង​ប្រកួតប្រជែង​គ្នា​លើ​មុខ​ទំនិញ​ប្រហាក់ប្រហែល​គ្នា​នៅ​ទីផ្សារ​បរទេស​តែមួយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ កម្ពុជា និង​ប៉ា​គី​ស្ថាន​បាន​នឹង​កំពុង​ធ្វើការ​ជាមួយគ្នា​ជា​ទ្វេភាគី​ផង និង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ផង​ដែល​នឹង​ផ្តល់​នូវ​ផលប្រយោជន៍​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។

​ទន្ទឹមនឹងនេះ​ដែរ​គឺ សម្ដេច​តេជោ គាំទ្រ​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ចូល​ជា​ដៃគូរ​សន្ទនា​ពេញលេញ​ជា​មួយ​អាស៊ាន ដោយ​កន្លងមក​នេះ ប្រទេស​ប៉ា​គី​ស្ថាន​ជា​ដៃរ​តាម​វិស័យ​មួយចំនួន​របស់​អាស៊ាន​ប៉ុណ្ណោះ​។​

​លោក​ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​គាំទ្រ​ប៉ា​គី​ស្ថាន និង​អរគុណ​សម្ដេច​ដែល​បាន​គាំទ្រ​និង​ជួយ​ជម្រុញ​ប្រទេស​ទាំង​ពីរ​អោយ​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​។ ជាមួយគ្នានេះដែរ សម្តេច​តេជោ និង​លោក​ប្រធានព្រឹទ្ឋសភា​ប៉ាគី​ស្ថាន ក៏​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា និង​សភាពការណ៍​ក្នុង​តំបន់ ជាពិសេស​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​នៅលើ​ពិភពលោក​។

​សូម​រំលឹក​ថា នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​កន្លងមកនេះ គឺ​ប៉ា​គី​ស្ថាន​បាន​ជួយ​បណ្ដុះបណ្ដាល​កសាង​ធនធាន​សមត្ថភាព​មន្ត្រី​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លើ​ផ្នែក​ការទូត ហើយ​ប៉ា​គី​ស្ថាន​សង្ឃឹមថា នឹង​បន្ត​ការងារ​នេះ​តទៅទៀត​។

​លោក​ប្រធាន​ព្រឹទ្ធសភា​បានបញ្ជាក់​ថា សាកលវិទ្យាល័យ​ប៉ា​គី​ស្ថាន​គឺ​បើក​ទ្វារ​ចំហរ​សវគម​ន៍​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់​ទៅ​សិក្សា​នៅ​ទីនោះ​។

​មុន​នឹង​បញ្ចប់​ការពិភាក្សា លោក​ប្រធានព្រឹទ្ឋសភា បាន​គោរព​អញ្ជើញ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ប៉ា​គី​ស្ថាន​ក្នុង​ពេលវេលា​សមស្រប​។ ជាមួយគ្នានេះដែរ សម្តេច​តេជោ ក៏​បាន​អរគុណ​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​បាន​គាំទ្រ​កម្ពុជា​ទាំង​មុន​បាន​ឯករាជភាព​ពី​បារាំង​កាលពី​ឆ្នាំ ១៩៥៣ ហើយ​បាន​បន្ត​គាំទ្រ​និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​ទៀត​ផង​។

​តាមរយៈ​ជំនួប​ពិភាក្សា​ថ្ងៃនេះ គឺ​នឹង​រិត​បន្តឹង​នូវ​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ប៉ា​គី​ស្ថាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕

 

Filed in: ព័ត៌មានជាតិ