សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធ្លាយ​រឿង​មេ​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារព្រុំដែន​បា​វ៉ិត​ដាក់​ក្មួយ​ឲ្យ​ដើរ​ទារលុយ​!

​ធ្លាយ​រឿង​មេ​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារព្រុំដែន​បា​វ៉ិត​ដាក់​ក្មួយ​ឲ្យ​ដើរ​ទារលុយ​!

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​តុលា​នេះ មន្ត្រីរាជការ​ធ្វើការ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ជាប់​ប្រទេស​វៀតណាម ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាពិសេស មន្ត្រីនគរបាល​អន្តោប្រវេសន៍ បាននាំគ្នា​បញ្ចេញ​ប្រិត​កម្ម​ដោយ​សរសេរ​លិខិត​ប្តឹង​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុល សែន និង​សុំឲ្យ​ចាត់​វិធានការ​ចំពោះ​សកម្មភាព​ខុសច្បាប់​របស់​នគរបាល ប្រធាន​ច្រកទ្វារ​អន្តរជាតិ​បា​វ៉ិត​ដែល​ចាត់តាំង​ក្មួយប្រុស​ឲ្យ​ដើរ​កៀបសង្កត់​ទារលុយ​។​

​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ សម្លេង​ប្រជាជន​បាវិត បាន​បង្ហោះ​លិខិត​សរសេរ​ដោយ​ដៃ​មួយ ចុះ​ថ្ងៃ​ទី​០១ ខែតុលា នេះ​បាន​លើកឡើង​ថា ពួកគេ​មិន​អាច​ទទួលយកបាន​នូវ​សកម្មភាព​ដ៏​ឆ្គាំឆ្គង​របស់​លោក​ឧត្តមសេនី​យ៍​ត្រី ខាត់ សារ៉ាត់ ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ដែល​បាន​ប្រើ​ក្មួយ​ប្រុស​បង្កើត​របស់​ខ្លួន​ឲ្យ​ដើរ​ទាមទារ​លុយ​ពី​មន្ត្រី​នគរបាល​គ្រប់​ផ្នែក​កំពុងធ្វើការ​នៅ​ទីនោះ​។

​លិខិត បាន​ស​សេរ ថា «​ដោយ​ខ្ញុំបាទ នាង​ខ្ញុំ ជា​មន្ត្រីរាជការ​បម្រើកា​រ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ទាំងអស់​មាន​ការ​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​ទង្វើ​របស់​លោក ខាត់ សារ៉ាត់ ដែល​ជា​ប្រធាន​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ដែល​បាន​បញ្ជា​ឲ្យ​ក្មួយ​ប្រុស​បង្កើត​របស់​គាត់​ឈ្មោះ ប្រាក់ ពេញ ដែល​នៅ​វ័យក្មេង ទើបតែ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​អន្តោប្រវេសន៍

​មិនទាន់​មាន​បទពិសោធន៍ ឲ្យមក​គ្រប់គ្រង​លើ​មន្ត្រី​អន្តោប្រវេសន៍​ទាំងអស់​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ដោយ​មាន​អាកប្បកិរិយា​ក្អេងក្អាង​ជាទីបំផុត​។ ឈ្មោះ ប្រាក់ ពេញ (​ដោយ​អាង​ជា​ក្មួយ​មេ​)​បាន​ដើរ​ទាមទារ​ឯកសារ​គ្រប់ផ្នែក មិនថាឡើយ​ផ្នែក​បែបបទ ផ្នែក​ច្បាម ឲ្យតែ​ការងារ​ទាក់ទង​នឹង​លុយ គឺ​គេ​គំរាម​យក​លុយ​គ្រប់​ផ្នែក​ទាំងអស់​ដោយ​គ្មាន​ញញើត​ច្បាប់​ឡើយ​»​។

​លិខិត បាន​សំណូមពរ ថា «​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សម្តេច​តេជោ និង [​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​] ដែលជា​ឪពុក​ម្តាយ​របស់​ប្រជាជន​ទូទាំង​ប្រទេស ក៏ដូចជា​មន្ត្រីរាជការ​ទាំងអស់ មេត្តា​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ដល់​ពួក​យើង​ដោយ​ក្តី​អនុគ្រោះ​»​។
​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​គណនី​ឈ្មោះ សម្លេង​ប្រជាជន​បាវិត​នេះ ក្រៅពី​បង្ហោះ​សារ និង​លិខិត​សរសេរ​ដោយ​ដៃ ក៏​មាន​បង្ហោះ​ភ្ជាប់​ជាមួយ​នូវ​រូប​របស់​លោក ប្រាក់ ពេញ ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ ពាក់​ស័ក្តិ​៣ និង​អម​ដោយ​រូបថត ក្រុម​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ឈរ​ត្រៀបត្រា​នៅ​មុខ​កន្លែងធ្វើកា​ររ​បស់​ពួកគេ​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់