សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវា​ទ​ពិនិ ត្យ ប្រឡាយទឹក​ឡើងវិញ ត្រូវ​ចេះ​ថែរក្សា​ការពារ​បាន​ត្រឹមត្រូវ

អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវា​ទ​ពិនិ ត្យ ប្រឡាយទឹក​ឡើងវិញ ត្រូវ​ចេះ​ថែរក្សា​ការពារ​បាន​ត្រឹមត្រូវ

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ  បាន បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ត្រូវ​ចុះ​ពិនិត្យមើល ប្រឡាយទឹក​ឡើងវិញ ដោយ​កំណត់ ពី​ទំហំ​ប្រឡាយ​ឲ្យបាន​ត្រឹមត្រូវ និង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ទាំងអស់នោះ ត្រូវ​ចេះ​តែ​រក្សា​ការពារ​ឲ្យបាន​ខ្ជាប់ខ្ជួន ជៀសវាង​កុំឲ្យ​មាន​អ្នករំ លោភ​យក​ប្រឡាយ និង​បឹង​បន្ដទៀត ពិសេស មន្ទី​ធនធាន ទឹក រាជធានី​ភ្នំពេញ មិន​ត្រូវកឹប​កេញ និង​ឃុបឃិត​លួច​ស៉ី​គម្រោង​ដូច​សព្វថ្ងៃនេះ​ទៀត​។ លោក​ឃួង ស្រេង បាន បញ្ជាក់​បែប​នេះ  ក្នុង​ពិធី​តែងតាំង អភិបាល ខណ្ឌ​សែន​សុខ និង​អភិបាលរងខណ្ឌ​ចំនួន​៦ កាលពី​រសៀល​ថ្ងៃ​ទី ០២ តុលា ឆ្នាំ​២០១៧ ។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ខ្ញុំ​បាន​និយាយ​ជា​លើក​ទី​៣​ហើយ​! ត្រូវ​បញ្ជូន​អ្នក​ច្ចេកទេស​ទៅ​វាស់​មើល កំណត់​ទំហំ​ប្រឡាយ និង​ត្រូវ​លើក​ប៉ាណូ​ថា​ប្រឡាយ​នេះ​មាន​ទំហំ​ប៉ុណ្ណា ដើម្បី​ឲ្យ​ពលរដ្ឋ​បានដឹ​ង  ពី​គម្រោង​របស់ អាជ្ញាធរ ដោយ​ត្រូវ​បោះបង្គោល​ឡើងវិញ​។ នេះ​ជា​រឿង​ដែល​យើង​ត្រូវធ្វើ បើ​យើង​មិន​ធ្វើ​បន្តិចទៀត ទីក្រុង​យើង មាន​មនុស្ស​មក​ស្នាក់នៅ  កើនឡើង​ដល់​៥​លាន​នាក់ តើ​រំដោះ​ទឹក​រួច​ដែរ​ទេ  ។ លោក​បាន​បន្ថែមថា​៖  មន្ត្រី​ដែល ពាក់ព័ន្ធ​គួរតែ​គិត​នាំគ្នា​អនុវត្ត​ឲ្យ​វ​បាន​ទាំងអស់គ្នា និង​ជួយ​គ្នា​ស្វែងរក​វិធីសាស្ត្រ​ក្នុង​ការដោះស្រាយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យមាន​ភាពប្រក្រតី​របស់​ប្រឡាយទឹក នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បាន​រំលឹកថា​៖  កាលពី​ចុង​សប្ដាហ៏​កន្លងទៅ​នេះ​លោក​បាន​ចុះ​ពិនិត្យ ប្រឡាយ​មួយចំនួន ឃើញថា ប្រឡាយ​និង លូ​មួយចំនួន​ពិតជា​ត្រូវបាន ប្រជា​ពលរដ្ឋ​រំលោភ យក ធ្វើជា​កម្មសិទ្ធិ ផ្ទាល់ខ្លួន ហើយ​បញ្ហា​នេះ អាជ្ញាធរ​រាជ ធានី​ភ្នំ ពេញ ក្នុងនាម​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ​កំពុងតែធ្វើកា​រ​ដោះស្រាយ​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ​ផងដែរ ។

​ពាក់ព័ន្ធ​និង​បញ្ហា​នេះ  លោក ឃួ​ង ស្រេង  ក៏​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្រង់​ស្ថិតិ​ឲ្យបាន​ច្បាស់លាស់ ចំពោះ ប្រជាពលរដ្ឋ និង​អ្នកមាន​ប្រាក់ មួយចំនួន ដែល​រំលោភ​យក​ដី​ចំណី​ប្រឡាយ ចាក់​ដី​ក្នុង​ប្រឡាយ​និង​បញ្ជាក់​ពី​ទំហំ​ប្រឡាយ​ឲ្យបាន​ច្បាស់ ពី​ចំណុច មួយ​ទៅ​ចំណុច​មួយ ផ្ញើរ ទៅ​ឲ្យ​លោក​ជា​បន្ទាន់ ដើម្បី​ឲ្យ​លោក​អាច​ជម្រុញ​ការងារ​នេះ​បាន​លឿន បំពេញ​ទៅតាម​សំណូមពរ ដែល​ប្រជា​ពល រដ្ឋ​ចង់បាន​។​

​មន្ត្រី​សាលា​រាជ​ធា នី​ភ្នំពេញ បានបញ្ជាក់​ថា​៖ បញ្ហា​ទឹក​លិច នៅ​តំបន់​នោះ បណ្ដាលមកពី​មាន​ភាពមិនប្រក្រតី​មួយចំនួន ដោយសារតែ​មាន​ការរំលោភ​កេង​យក​ដី​មាត់ ប្រឡាយ ពិសេស​អ្នក​សាងសង់​បុរី​លក់​នៅ​តំបន់​ប្រឡាយ​បារាំង ក្នុង​ខណ្ឌ​សែន​សុខ ដែល​ធ្វើឲ្យ​ផ្លូវ​លេខ​២០០៤ ផ្លូវ​ដួង​ងៀប ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ តំបន់​ភូមិសាស្ត្រ​ទឹកថ្លា និង​តំបន់​ភូមិសាស្ត្រ​ខាងកើត និង​ខាងត្បូង​ព្រលាន យន្តហោះ ទទួល រង​ការលិចលង់​ជារឿយៗ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ ពាក់ព័ន្ធ និង​មន្ត្រី​សាធារណការ ប្រចាំ​រាជធានី​ភ្នំពេញ ត្រូវ​ប្រញាប់ ចុះ​ត្រួត ពិនិត្យ​នៅ​តាម​បណ្ដោយ ប្រឡាយ បារាំង ដើម្បី​ពិនិត្យ បច្ច័យ​ឲ្យបាន​ល្អិតល្អន់ មុន​នឹង​បើក​ដំណើរការ​ជីកដី​ដាក់លូ​ថ្មី​រំដោះ​ទឹកជំនន់ និង​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​នៅតាម​ចញ្ចើមផ្លូវ និង​នៅក្នុង​បុរី​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ សូម​មាន​ការ យោគ យល់​ដល់​ក្រុមការងារ​ផង នៅ​ពេល​ដំណើរកា​រដាក់ លូ​មេ ៕

 

Filed in: ព័ត៌មានជាតិ