សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រកាស​តែងតាំង លោក ម៉ូ​វ មានិត ជា​អភិបាលខណ្ឌ​សែន​សុខ ជំនួស​លោក​ប៉ិល កុសល ទៅ បម្រើ​ការងារ នៅ​ក្រសួង​មហាផ្ទៃ​

​ប្រកាស​តែងតាំង លោក ម៉ូ​វ មានិត ជា​អភិបាលខណ្ឌ​សែន​សុខ ជំនួស​លោក​ប៉ិល កុសល ទៅ  បម្រើ​ការងារ នៅ​ក្រសួង​មហាផ្ទៃ​

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង  បាន​ចូលរួម​ជា​អធិបតី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ចាប់ពី​នាយក​រដ្ឋបាល រហូត​ដល់​អភិបាលខណ្ឌ ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​តែម្ដង បន្ទាប់ពី​សម្ដេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ និង​សម្ដេច​ក្រឡាហោម ស ខេង ចេញ​សេចក្ដីសម្រេច​តែងតាំង មន្ដ្រីរាជការ​ទាំងនេះ​។​

​នៅក្នុង​ពិធី​តែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​មួយកញ្ចប់​នា​ពេល​រសៀល​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សាលា​រាជធានី អភិបាល​ខណ្ឌ​ទាំង​១២ និង​មន្ដ្រីរាជការ​ពាក់ព័ន្ធ មួយចំនួនទៀត​។​
​ខាងក្រោម​នេះ​ជា​អនុក្រឹត្យ និង​សេចក្ដីប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ដ្រីរាជការ ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ចេញ​អនុក្រឹត្យ​តែងតាំង​អភិបាល​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ផ្ទេរ​ភារកិច្ច​លោក ប៉ិល កុសល ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ ជំនួស​ដោយ លោក ម៉ូ​វ ម៉ានិត ដែល​បច្ចុប្បន្ន ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តីសម្រេច​ផ្ទេរ​ភារកិច្ច​អភិបាលរង​ខណ្ឌ​ចំនួន​៥​រូប ឲ្យទៅ​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧​។ យោងតាម​សេចក្តីសម្រេច​ដដែល​នេះ បាន​បញ្ជាក់​ឲ្យដឹងថា ទី​១ លោក ធិ ងិ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៤ ពី​អភិបាលរង​ខណ្ឌ​ជ្រោយចង្វា ឲ្យទៅ​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ ។ ទី​២ លោកស្រី សក់ ចិន្តា​រី ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ពី​អភិបាលរង​ខណ្ឌ​៧​មករា ឲ្យទៅ​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ ទី​៣ លោក កូប ស្លេះ ឋានន្តរស័ក្តិ​នាយក្រមការ ថ្នាក់​លេខ​១ ពី​អភិបាលរង​ខណ្ឌ​ទួលគោក ឲ្យទៅ​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ ទី​៤ លោក អ៊ុក សាកល ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ ពី​អភិបាលរង​ខណ្ឌ​ដូនពេញ ឲ្យទៅ​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ និង​ទី​៥ លោកស្រី សុ​ត ច​ណ្ណា​រា ឋានន្តរស័ក្តិ​នាយក្រមការ ថ្នាក់​លេខ​៣ ពី​អភិបាលរង​ខណ្ឌ​ទួលគោក ឲ្យទៅ​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧ បាន​ចេញ​សេចក្តីសម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខដំណែង​ជា​អភិបាលរងខណ្ឌ នៃ​សាលា​រាជធានី​ភ្នំពេញ​ចំនួន​៨​រូប​។ នៅក្នុង​សេចក្តីប្រកាស​ចុះ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧​បាន សម្រេច​ភារកិច្ច​លោកស្រី ទាវ ឆវី​មនី​រ៉ា ពី​អភិបាលរង​ខណ្ឌ​ចំការមន ឲ្យទៅ​ជា​អភិបាលរងខ​ណ្ឌ​៧​មករា​, ផ្ទេរ​ភារកិច្ច​លោកស្រី ព្រុំ រដ្ឋា ពី​អភិបាលរង​ខណ្ឌ​សែន​សុខ ឲ្យទៅ​ជា​អភិបាលរង​ខណ្ឌ​ទួលគោក និង​ផ្ទេរ​ភារកិច្ច​លោក​ស្រី លី រ៉ូ​ហ្សា​មី ពី​អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ ឲ្យទៅ​ជា​អភិបាលរង​ខណ្ឌ​សែន​សុខ​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​សម្រេច​តែងតាំង​អភិបាលរង​ខណ្ឌ​ចំនួន​៥​រូប​ផង​ដែរ​រួមមាន​៖ ទី​១-​តែងតាំង​លោក កៅ សា​រ៉ាវុធ ជា​អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ ទី​២-​តែងតាំង​លោក ចាន់ គន្ថេ​ត ជា​អភិបាលរង​ខណ្ឌ​ដូនពេញ ទី​៣-​តែងតាំង​លោក ចាន់ បណ្ឌិត ជា​អភិបាលរង​ខណ្ឌ​ទួលគោក ទី​៤-​តែងតាំង​លោកស្រី សួស សូ​លីដា ជា​អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ និង​ទី​៥- តែងតាំង​លោកស្រី កែវ សាម៉ុល ជា​អភិបាលរង​ខណ្ឌ​ចំការមន​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧ បាន​ចេញ​សេចក្តីប្រកាស​តែងតាំង​មុខដំណែង នាយក​រដ្ឋបាល​ថ្មី​នៅ​សាលា ខណ្ឌ​ជ្រោយចង្វារ សាលាខណ្ឌ​ព្រែក​ព្នៅ និង​សាលាខណ្ឌ​ដូនពេញ​ចំនួន​៣​រូប​។ នៅក្នុង​សេចក្តីប្រកាស​តែងតាំង​លោក សែម ដា​រិទ្ធ ជា​នាយក​រដ្ឋបាល​សាលាខណ្ឌ​ជ្រោយចង្វារ​, តែងតាំង​លោក ស៊ឹម សុ​ផង់ ជា​នាយក​រដ្ឋបាល​សាលាខណ្ឌ​ព្រែក​ព្នៅ និង​តែងតាំង​លោក ចាប ឌី​ណា ជា​នាយក​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ​៕

 

Filed in: ព័ត៌មានជាតិ