សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដក​តួនាទី​អគ្គនាយក​នៃ​ក្រសួង​ធម្មការ​និង​សាសនា​ដែល​ល្បី​ក្នុង​រឿង​ពុករលួយ

​ដក​តួនាទី​អគ្គនាយក​នៃ​ក្រសួង​ធម្មការ​និង​សាសនា​ដែល​ល្បី​ក្នុង​រឿង​ពុករលួយ

ភ្នំពេញ​៖ លោកស្រី កែវ សុធា​រី ត្រូវបាន​ដកចេញ​ពី​តួនាទី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៅ​ក្រសួង​ធម្មការ និង​សាសនា​តែ​នៅ ដោយ​រក្សា​ទុក​ក្របខ័ណ្ឌ និង​ឋានន្ដរស័ក្ដនៅ​ដដែល​។ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១​តុលា​ឆ្នាំ​២០១៧ ដែល​ចេញ​ដោយ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​ប្រមុខរដ្ឋ​ស្ដី​បញ្ជាក់ថា «​ត្រាស់​បង្គាប់ បញ្ចប់​ភារកិច្ច​លោកជំទាវ កែវ សុធា​រី ពី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៅ​ក្រសួង​ធម្មការ និង​សាសនា ដោយ​រក្សា​ទុក​ក្របខ័ណ្ឌ និង​ឋានន្ដរស័ក្ដិ​នៅ​ដដែល​»​។​

​មាន​ការកត់សម្គាល់ថា​៖ លោកស្រី កែវ សុធា​រី បាន​ធ្វើឡើង​ក្រោយ​ពី​មាន​ពាក្យ​ប្ដឹង និង​មាន​ការ​មិន​ពេញចិត្ត​យ៉ាងច្រើន​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ក្នុង​ក្រសួង ដោយ​បូក​រួម​ទាំង​ប្រធាន​មន្ទីរ​ក្រសួង​ធម្មការ​ទូទាំងប្រទេស ដោយសារតែ​លោក​ស្រី កែវ សុធា​រី បានកា​ត់របរ និង​ស៊ីដាច់​លុយ របស់​ពួកគេ​យ៉ាងច្រើន​។

​មន្ដ្រី​ទាំងនេះ​បាន​បញ្ជាក់ទៀតថា លោកស្រី កែវ សុធា​រី​កាល​នៅ​ក្នុង​តួនាទី​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៅ​ក្រសួង​ធម្មការ​ធ្លាប់​រង​ការ​ចោទថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយ​ប្ដី​របស់​ខ្លួន ដែល​មាន​តួនាទី​ក្នុង​ការិយាល័យ ដោយ​មាន​ការ​កាត់លុយ​នៅ​មន្ទីរ និង​ប្រធាន​នាយកដ្ឋាន​នានា​អស់​រាប់​សិប​លាន​រៀល​និង​ឃុប​ឃឹត​ជាមួយ​ប្រធាន​មន្ទីរ​ធម្មការ​តាម​បណ្តា​ខេត្ត ។​ការដក​តួនាទី​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ពី​លោកស្រី កែវ សុធា​រី​ក្នុងសម័យ​លោក​ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម​ជា រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា​ទទួល​បាន​ការ​សាទរ​ពី​ក្រុម​មន្ដ្រី​ក្នុង​ក្រសួង​៕

Filed in: ព័ត៌មានជាតិ