សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ៖ រឿង​ក្បត់ជាតិ​មិន​បញ្ចប់​ត្រឹម​ចាប់ខ្លួន​លោក កឹម សុខា នោះទេ​

សម្តេច​តេជោ ៖ រឿង​ក្បត់ជាតិ​មិន​បញ្ចប់​ត្រឹម​ចាប់ខ្លួន​លោក កឹម សុខា នោះទេ​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរកា​រសណ្ឋា​គារ និង​រមណីយដ្ឋាន សុខា សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែង​អះអាងថា វិធានការ​ទប់ស្កាត់​ការបំផ្លាញ​សន្តិសុខ​ជាតិ​នៅ​កម្ពុជា មិនមែន​បញ្ចប់​ត្រឹម​ការចាប់ខ្លួន​លោក កឹម សុខា នោះទេ ព្រោះ​សកម្មភាព​ក្បត់ជាតិ​បាន​ធ្វើឡើង​ជា​ប្រព័ន្ធ ។​

​សម្តេច ហ៊ុន សែន បាន​ថ្លែង​អះអាង​ជា​ថ្មី​ថា នឹង​មិន​អនុញ្ញាត្តិ​ឲ្យ​នរណា​ម្នាក់​បំផ្លាញ​សន្តិ សុខ​ជាតិ​នោះទេ ហើយ​មិន​អនុញ្ញាត្តិ​ឲ្យ​នរណា​ម្នាក់​បំរើ​បរទេ​សមក​បំផ្លាញ​ខ្មែរ​ជាដាច់ខាត ។​

​សម្តេច ហ៊ុន សែន បាន​រម្លឹក​ឡើង​វិញ​ផង​ដែរ អំពី​រឿង​រាវ​ដែល​ឃាតករ​លួច​បាញ់​សម្លាប់ សម្តេច​លើ​ទឹកដី​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៨ ។​សម្តេច​បញ្ជាក់ថា មុនពេល គេ​បាញ់​សម្តេច​មួយ​ថ្ងៃ​គឺ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​១៩៩៨ គឺ​សម្តេច​បាន​ទៅ​ចាក់​គម្ពី​ត្រូវ​ត្រង់​គេ​យក​ទៅ​ប្រហារជីវិត​តែ​មិន​សម្រេច ហើយ​ក៏​ត្រូវបាន​ឡើង ធ្វើ​ជា​ស្តេច​តែម្តង ។ សម្តេច​បន្តថា នៅ​ថ្ងៃ​គេ​បាញ់​សម្តេច​នោះ គឺ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ដោយ​សម្តេច​ហៅ​ភ្លៀង​ធ្លាក់​នោះ​ថា ជា​ភ្លៀង​បង្កឡើង​ដោយ​អ្នក​មាន​បារមី​ថែរក្សា ព្រះរាជាណាចក្រ​កម្ពុជា និង​ថែរក្សា​ទឹកដី​អង្គរ ដើម្បី​ទុក​សម្តេច​បង្ក្រាប​ទមិឡ​ទាំងឡាយ​។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា គេ​ហ៊ាន​លើកដៃ​សម្លាប់​សម្តេច​គេ​អាច​ធ្វើទៅបាន រឿង​អី​ដែល សម្តេច​មិន​អាច​អនុវត្ត​ច្បាប់ ដើម្បី​ជាតិ និង​ប្រជាជន ចំពោះ​ជន​ក្បត់ជាតិ ។ ទន្ទឹម​នោះ​សម្តេច​បាន ចោទ​ជា​សំណួរ​ថា អាមេរិក​ទម្លាក់​គ្រាប់បែក​សម្លាប់​ខ្មែរ អង្គការសហប្រជាជាតិ​ទទួលស្គាល់ ខ្មែរក្រហម ដែល​ជា​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ ហេតុ​អី​ក៏​គេ​អាច​ធ្វើ​ទៅ រី​ឯ​សម្តេច​ត្រឹមតែ​អនុវត្តន៍​ច្បាប់ ដើម្បី​ការ​ជាតិ និង​ប្រជាជន​ហេតុអ្វី​ក៏​ធ្វើ​មិន​បាន​។​

​សម្តេច ហ៊ុន សែន បាន​អះអាង​ថា សម្តេច​មិន​រា​ថយ​នោះឡើយ សម្តេច​នឹង​បន្ត​អនុវត្តន៍ វិធានការ​ច្បាប់ ដើម្បី​ការពារ​ជាតិ និង​ប្រជាជន​។ សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​រួមគ្នា ថែរក្សា​សុខ​សន្តិភាព​នេះ បើ​មិន​ដូច្នោះ​ទេ​ការ​បំភ្លេច​បំផ្លាញ​ជាតិ​នឹង​កើតមាន​មិនខានឡើយ ៕

 

Filed in: ព័ត៌មានជាតិ