សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុណ្យផ្កា​ប្រាក់​សាមគ្គី​នៅ​វត្ត​ពោធិ៍​ក្នុង​

បុណ្យផ្កា​ប្រាក់​សាមគ្គី​នៅ​វត្ត​ពោធិ៍​ក្នុង​

យើងខ្ញុំ​ព្រះករុណា​អាត្មាភាព យើងខ្ញុំ​ជា​ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ទាំងអស់​ក្នុង​ក្រុង​បាត់ដំបង និង​ខេត្ត​បាត់ដំបង មូលមតិ​គ្នា​ជា​ឯកច្ឆន្ធ​ប្រារព្ធ ធ្វើបុណ្យ​ផ្កា​ប្រាក់​មហា​សាមគ្គី​នេះ​ឡើង ដើម្បី​ប្រមូល​ថវិការ​ទៅ​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប និង​ខេត្ត​សៀមរាប ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​ថវិកា​សម្រាប់ ជាវ រឺ ទិញ​ថ្នាំ​ព្យាបាល​ដល់​កុមារ​ទូរ​ទាំង​ប្រទេស កម្ពុជា​។ មន្ទីរពេទ្យ​នេះ​បាន​ព្យាបាល​កុមារ ឥតគិតថ្លៃ​ទេ​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នឹង​លោក​អភិបាលក្រុង​បាត់ដំបង រាជការ​នៅក្នុង​សាលាខេត្ត​បាន​អញ្ជើញ ចូលរួម​បុណ្យ​ផ្កាប្រាក់​សាមគ្គី​នៅ​វត្ត​ពោធិ៍​ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍​បែប​នេះ គឺ​នៅ​ពេល​ដែរ ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ក្នុង​កម្មវិធី​បុណ្យ​ផ្កាប្រាក់​សាមគ្គី​នៅ​វត្ត​ពោធិ៍​ក្នុង សង្កាត់​រតនៈ​ក្រុង​បាត់ដំបង កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ដោយ​មាន​ការ​និមន្ត​និង អញ្ជើញ​ចូលរួម ពី​ព្រះសង្ឃ​នឹង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​ក្នុង​គោលដៅ​ប្រមូល​បច្ច័យ​ដែល​បានមកពី​ពុទ្ធបរិស័ទ​ស​ន្ធា  ជ្រះថ្លា នឹង​ព្រះសង្ឃ ដើម្បី​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធ បុប្ផា​ដែល​មាន​ការខ្វះខាត ដែល​ស្ថិតនៅ​ក្រុង សៀមរាប ខេត្តសៀមរាប​។​

​ឯកឧត្តម​បាន​បញ្ជាក់ទៀតថា នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា សព្វថ្ងៃ​មាន​ការខ្វះខាត​ថវិកា​ជាច្រើន សំរាប់​ជួយ​កុមារ​ទូរ​តាំង​ប្រទេស​កម្ពុជា អញ្ជឹង​ហើយ​បាន​ជា​ពុទ្ធបរិស័​ទ និង​ព្រះសង្ឃ​នៅក្នុង​ខេត្ត បាត់ដំបង របស់​យើង ដើម្បី​ធ្វើបុណ្យ​ផ្កាប្រាក់​សាមគ្គី​នេះ​ឡើង​ដើម្បី​ប្រមូល​បច្ច័យ នឹង​ថវិការ​សំរាប់ ទ្រទ្រង់ ទៅ​ជួយ​ផ្តល់​មន្ទីរពេទ្យ​គន្ធបុប្ផា ស្ថិត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

2015_09_08a (1) 2015_09_08a (2) 2015_09_08a (4) 2015_09_08a (3)

Filed in: ព័ត៌មានជាតិ