សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ប៉ុស្ដិ​៥០១​និង​នគ​បាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ចាន់​ចាប់​រថយន្ត​សាម​យ៉ុង​ដឹកឈើ​មកពី​ពោធិសាត់​

​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ប៉ុស្ដិ​៥០១​និង​នគ​បាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ចាន់​ចាប់​រថយន្ត​សាម​យ៉ុង​ដឹកឈើ​មកពី​ពោធិសាត់​

​កំពង់ឆ្នាំង​៖ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៥០១​សហការ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ចាន់ នៅវេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៩​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​នៅ​ចំណុច​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​បាន​ស្ទាក់​ចាប់​រថយន្ត​សាំ​យ៉ុង​ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB 9441​លួច​បង្កប់​ដឹក​ឈើប្រណិត និង ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកបើកបរ​ម្នាក់​និង​ព្រូ​ម្នាក់ ។​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​នោះ​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅ​សាលាដំបូង​ខេត្ត​តាម​និតិ​វិធី​ស្ដីពី​ច្បាប់​ព្រៃឈើ​។

​ប្រភព​ពី​មន្ត្រី​នៃ​មន្ទី​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​បានអោយដឹងថា នៅ​យប់​ថ្ងៃទី​២៨​ខែ​កញ្ញា​២០១៧​សមត្ថកិច្ច​ចាប់​បាន​រថយន្ត​លួច​បង្កប់​ដឹក​ឈើប្រណិត​បាន​ចំនួន​៤​គ្រឿង​៖
​ទី​1/​ចាប់​រថយន្ត​យី​ឌុប​ផ្លូវ​៤​នៅ​សាលា​លេខ​ប្រាំ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដោយ​មាន​ការផ្ដល់​ព័ត៌មាន​ពី​ខេត្តពោធិ៍សាត់​បណ្ដើ​យក​រថយន្ត​ដឹកឈើ​ខាងលើ​ពី​ទឹកដី​ខេត្ត​ពោធិ៍​សារ់​មក​ចាប់​នៅ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​។
​ទី​2/​ចាប់​រថយន្ត​ដឹក​ឈើប្រណិត​ម៉ាក​ស៊ើប​ពណ៏​ស​ចង្កូច​ស្ដាំ​ចាប់​នៅ​ចំណុចក្អម​មាស​ខាងកើ​ត​ផ្សារ​ស្មែ​ត​។​
​ទី​3/​ចាប់​រថយន្ត​កា​ម៉ា​រី​បាឡែ​ន​ពណ៏​ខ្មៅ​បើកបរ​ដាច់​កង់​ខ្លួន​ឯង​នៅ​ម្ដំ​ឃុំ​ពង្រ និង​ទី​4/​ចាប់​រថយន្ត​សាំ​យ៉ុង​នៅ​ឃុំ​ត្រពាំង​ចាន់​នេះឯង​។​ហើយ​ប្រភព​ខាងលើ​ក៏​បាន​អោយដឹង​ផង​ដែរ​ថា រថយន្ត​ដឹក​ឈើប្រណិត​ទាំងនោះ​ភាគច្រើន​ជា​រថយន្ត​ដឹក​ឈើប្រណិត​ចេញពី​ខេត្ត​ពោធិសាត់​។

​មហាជន​កំពុង​រិះគន់​និង​ដាក់​ការសង្ស័យ​ថា​ហេតុ​អ្វី​រថ​យន្ត​ដឹក​ឈើប្រណិត​ដឹក​យ៉ាង​កក្រើក​ចេញ​ពី​ទឹកដី​ខេត្ត​ពោធិ៍សាត់​និង​មាន​ឈ្មួញ​ឈើប្រណិត​គ្រាក់ៗ​និង​ដុះ​ស្លែ​រាប់សិប​នាក់​ចឹង​តែ​គេ​មិនដែល​ឃើញ​សមត្ថកិច្ចជ​នាញ​និង​សមត្ថកិច្ច​ពាក់ព័​ន្ធ​រួម​ទាំង​អាជ្ញាធរ​ផង​ដែរ​ចាប់​ឬ​បង្ក្រាប​បាន​មួយ​ករណី​ណា​ឡើយ ដែល​ធ្វើឲ្យ​ព​តិមាន​ពី​សមត្ថកិច្ច​ខេត្ត​ពៅធិសាត់​ខ្លះ​មាន​ភាគហ៊ុន​ជា​ឈ្មួញ​រកស៊ី​ឈើប្រណិត​គឺជា​ការពិត​។

​ករណី​បទល្មើស​ព្រៃឈើ​នេះ​សមត្ថកិច្ច​នៅ​ខេត្ត​ពោធិ៍សាត់​បាន​ទម្លាយ​ព័ត៌មាន​អោយដឹង​ផង​ដែរ ថា នៅ​ខេត្ត​ពោធិ៍សាត់​មិន​អាច​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​ឬ​បង្ក្រាប​ឈ្មួញ​រកស៊ី​ឈើ​ឬ​អ្នក​កាប់​ឈើ​ណា​ម្នាក់​ឡើយ ព្រោះ​រាល់​ការបង្ក្រាប​ម្ដងៗ​តែ​មាន​អន្តរាគមន៍​ពី​លោក​ចៅហ្វាយខេត្ត លេខ​ទូរស័ព្ទ​លោក​អភិបាលខេត្ត​មាននៅ​តាម​ឈ្មួញ​រកស៊ី​ឈើ​និង​អ្នក​កាប់​ឈើ​ស្ទើ​គ្រប់​គ្នា ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់