សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីតាំង​ជល់​មាន់​អាប៉ោង​អត់​ច្បាប់​ផស់​ឧកញ៉ា​ក្នុង​ក្រុង​ក្រចេះ​អត់​មាន​អ្នក​បង្ក្រាប​!

ទីតាំង​ជល់​មាន់​អាប៉ោង​អត់​ច្បាប់​ផស់​ឧកញ៉ា​ក្នុង​ក្រុង​ក្រចេះ​អត់​មាន​អ្នក​បង្ក្រាប​!

​ក្រចេះ​៖​នៅ​ណុ​ច​ច​ភូមិ​កា​ទ្រី​ង​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ ខេត្តក្រចេះ​មាន​លេងល្បែង​ជល់​មាន់​និង​អាប៉ោង​លេង​យ៉ាង​គគ្រឹកគគ្រេង​ខុសច្បាប់​រដ្ឋ​ជាពិសេស​ក្នុង​ពេល​រដូវ​ភ្ជុំបិន​ថ្មីៗ​នេះ​តែ​មិនដឹង​ថា​ហេតុ​អី​បានជា​សមត្តកិច្ច​មិន​បង្ក្រាប​?​។

​ទីតាំង​បើក​លេង​ល្បែងស៊ិសង​ខុសច្បាប់​នេះ​ស្ថិត​នៅក្នុង​ដី​ឡូ​មួយកន្លែង​មាន​ទំហំ​ជិត​មួយ​ហិកតា​ដែល​អ្នកក្រុង​ក្រចេះ​គេ​ដឹងថា​៖​ជា​កម្ម​សិទ្ធ​របស់លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ​សុខ​ផេង​។​ប្រហែល​ដោយសារ​ឧកញ៉ា​ជា​មេ​ប​ល្បែង​ចឹង​ហើយ​មើល​ទៅ​បាន​ជា​សមត្តកិច្ច​ក្រុង​ក្រចេះ​សម្ងំ​ឈឺង​ដូច​ត្រូវ​ថ្នាំ​។​ទោះ​យ៉ាងណា​កាលពី​ថ្ងៃ​ទី​១៧​កញ្ញា​ឆ្នាំ​២០១៧​មាន​ការរាយការណ៍​ជូន​ដំ​ណឺង​រឿងនេះ​ដល់​លោក​អភិបាល​ខេត្ត​ក្រចេះ​តាម​ទូរ​សព្ទ័​ដែរ​ហើយ​លោក​ក៏​បាន​សួរ​ត្រឡប់មកវិញ​ថា​៖​លោក​ជា​អ្នកាសែ​តមែន​ឬ​មិនមែនទេ​?​តែ​ត្រង់​លោក​មាន​វិធានការ​យ៉ាងណា​មកដល់ពេលនេះ​ល្បែង​នោះ​នៅ​តែ​បើក​លេង​ដដែល​។

​មិនដឹងថា​តើ​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុន​សែន​បាន​ផ្តល់​សិទ្ធ​ឲ្យ​ខេត្តក្រចេះ​បើក​លេង​ល្បែងស៊ីសង​ដែរ​ឬ​អត់​នោះ​ទេ​?​។​តែ​សម្រាប់​ការបង្កើតអោយមាន​ល្បែងស៊ីសង​កណ្តាល​ក្រុង​បែប​នេះ​មាន​សេចក្តីរាយការណ៍​ថា​មាន​ពលរដ្ឋ​ខ្លះ​ចាញ់​រាប់លាន​និង​ថែម​ទាំង​ជំពាក់​ធនាគារ​ផងដែរ​។

​មាន​ភរិយា​ក្រុមគ្រួសារ​អ្នកញៀន​ល្បែង​ម្នាក់​នៅ​ខេត្តក្រចេះ​អះអាងថា​៖​គ្រួសារ​គាត់​ញៀន​ន​ល្បែង​ជល់​មាន់​ជុំពាក់​គេ រំ​កោះ​។​ពលរដ្ឋ​នៅ​ក្បែរ​បន​ល្បែង​ជល់​មាន​របស់​ឧកញ៉ា​បានអោយដឹងថា​៖​ល្បែង​ជល់​មាន់​នេះ​ក្នុង​មួយអាទិត្យ​លេង​៣​ទៅ​៤​ថ្ងៃ​។ បើ​អាប៉ោង​លេង​ជា​ប្រចាំ​។​មជ្ឃដ្ឋាន​ខ្លះ​និយាយ​ខុសៗ​គ្នា​ថា​៖​គេ​ថា​មាន​ច្បាប់​ត្រឹមត្រូវ​ទើប​ហ៊ាន​លេង​សំញែង​បែបនេះ​។​តែ​ខ្លះ  ខ្ថា​៖​មក​ពី​ឧកញា​មាន​ខ្សែ​ធំ​ចេះ​សែនអ្នកតា​ធំ​ម្ចាស់​ស្រុក​នៅ​ខេត្ត​នេះ​ហើយ​ទើប​អាជ្ញាធរ​ពាក់​ពន្ធ័មើល​អត់​ឃើញ​មាន​ល្បែង​ជាប្រចាំ​បែបនេះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់