សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​អូស្មាន ហាស្សាន់​៖ ស្នើ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ខ្មែរឥស្លាម​ទាំងអស់​ត្រូវ​ពង្រឹង​គុណភាព អប់រំ

លោក​អូស្មាន ហាស្សាន់​៖ ស្នើ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ខ្មែរឥស្លាម​ទាំងអស់​ត្រូវ​ពង្រឹង​គុណភាព អប់រំ

​ភ្នំពេញ ៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ខ្មែរឥស្លាម (​គណៈ​អ៊ី​មាំ )​ខេត្ត ក្រុង និង​នាយក​អប់រំ គ្របើ​កម្រិត ទូទាំង​ប្រទេស​ចំនួន​៣១៤​នាក់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ លោកគ្រូ អ្នកគ្រូ ខ្មែរ​ឥស្លាម ទាំងអស់​ត្រូវ​ពង្រឹង​ស្តង់ដា​អប់រំ ឥស្លាម​ឲ្យ​កាន់តែ​មាន ប្រសិទ្ធភាព​ខ្ពស់​ស្រប​តាម​យុទ្ធ សាស្ត្រ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​កំពុង​ដាក់ ចេញ យុទ្ធសាស្ត្រ​កែទម្រង់​កម្មវិធីសិក្សា​គ្រប់​កម្រិត និង​ការគ្រប់គ្រង​មន្ត្រីរាជការ បុគ្គលិក​អប់រំ ឲ្យមាន​ប្រសិទ្ធភាព និង​មាន​គុណភាព​។ ពិធី​នេះ​បាន​ប្រព្រឹត្ដទៅ កាលពី​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​ម៉ូឌែ​ន​៥ ឬ​ស្សី​កែវ ។

​លោក អូស្មាន់ ហាស្សាន់ បានបញ្ជាក់​ថា​៖ ជា​ការពិត​ណាស់​រាជរដ្ឋាភិបាល ក៏​ដូចជា​សម្តេច​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា ចង់​ឃើញ​សហគមន៍​ខ្មែរ​ឥស្លាម មាន ការរីកចម្រើន​កាន់តែ​ខ្លាំង​ឡើង ជាពិសេស សម្ដេច​ចង់​ឲ្យ​ស្តង់ដា​អប់រំ​ឥស្លាម មាន​កំណែទម្រង់​កាន់តែ​ប្រសើរ​ថែម​ទៀត បន្ទាប់​ពី​គ្រូ​ខ្មែរឥស្លាម​ប្រមាណ​១,៥០០​នាក់ ត្រូវបាន​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​កន្លង​ទៅ​ជិត​២​ឆ្នាំនេះ សង្ឃឹមថា នឹង​មិន​មាន​ការបង្អាក ម៉ោង​បង្រៀន ដូច​កាល​មិនទាន់មាន​ប្រាក់បៀវត្ស​ទៀត ដោយ​ត្រូវ ស្វែករក​ជីវភាព​ក្រៅពី​ការបង្រៀន​នោះទេ​។​

​លោក អូស្មាន ហាស្សាន់ បានបញ្ជាក់​ថា​៖  រាជ​រដ្ឋា​ភិ បាល​បាន​សម្បទាន​គ្រប់បែបយ៉ាង ដល់​ការចូលរួម​កសាង​សហគមន៍​ខ្មែរ​ឥស្លាម ជាពិសេស​វិស័យ​អប់រំ ដូចជា ប្រាក់ បៀវត្ស​គ្រូ និង​ការសាងសង់​អាគារ​សិក្សា ជូន​ស្ទើ​គ្រប់​ទីកន្លែង​ផងដែរ ។ ដើម្បី​ពង្រឹង​វិន័យ​ដល់​មន្ត្រី​អប់រំ​នេះ ក៏​មាន​ថ្នាក់ដឹកនាំ​សំខាន់ៗ ដែល​ទទួល​បន្ទុក​ដឹកនាំ​កម្មវិធី​អប់រំ​ឥស្លាម រួមមាន លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​, លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​, លោក សុះ កំ​រ៉ី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ សាសនា​ឥស្លាម​កម្ពុជា ដែល​ជា​សមាភាព​វាគ្មិន បាន​ឡើង​ផ្តល់​បទ​បង្ហាញ ស្តី​អំពី​ក្របខណ្ឌ​ច្បាប់​គ្រប់គ្រង មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា ជាពិសេស​ការ ដាក់ចេញ​នូវ យុទ្ធសាស្ត្រ​នានា ដើម្បី​អនុវត្ត​កំណែទម្រង់​ស្តង់ដារ​អប់រំ​ឲ្យ​កាន់ តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

 

Filed in: ព័ត៌មានជាតិ