សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្សព្វផ្សាយ​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​

ផ្សព្វផ្សាយ​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​

​បាត់ដំបង ៖ ឯកឧត្តម បណ្ឌិត ញឹម​វណ្ណដា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុ ប្រធាន​ទី​១ គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អញ្ជើញ​ជា​គណអធិបតី​ក្នុង​កិច្ច ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា នៅ​សាលា ខេត្ត​បាត់ដំបង​។

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត និង​ជា​ប្រធាន​គណ​កម្មា ការ​គ្រប់ គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​បញ្ជាក់ថា​: គិត​ពី​ខែ​សីហា ឆ្នាំ​២០១៥ បាន​ទទួល​គ្រោះ​មហន្ត រាយ មាន​ខ្យល់​កន្ត្រាក់រ​ទះ​បាញ់ វត្ត​អារាម និង​ធ្វើ​មនុស្ស​សត្វ​ស្លាប់ និង​របួស មួយចំនួន​ផង ដែរ​។​ចំពោះ​រាំងស្ញួត​ធ្វើឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ជាង ៥៦​ពាន់ ៧០០ ហិកតា សង្គ្រោះ​បាន​ជាង ២៣​ពាន់​ហិកតា និង​ខូចខាត​ទាំងស្រុង ៧៨៧​ហិកតា និង​ដំណាំ​រួមផ្សំ​មួយចំនួន​។ ការបង្ក បង្កើន​ផល​គិត​ត្រឹម​ដាច់​ខែ​សីហា សម្រេច​បាន​ជាង ២៤៦​ពាន់​ហិកតា លើ​ផែនការ ២៥៥​ពាន់ ហិកតា និង​ដំណាំ​ឧស្សាហកម្ម​ជា​ច្រើន​ហិកតា​ផងដែរ​។​

​ដោយឡែក​ចំពោះ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ប្រគល​ឲ្យប្រើ​ដោយ ព្រះរាជក្រម​ពេលនេះ គឺជា​ឯកសារ​គតិ​យត្តិ​ថ្មី ដែល​មាន​គោលបំណង​សំខាន់​ដល់​ដំណើរការ គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ទូទាំង​ប្រទេស​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ក្នុង​គោលដៅ​ត្រៀម​បង្ការ បន្សុំ​ា កាន់​បន្ថយ​គ្រោះថ្នាក់​មុនពេល​មាន​គ្រោះមហន្តរាយ ដែល​បង្កឡើង​ដោយ​ធម្មជាតិ ឬ​មនុស្ស ឆ្លើយតប​សង្គ្រោះបន្ទាន់ ក្នុងពេល​មាន​គ្រោះមហន្តរាយ និង​ស្តារឡើងវិញ ក្រោយពេល​មាន គ្រោះមហន្តរាយ​។​

​ក្រោយពី​លោក ប៉ុណ្ណ​រិទ្ធិ អគ្គលេខាធិការដ្ឋាន គ​.​ជ​.​គ​.​ប បាន​គូសបញ្ជាក់​ពី​ខ្លឹមសារ ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែលមាន ១០​ជំពូក និង ៤៨ មាត្រា​រួចមក ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា​បាន​កោតសរសើរ ដល់​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត​រយ​:​កាល​កន្លង​មក រហូតមកដល់​បច្ចុប្បន្ន បាន​ខិតខំ​យកចិត្តទុកដាក់ ក្នុង​ការកែទម្រង់ គ្រប់​កាលទេស​: ក្នុងការ គ្រប់គ្រង​ដឹកនាំ ឲ្យមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ ស្របតាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ ចតុកោណ របស់​រាជរដ្ឋាភិបាល​។ ចាប់តាំងពី​ឆ្នាំ ២០១១ ខេត្ត​បាត់ដំបង បាន​ឆ្លងកាត់​គ្រោះធម្មជាតិ​ជា​បន្តបន្ទាប់​មាន​គ្រោះរាំងស្ងួត ជំនន់​ទឹកភ្លៀង​ជំនន់​បឹង​ទន្លេសាប និង​ខ្យល់ព្យុះ​ជាដើម តែ​គណកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាត់ដំបង ក្រោម​កិច្ចសហការ​យ៉ាង​ល្អ ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ដៃគូ​ដទៃទៀត បាន​ដោះស្រាយ​ជា​បន្តបន្ទាប់ ជួយ​ដល់​ជន​រង គ្រោះ​របស់​យើង គ្រប់​គោលដៅ​ដែល​គ្រោះមហន្តរាយ​បាន​កើតឡើង​ ៕

 

2015_09_04a

Filed in: ព័ត៌មានជាតិ