សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​សមត្ថកិច្ច ពាក់ព័ន្ធ​ក្រោម​ឱវាទ ត្រូវ​បំបាត់​ឲ្យបាន​បញ្ហា​ចោរលួច ចោរឆក់​នៅតាម​រមណី​យដ្ឋា​ន និង​ទីសាធារណៈ កន្លែង​ទេសចរណ៍​ផ្សេងៗ​

លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​សមត្ថកិច្ច ពាក់ព័ន្ធ​ក្រោម​ឱវាទ ត្រូវ​បំបាត់​ឲ្យបាន​បញ្ហា​ចោរលួច ចោរឆក់​នៅតាម​រមណី​យដ្ឋា​ន និង​ទីសាធារណៈ កន្លែង​ទេសចរណ៍​ផ្សេងៗ​

ភ្នំពេញ​៖   អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង​បាន​ស្នើឲ្យ​អាជ្ញាធរ​ដែនដី​និង សមត្ថកិច្ច​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​បំបាត់​ឲ្យបាន​បញ្ហា​ចោរលួច ចោរឆក់​នៅតាម​រមណី​យដ្ឋា​ន និង​ទីសាធារណៈ កន្លែង​ទេសចរណ៍​ផ្សេងៗ ព្រោះ បើ​យើង​បណ្តោយ​ឲ្យមាន​អំពើ​បែប​នេះ​វា​និង​ធ្វើអោយ​ប៉ះពាល់​ដល់​មុខមាត់​រាជធានី​ភ្នំពេញ និង​មុខមាត់​ប្រទេស​យើង​ផងដែរ​។​

​លោក ឃួ​ង ស្រេង    បាន​បញ្ជា​បែបនេះ ក្នុង​កិច្ចប្រជុំ​លើ​ការ​ជម្រុញ ការផ្តល់សេវា​សាធារណៈ​និង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃទី​២៩​កញ្ញា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោកនាយ​ឧត្តមសេនីយជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ មេបញ្ជាការរង​កង​រាជ អាវុធហត្ថ​រាជធានី អភិបាល​ខណ្ឌ​ទាំង​១២​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងថា​៖  នៅក្នុង​កិច្ចប្រជុំ​នេះ ខ្លឹមសារ​ជា​រួម លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់​លើ​ប្រធានបទ ការផ្តល់សេវា​សាធារណៈ ដោយ​លោក​អភិបាល​បានបញ្ជាក់​ថា លោក​ពិតជា​ទទួល​ស្គាល់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ នា​ពេលកន្លងមក បាន​ខិតខំ​ទាំងអស់គ្នា និង​បាន​សាទរ ប៉ុន្តែ​នៅ​ក្នុង​នោះ​លោក​អភិបាល​ទទួលស្គាល់ថា នៅ​មាន​ចំណុច​អសកម្ម​មួយចំនួន​ផងដែរ ដែល​តម្រូវ​អោយ​មន្ត្រី កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង ពង្រឹង​និង​រំលឹក​គ្នា វាយតម្លៃ ស្នើសុំ​ឲ្យមាន​ការកែលម្អអស​ក​ម្មទាំ​ង​អស់នោះ ពោល​គឺ​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​លឿន​និង​មាន​តម្លាភាព ។ នេះ​ជា​ការងារ​ដែល​លោក​អភិបាល​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទៅលើ​ការងារ​សេវាសាធារណៈ ជា​ពិសេស​សេវា​មូលដ្ឋាន នៅ​តាម​ច្រក​ចេញចូល​តែ​មួយ​ឲ្យទទួល​យក​បាន​លើ​ការងា​រទាំ​ង​អស់​នេះ ។ បន្ថែម​លើ​កិច្ចការងារ លោក​អភិបាល ក៏​បាន​ផ្តាំផ្ញើ​លើ​ការងារ​សន្តិសុខ ត្រូវតែ​លើកកម្ពស់ យកចិត្តទុកដាក់​ទៅ​តាម​ផែន ធ្វើ​យ៉ាងម៉េច ត្រូវ​គិតគូរ​ឬ​កាត់​បន្ថយ​ឲ្យបាន នូវ​ការ​លួច​ឆក់​ប្លន់ ។​

​លោក​អភិបាល​រាជធានី បាន​សង្កត់ធ្ងន់ ទៅលើ​ការងារ​ចោរឆក់ និង​គាស់​ផ្ទះ ដែល​យើង​គិតថា​ជា​ការងារ មិន​គួរឲ្យ​មាន នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទាំងមូល ដោយសារតែ​ប្រទេស​យើង​មាន​បេតិកភណ្ឌ​ពិភពលោក​ច្រើន បើ​ប្រៀបធៀប​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក ហើយ​វត្ថុ​ទាំងអស់​នោះ​ហើយ ក៏​ជា​វត្ថុ​ទាក់ទាញ​ឲ្យមាន​ភ្ញៀវទេសចរ​ច្រើន​មក ព្រះរាជា ណា​ចក្រ​កម្ពុជា ក៏ដូចជា​រាជធានី​ភ្នំពេញ ។  អីចឹង​ទេ លោក​អភិបាល​រាជធានី​បាន​ស្នើ​ឲ្យមាន​ការយក​ចិត្ត​ទុកដាក់​រក្សា​ឲ្យបាន ការ​ឆក់ នៅ​តាម​ទី​រមណីយដ្ឋាន និង​ទីសាធារណៈ កន្លែង​ទេសចរណ៍​ផ្សេងៗ​ត្រូវតែ​លើកកម្ពស់ និង​គិតគូ​រលើ​ការងារ​ទប់ស្កាត់​ការ​គាស់​ផ្ទះ ជាដើម​៕

 

Filed in: ព័ត៌មានជាតិ