សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លេច​ចេញ​ដំណើរ​រឿង លោក សាំ ពិសិដ្ឋ ជា​បន្តបន្ទាប់​ទៀត​ហើយ​!

​លេច​ចេញ​ដំណើរ​រឿង លោក សាំ ពិសិដ្ឋ ជា​បន្តបន្ទាប់​ទៀត​ហើយ​!

បន្ទាប់ពី​ក្រុម​អ្នក​សារពត៌មាន​យើង​បាន​ផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​បែកធ្លាយ​រឿង​អំពើ ពុករលួយ​របស់លោក សាំ ពិសិដ្ឋ ជា​បណ្តើរៗ​ហើយ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក្រុម​អ្នក​សារពត៌មាន​យើង​ទទួលបាន​ពត៌មាន​ក៏ដូចជា​ឯកសារ​យ៉ាង​ច្រើន​ពាក់ព័ន្ធ​ជាមួយនឹង​លោក សាំ ពិសិដ្ឋ ។​

​តាម​ប្រភព​ពត៌មាន​ពី​មន្ត្រី​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​និយាយ​លេង​ជាមួយ​ចាងហ្វាយ​កាសែត និង​គេហទំព័រ​យើង​ថា​គ្រាន់បើ​ដែល​លោក ហ៊ាន​សរសេរ​ពត៌មាន​ពី​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សា​ធារណៈ​ការ និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ​ចំៗ យ៉ាងនេះ​ប្អូន​អត់​ខ្លាច​លោក សិដ្ឋ​ប្តឹងទេ ឬអី​? អត់​បាន​ទេ​លោក សិដ្ឋ​ណា យើង​មើល​កាលពី​ជំនាន់ ឯកឧត្តម កែប ជុតិមា ធ្វើ​ជា​ចៅហ្វាយ​ក្រុង​មាន​កាសែត មាតុភូមិ មួយ​នោះ​ធ្លាប់​សរសេរ​រឿង​លោក សិដ្ឋ ឡើង​មក​ធ្វើជា​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់ គឺ​ត្រូវបាន​លោក សាំ ពិសិដ្ឋ យក​មក​ទូល​ពិត ឯកឧត្តម កែប ជុតិមា ប្រលាត់​លោក ចាងហ្វាយ កាសែត  មួយ​នុង (​កាសែត​មាតុភូមិ​)  ប៊ិះ​នឹង​ឈរជើង​នៅ​រាជធានី​ភ្នំពេញ មិនបាន ហ្នឹង​ចាងហ្វាយ​កាសែត មាតុភូមិ​គេ​មានមុខមាត់​យូរហើយ ចុះ​ទំរាំ​ប្អូន​ទើបតែ​កើត​ម៉ា​ង៉ៃ​នោះ​សោះ​ប្រយ័ត្ន​បាន​ស្គាល់​ព្រៃ​ស​ទៅ​។ ប្អូន​អត់​មាន​មើល​ពត៌មាន​ទេ ឬអី​?​គ្រាន់តែ​ឯកឧត្តម  ឃួ​ង ស្រេង ឡើងកាន់តំណែង​ជា​អភិបាលក្រុង​ភ្លាម សួរថា តើ​គាត់​ទៅ​សំណេះសំណាល​ជា​មន្ត្រីរាជការ នៃ​មន្ទី​រណា​មុនគេ​? ត្រង់នេះ​សបញ្ជាក់​អោយឃើញ​ថា​គេ​ដឹកនាំ​មន្ទីរ​មាន​លក្ខណៈ​ពិសេស​ហើយ ទើប​ចៅហ្វាយក្រុង​ទៅ​មុន​គេ​យ៉ាង​នេះ​នោះ​។​

​តាម​ប្រភព​ពី​មន្ត្រី​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​មួយរូប​បាន​ប្រាប់​អ្នក សារពត៌មាន​យើង​ក្នុង​លក្ខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​មិន​ខុស​អី​ពី​អត្ថបទ​ដែល​ក្មួយ​សរសេរ​លើក​មុន​នោះ​ទេ ត្រង់​ចំណុច​ថា​ចំពោះ​លោក សាំ ពិសិដ្ឋ ដែល​ឡើង​មក​កាន់​តំណែង​ជា​នាយក​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នេះ​គឺ​មាន​ការប្រទាំងប្រទើស​គ្នា យ៉ាងខ្លាំង​រវាង​លោក កែប ជុតិមា លោក ត្រាំ អ៊ីវតឹក សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី និង​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ព្រោះថា​បើ​យើង​ក្រឡេកមើល​ខ្លឹមសារ​លិខិត​លេខ 4554 សក ចុះ​ថ្ងៃ​ទី​9 ខែ​ធ្នូ ឆ្នាំ​2010 របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​គោរព​ជូន​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ម​វត្ថុ​សំណើ​សូម​មេត្តា​ពិនិត្យ និង​សម្រេច​ផ្តល់​អនុសាសន៍​ក្នុង​ការតែងតាំង​ប្រធាន​មន្ទីរ​សារ​ធា​រណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជំនួស​លោក ញ៉ែម សារ៉ន ដែល​ត្រូវ​ចូល​និវត្ត​។ គណៈកម្មការ​យល់ឃើញ​ថា​គួរ​តែងតាំង​លោក នៅ សារឿ​ន បច្ចុប្បន្ន​ជា​ប្រធាន​អង្គភាព​លូទឹក បូ​ទឹក ជា​ប្រធាន​មន្ទីរ​។ លោក សាំ ពិសិដ្ឋ​បច្ចុប្បន្ន​ជា​នាយករង​ទីចាត់ការ​រៀបចំ​ក្រុង នៃ​សាលា​រាជធានី​ភ្នំពេញ​គណៈកម្មការ​យល់​ឃើញ​ថា​ចាំបាច់​ត្រូវ​ផ្ទេរ​ក្របខ័ណ្ឌ​ពី​ក្រសួងមហាផ្ទៃ មក​ក្នុង​ក្របខ័ណ្ឌ​ក្រសួង នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​គួរ​ស្នើ​សុំ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​សិន ដើម្បី​ចៀសវាង​ការតែងតាំង​កំហក​ដែល​នាំ​អោយ​មន្ត្រី​នៅ​ក្នុង​អង្គភាព​មាន​សតិអារម្មណ៍ និង​ដើម្បី​ទុក​ឱកាស​ជូន​សាមីខ្លួន​រៀនសូត្រ​យក​បទពិសោធន៍​ជាក់ស្តែង​ផ្ទាល់​ក្នុង​ការដឹកនាំ​គ្រប់​អង្គភាព​អនុវត្ត​បច្ចេកទេស សាធារណៈការ និង​ដឹកជញ្ជូន ចៀសវាង​គ្រាន់តែ​សហការ​ពិនិត្យ​ជា​ប្រយោល​លើ​ក្រុមហ៊ុន ឯកជន​ក្នុង​ការ សិក្សា​ប្លង់ និង​ការសាងសង់​ស្ពាន​អាកាស​នៅ​ក្បាលថ្នល់ តោ​ពីរ ស្ពាន​មុនី​វង្ស​ថ្មី និង​គម្រោង​ផ្សេងៗ​ទៀត​។ មួយ​ទៀត​បើ​យើង​ពិនិត្យមើល​លិខិត​លេខ 022 បស ចុះ​ថ្ងៃ​ទី​9 ខែ​មករា ឆ្នាំ​2011 របស់​រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ គោរព​ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ។ អង្គប្រជុំ​នៅ​ខុទ្ធកាល័យ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បានសម្រេច តាម​ចំណារ​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ នាយក​រដ្ឋមន្ត្រី​គឺ​យក មនុស្ស​ដែល​មាន​នៅក្នុង​កំណត់ហេតុ អង្គប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ចុះ​ថ្ងៃ​ទី​9 ខែ​ធ្នូ ឆ្នាំ​2010 ។ ដែលមាន​ចំណារ​របស់​សម្តេច ចុះ​ថ្ងៃ​ទី 11 ខែ​ធ្នូ ឆ្នាំ​2010 ។ អង្គប្រជុំ​សម្រេច​យក​លោក នៅ សារឿ​ន នៅ​ចំណារ​ថ្នាក់​ទី​1 ជា​បេក្ខជន​ប្រធាន​មន្ទីរ​សាធារណៈការ រាជធានី​ភ្នំពេញ​។​

​ដោយឡែក​លោក សាំ ពិសិដ្ឋ ដែល​ស្នើ​ដោយ ឯកឧត្តម កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ពុំ​អាច​ធ្វើ​ការតែងតាំង​បានទេ  ដោយ​ពុំ​មែន​ជា​មន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ ខុសនិង​សារាចរ លេខ 02 សរ​.​ណន ចុះ​ថ្ងៃ​ទី​15 ខែ​មិនា ឆ្នាំ​1999 និង​សារាចរ​លេខ 10 ចុះ​ថ្ងៃ​ទី​28 ខែ​មិនា ឆ្នាំ​1999 របស់​រាជរដ្ឋាភិបាល​។ ត្រូវ​ផ្ទេរ​លោក សាំ ពិសិដ្ឋ ចូល​មក​បំរើ​ការងារ​នៅ​ក្រសួង​សាធារណៈការ​សិន ហើយ​ត្រូវ​ធ្វើ​កម្មសិក្សា​ក្នុង​ក្របខ័ណ្ឌ​នេះ​រយៈពេល 6​ខែ​សិន​ទើប​តែងតាំង​បាន​។​

​ដំណោះស្រាយ​ដែល ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ ចេញ​ប្រកាស់​តែងតាំង​លោក អ៊ាន ណារិន ជា​ប្រធាន​មន្ទីរ​ស្តីទី​គឺ​សម​តាម​សភាព​ការ​នៅ​នា​ពេល​នោះ​ហើយ​។ ក្រោយ​លោក អ៊ាន ណារិន​ ចូលនិវត្តន៍​ត្រូវ​តែងតាំង​លោក នៅ សារឿ​ន ជា​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។ ចំណែកឯ​ខ្លឹមសារ​នៃ​ការបកប្រែ​ក្រៅផ្លូវការ​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​9 ខែ​ធ្នូ ឆ្នាំ​2010 មានន័យ​ថាៈ ខ្ញុំ​អោយ​សិទ្ធិ​អំណាច​ជូន​ក្រសួង​ដោយ​មិន​មាន​យោបល់​អ្វី​ទេ តែង តាំង​របៀប​ណា ខ្ញុំ​ឯកភាព​តាម និង​សិទ្ធិ​ឯកឧត្តម​រដ្ឋមន្ត្រី ចេញ​ប្រកាស​តាម​ស្មារតី​អង្គប្រជុំ ព្រោះ​សមូហភាព​បាន​ចូលរួម​ចំណែក​ទទួល​ខុស​ត្រូវ​ដែល​ធានាបាន​នូវ​សាមគ្គីភាព​។ ដូច្នេះ​ហើយ​ទាំង​ចំណារ​សម្តេច នាយករដ្ឋមន្ត្រី ក៏​ដូច​ជា​លិខិត​ផ្សេងៗ​នៃ​អង្គប្រជុំ​ហាក់បីដូចជា​មាន​ការប្រទាំងប្រទើស​គ្នា​យ៉ាងខ្លាំង តែ​យើង​មិនដឹង​ជា​ស្វែង​យល់​យ៉ាងម៉េច​ទេ​ដែល​លោក សាំ ពិសិដ្ឋ អាច​ធ្វើជា​ប្រធាន​មន្ទីរ​សាធារណៈការ និង ដឹកជញ្ជូន​បាន ឯ​ចំណែក​សេចក្តីប្រកាស​របស់​ក្រសួង​ក៏​មិនដឹង​ជា​លេខ​ប៉ុន្មាន​អី​ប៉ុន្មាន ចុះ​ថ្ងៃ​ណា​ក៏​មិនដឹង ? លោក សាំ ពិសិដ្ឋ ធ្វើ​ប្រធាន​មន្ទីរ​រាប់សិប​ឆ្នាំ គ្មាន​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ឈឺក្បាល ឬ​ត្រចៀក​ស្តាប់ រឿង​នេះ​ឡើយ មិនដឹង​ជា​មក​ពី​មូលហេតុ​អ្វី​? សូម្បី​តែ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​តែងតែ​បន្ទោស​ជា​ញឹក​ញ៉ាប់​ចំពោះ​មន្ទីរ​មួយ​នេះ​។​

​ពាក់ព័ន្ធ​និង​ពត៌មាន​ខាងលើ​យើង​នឹង​ព្យាយាម​រក​ប្រភព និង​ឯកសារ​បន្ថែមទៀត ដើម្បី​លំ​អិន​ជូន មិត្ត​អ្នកអាន​អោយបាន​ដឹង​កាន់តែ​ច្បាស់​បន្តទៀត ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់