សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​តែងតាំង​អភិបាល​ខណ្ឌ​សែន​សុខ​ថ្មី ជំនួស​លោក ប៉ឹ​ល កុសល ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​

ប្រកាស​តែងតាំង​អភិបាល​ខណ្ឌ​សែន​សុខ​ថ្មី ជំនួស​លោក ប៉ឹ​ល កុសល ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​

ភ្នំពេញ​៖  រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ចេញ​អនុក្រឹត្យ សម្រេច​ប្តូរ​មុខតំណែង លោក ប៉ឹ​ល កុសល ពី​អភិបាល​ខណ្ឌ​សែន​សុខ ឲ្យទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ និង​បាន​សម្រេច​តែងតាំង​លោក ម៉ូ​វ ម៉ានិត ជា​អភិបាល​ខណ្ឌ​សែន​សុខ​ជំនួស​វិញ ហើយ​ពិធី​ប្រកាស​តែងតាំង​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​២​តុលា​ខាង​មុខ​នេះ ។​

​នេះ​បើ​តាម​អនុក្រឹត្យ​ស្ដីពី​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​របស់​រដ្ឋាភិបា​លលេខ​១០៩៣ អ ន ក្រ ត ត ចុះ​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ ដែល​ហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​អនុក្រឹត្យ​ខាងលើនេះ បានបញ្ជាក់​ថា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល បានសម្រេច​ផ្ទេរ​ភារកិច្ច​លោក ប៉ឹ​ល កុសល ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​៥ ពី​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឲ្យទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។ ជំនួស​តំណែង​នេះ​វិញ រដ្ឋាភិបាល​សម្រេច​តែងតាំង​លោក ម៉ូ​វ ម៉ានិត ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​អនុក្រឹត្យ​បញ្ជាក់បន្ថែម​ថា បទបញ្ញត្តិ​ទាំងឡាយណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។​

ពិធី​ប្រកាស​ចូល​កាន់តំណៃង​អភិបាលខ​ណ្ឌ​សែន​សុខ​ថ្មី​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២​តុលា​ខាង​មុខ​នេះ​នៅ​សាលាខណ្ឌ​សែន​សុខ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា​៖  លោក ប៉ឹ​ល កុសល បាន​មក​កាន់​តំណែង​ជា​អភិបាល​ខណ្ឌ​សែន​សុខ កាលពី​ឆ្នាំ​២០១៦ ជំនួស​លោក លី សា​វ៉េ​ត ដែល​ត្រូវ​បាន​រដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរង​ខេត្ត​កំពត​។ ដោយឡែក លោក ម៉ូ​វ ម៉ានិត ក៏​ធ្លាប់​ជា​អភិបាលរង​ខណ្ឌ​សែន​សុខ ជំនាន់​លោក លី សា​វ៉េ​ត ហើយ​ត្រូវ​រដ្ឋាភិបាល​ដំឡើង​តួនាទី​ជា​នាយក​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ហើយ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​នេះ លោក ម៉ូ​វ ម៉ានិត ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​តែងតាំង ជា​អភិបាល​ខណ្ឌ​សែន ជំនួស​លោក ប៉ឹ​ល កុសល​តែម្តង ៕

 

Filed in: ព័ត៌មានជាតិ