សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​មិន​ប្រក្រតី​របស់​លោក សារិន វណ្ណា ជា​បណ្តើរៗ​ទៀតហើយ​!

បែកធ្លាយ​រឿង​មិន​ប្រក្រតី​របស់​លោក សារិន វណ្ណា ជា​បណ្តើរៗ​ទៀតហើយ​!

គិត​ទៅ​គេ​ហៅ​ថា​បុណ្យ​ព្រេងវាសនា​ពី​អតីតជាតិ​ពិតជា​មាន​មែនហើយ​បាន​សម្តែង​អោយ​យើង​មើលឃើញ និង​ភ្នែក​ពិតៗ​តែម្តង​។​

​តាម​ប្រភព​ពត៌មាន​ពី​មន្ត្រីរាជការ​ដែល​បម្រើកា​រងារ​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​បាន​លួច​បង្ហើប​ប្រាប់​អ្នក​សារពត៌មាន​យើង​ក្នុង​លក្ខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា នេះ​គេ​ហៅថា​ជា​បុណ្យ​ព្រេងវាសនា​ពី​អតីតជាតិ​ពិតប្រាកដ​មែន ដូចជា​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ យ៉ាង​អញ្ចឹង​បើ​យើង​និយាយ​ពី​សមត្ថភាព ឬ​ចំណេះដឹង​នោះ​គឺ​ហាក់បីដូច​ជា​មិន​អស្ចារ្យ​ប៉ុន្មាន​ទេ ហើយ​បទពិសោធន៍​ការងារ​ក៏​មិន​លើស​គេ​ប៉ុន្មាន​ទេ តែ​បែរជា​មាន​ឱកាស​បាន​ធ្វើ​ជា​ប្រធាន​មន្ទីរ ហើយ​ធ្វើ​ព្យុះ​ធ្វើ​ភ្លើង​ពេញ​មន្ទីរ​គ្មាន​នរណា​ហ៊ាន​តមាត់​ឡើយ ។​

​ប្រភព​ដែល​ដដែល​បន្តថា​លោក វណ្ណា បាន​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​នេះ (​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​) គឺ​ដោយសារ​លោក​បាន​ធ្វើ​ជា​អ្នកមើលការខុសត្រូវ​ចំ​ពោះ​ការសាងសង់​ផ្ទះ​របស់​ព្រះ​ឥន្ទ្រ (​ផ្ទះ​សម្តេច​ហ៊ុន​សែន​) នៅ​វិមាន​ឯករាជ្យ និង​នៅ​កំពុងសោម ។ ទើប​មាន​បុណ្យ​បាន​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​បែបនេះ​ទៅ​។​

​ដោយឡែក ប្រភព​ពី​មន្ត្រី​ផ្សេង​ទៀត​បាន​និយាយថាៈ បច្ចុប្បន្ន​ការដឹកនាំ​របស់​លោក សារិន វណ្ណា ហាក់បីដូច​ជា​តឹងរឹង​យ៉ាងខ្លាំង​ចំពោះ​កូនចៅ​សូម្បីតែ​ពេលទំនេរ​កូនចៅ​អង្គុយ​ជជែក​គ្នា​លេង​ពី​នេះ​ពី​នោះ ក៏​អត់​បាន​ដែរ ហើយ​បើ​ការងារ​ណា​ដែល​មាន​ផលប្រយោជន៍​បន្តិច​បន្ទួច​គឺ​លោក វណ្ណា ប្រមូល​អោយ​លោក ស៊ូ ដែល​ជា​តៃកុង​ឡាន​របស់​គាត់​ជា​អ្នក​កាន់​ឯកសារ​រត់ការ​។ ហើយ​បើ​ឯកសារ​ណា​សំខាន់ៗ​ដូចជា សុំ​ច្បាប់​សាងសង់ បុរី ខុន​ដូ សណ្ឋាគារ លក់​ផ្តាច់ គឺ​ចាំបាច់​ត្រូវ​ម្ចាស់​មកជួប​ជាមួយ​លោក វណ្ណា ផ្ទាល់ ទើប​ឯកសារ​នោះ​ធ្វើ​បាន បើ​មិន​អញ្ចឹងទេ គឺ​ត្រូវ​លោក វណ្ណា ចារ​មក​វិញ​ថា​ស្នាម​មេដៃ​មើល​ក្រយ៉ៅ​អត់​ឃើញ ហើយ​បើ​មក​ជួប​លោក​ប្រធាន​មន្ទីរ គឺ​ត្រូវ​ជួយ​បក្ស​យ៉ាងតិច​បំផុត 20% នៃ​តម្លៃ​ដី ឬ​ផ្ទះ ដែល​លក់ បាន​បើ​មិន​អញ្ចឹង​ទេ ឯកសារ​នោះ​ត្រូវ​ខុស​អ​ញ្ចេះ ខុស​អ​ញ្ចុះ មិនចេះចប់​។ អញ្ចឹង​ហើយ​បានជា​ប្រជា ពលរដ្ឋ​គ្រប់រូប​ពេល​ដែល​ចុះ​ពី​ជួប​លោក វណ្ណា វិញ​ម្នាក់ៗ​ធ្វើ​មុខ​ដូចជា ខឹង​នរណា​ម្នាក់​ទះកំភ្លៀង​យ៉ាង   អញ្ចឹង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា​ចំពោះ​ការិយាល័យ ច្រកចេញចូល​តែ​មួយ គឺ​មាន​ហើយ ប៉ុន្តែ​ពេល​ធ្វើ​ឯកសារ​ដាក់ជូន​លោក ប្រធាន​ពិនិត្យ សម្រេច​ភាគច្រើន​គឺ​ខុស​លុះត្រាតែ​ម្ចាស់​មកជួប​ចង់​កន្លះ​ម៉ោង​ឯណោះ​ទើប​គាត់ (​លោក សារិន វណ្ណា​) យល់ព្រម​ចុះហត្ថលេខា​។​    ​

​ដោយឡែក ចំពោះ​ករណី​ទំនាស់​ដីធ្លី​វិញ បើតាម​សម្តី​របស់​អង្គរក្ស​របស់ ឯកឧត្តម អ្នកតំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា មួយរូប ដែល​មាន​បញ្ហា​វិវាទ​ដីធ្លី បន្តិច​បន្ទួច​ជាមួយអ្នក​ជា​ប់ព្រំ គឺត្រូវធ្វើ​ចរិក​ថោក​ជាង​ឆ្កែទៀត ទើប​ជួប​លោក សារិន វណ្ណា បាន ។  អង្គរក្ស​ដដែល​និយាយ​ទៀត​ថា​សូម្បី​តែ​រឿង​មេ​របស់​ខ្ញុំ (​អង្គរក្ស​អ្នកតំណាងរាស្ត្រ​) ត្រូវ​ចំណាយ​ពេល​ព្យាយាម​មក​ជួប​ជាមួយ​លោក ប្រធាន​មន្ទីរ​ស្ទើរតែ 20​ដង ទើប​លោក​ប្រធាន​មន្ទីរ​អនុញ្ញាតអោយ​ជួប​ម្តង ។ បើ​មិន​អញ្ចឹងទេ ត្រូវ​មក​អង្គុយចាំ​នៅមុខ​បន្ទប់​រាប់​ម៉ោង​ពេល​ខ្លះ​លោក ប្រធាន​ចេញ​មក​គាត់​ឆ្លើយថា ចាំ​ថ្ងៃ​ក្រោយ​ទៅ​ពេល​នេះ​គាត់​ត្រូវ​ទៅ​ជួប​ស​ចៅហ្វាយក្រុង ពេលខ្លះ​គាត់​ថា​រដ្ឋមន្ត្រី​ហៅ ពេលខ្លះ​គាត់​ថា ដល់​ម៉ោង​ទៅ​ផ្ទះ​ហើយ ទំរាំ​តែ​បាន​ចូលជួប​ម្តង​គឺ​ត្រូវ​ចំណាយ​ពេល​រាប់​ខែ ពេល​បាន​ជួប​ហើយ​នោះ​គឺថា​លោក​ប្រធាន​រូបនោះ (​លោក សារិន វណ្ណា​)​គាត់​គ្មាន​យល់មុខ​តំណាងរាស្ត្រ​ឡើយ​។​

​ពាក់ព័ន្ធ និង​ពត៌មាន​ខាងលើនេះ អ្នក​សារពត៌មាន​យើង​បាន​សុំ​ជួប​ជាមួយ​លោក សារិន វណ្ណា ដែរ​តែ​ត្រូវបាន​ជំនួយការ​លោក អោយ​មក​ជួប​ជាមួយ​គណនេយ្យ​មន្ទី​រវិ​ញ​។ ដូច្នេះ​យើង​នឹង​ព្យាយាម​ជួប​ជាមួយ លោក វណ្ណា ម្តងទៀត ដើម្បី​អោយ​បាន​ពត៌មាន​ច្បាស់​ជា​ពិសេស​រឿង​ទំនាស់​ដី​គរុភ័ណ្ឌវ​ត្ត​ព្រះ​ធម្មត្រ័យ ហៅ​វត្ត​ព្រៃ​ស និង​ឮដំណឹង​ថា​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​អោយ លោ ហ៊ុន ប៊ុនធឿន ហៅ​តា​លាង នៅ​ភូមិ​ទំនប់ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​មិន​មាន​ការជូន​ដំណឹង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់