សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ែន​ចំ​រ៉ុង​ទក់​សាច់រឿង​ចោល​កូន​បង្កើត​ទៅ​សុំ​ក្មួយ​ដេនី​ខ្វាន់​ធ្វើ​កូនធ​មិ​

ប៉ែន​ចំ​រ៉ុង​ទក់​សាច់រឿង​ចោល​កូន​បង្កើត​ទៅ​សុំ​ក្មួយ​ដេនី​ខ្វាន់​ធ្វើ​កូនធ​មិ​

ភ្នំពេញ​៖​តារា​សម្តែង​ប្រុស​អតីប្តី​អ្នកនាង​ភិ​សុដា​លិស​បាន​និង​កំពុងត្រូ​វ​បាន​មហាជន​លេង​បណ្តាញ​សង្គម​ប្រទិច​ទ​ក់សាច់​ដោយ​សារ​រូបថត​ពីរ​បីសន្លឹក​ជាមួយ​ក្មួយ​តារា​ស៊ិច​ស៊ីដេនី​ខ្វាន់​។​មូលហេតុ​ដែល​នាំឲ្យ​មាន​ការជេរប្រទិច​គឺ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ ក្នុង​កម្មវិធី «​ស៊ី​អារម្មណ៍​» របស់​ស្ថានីយ​ទូ​រទ​ស្សទ៍ PNN គេ​ឃើញ​មាន​លោក ប៉ែន ចំ​រ៉ុង ធ្វើ​ជា​ពិធីករ និង​មាន​ក្មួយ​ស្រី តារា​សិច​ស៊ី ដេននី ក្វាន់ ឈ្មោះថា នាង ល្អ​ហួស ឫ​គេ​តែងតែ​ហៅ​ក្រៅ​ថា យ៉ាយ៉ា ទី​២ ជា​ភ្ញៀវ​កិត្ត​យស​។ ក្រោយ​ពី​ចប់​កម្មវិធី លោក ប៉ែន ចំ​រ៉ុង បាន​ថតរូប​ជា​ច្រើន​សន្លឹក​ជាមួយនឹង នាង ល្អ​ហួស​។ អ្វី​ដែល​សំខាន់​នោះ គឺ​លោក​បាន​យក​រូប​ទាំង​នោះ​ទៅ​បង្ហោះ​ក្នុង Instagram របស់ខ្លួន ដោយ​បាន​សរសេរ​ជា​ពាក្យពេចន៍​មួយចំនួន បាន​ធ្វើឲ្យ​ទស្សនិកជន​នាំគ្នា​ជេរប្រទិច​លោក​គ្រប់ៗ​គ្នា​។

​លោក ប៉ែន ចំ​រ៉ុង បានសរសេរថា «​ល្អ​ហួស បាន​ក្លាយជា​កូនធម៌​ខ្ញុំ​ហើយ សប្បាយចិត្ត​ណាស់ ដូច​ណាស់​»​។ ទស្សនិកជន​នាំគ្នា​ជេរប្រទិច​យ៉ាង​ចាស់ដៃ ដោយសារ​ពួកគេ​គិតថា កូន​របស់​ខ្លួន​មាន​ហើយ​មិន​ថែទាំ​បែ​ជា​ទៅសុំ​កូន​គេ​មក​ធ្វើ​កូនធម៌​ទៅវិញ​។​

​សូមបញ្ជាក់​ថា កូនស្រី​បង្កើត​របស់​លោក ប៉ែន ចំ​រ៉ុង ជាមួយនឹង​អ្នកនាង ភិន សុ​ដា​លី​ស មានឈ្មោះ​ថា ភិន សុ​ខេ​ត​ធើ​រី​ណា មាន​អាយុ ជិត ១​ឆ្នាំ ។​ប្រតិកម្ម​ចំពោះ​កា​រិះគន់​នេះ​
​ម្តាយ​របស់ ល្អ​ហួស ឬ​ហៅ Yaya​ទី​២ ក៏​បាន​ចេញ​មុខ​សូម​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​មុន​និង​ជេរ​សូម​ពិចារណា​ឲ្យបាន​ច្បាស់​សិន​ដែរ​។

​នាង​ចោម​ចន្ទ័​បាន​សរសេរ​នៅលើ​បណ្តាញស​ង្គ​ម​ថា​៖ បើ​ការស្រលាញ់ និង​ចូលចិត្ត​ក្មេង ខុស​ដែរនោះ ហួស​និយាយ​ហើយ មិន​កាន់​ខាង​ណា​ទេ តែ​ដូច​ពាក្យចាស់​ពោលថា (​ចង្គៀង​ផ្ទះ​ណា ភ្លឺ​ផ្ទះ​និង​) ចឹង​ហើយ សូម​បងប្អូន​មុន​ជេរ សូម​ធ្វើ​ការពិចារណា ជាមុនសិន នរណាៗ​ក៏​មាន​ការស្រលាញ់​និង​ចូលចិត្ត ៕

 

Filed in: ព័ត៌មានជាតិ