សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្តមសេនីយ៍នេត​សាវឿ​ន​៖​ហាម​កាត់លុយ​កូនចៅ​ចុះ​មូលដ្ឋាន​បើ​ធើ្វ​មិន​បាន​ដើរចេញ​

​ឧត្តមសេនីយ៍នេត​សាវឿ​ន​៖​ហាម​កាត់លុយ​កូនចៅ​ចុះ​មូលដ្ឋាន​បើ​ធើ្វ​មិន​បាន​ដើរចេញ​

ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន ទៅកាន់​មេ​ប៉ូលិស​ទាំងអស់ ឲ្យ​បញ្ឈប់​ភា្ល​ម​ជា​បន្ទាន់​នូវ​សកម្មភាព កាត់លុយ​បេសកកម្ម​ពី​កូនចៅ​ថា​យក​ទៅ​ចុះ​មូលដ្ឋាន បើ​ពុំនោះ​ទេ នឹង​ត្រូវ​ដកតំណែង​ភ្លាម​។​ការព្រមាន​របស់​មេន​គរ​បាល​ជាតិ​ធ្វើ​ឡើង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់ ឋានន្ដរស័ក្ដិ ដល់​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍​១៦​រូប នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពីពេល​កន្លង​ទៅនេះ​។

​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ៖ កន្លងមក​មាន​ព័ត៌មាន​ថា មេ​ប៉ូលិស​បាន​កាត់លុយ កាត់​ប្រេង ពី​កូនចៅ ក្នុង​ប្រាក់​ឧបត្ថម្ភ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ចុះ​មូលដ្ឋាន​។ ចាប់ពី​ពេលនេះ​តទៅ មេ​មេ​ប្រធាន​នាយកដ្ឋាន​ទាំងអស់ ពី​ម៉ោង​ហ្នឹង​ទៅ ឈប់​ឲ្យ​ឮសូរ​ទៀតថា កាត់លុយ កាត់​ប្រេង ឈប់​ឲ្យ​ឮ​។​យើង​ធ្វើ​ជា​មេ​គេ​កុំ​កាត់​បងប្អូន​ខាង​ក្រោម ត្រូវ​សុំ​លុយ​ពី​ប្រពន្ធ​មក​ជួយ​កូនចៅ​វិញ ហើយ​កុំ​កាត់​លុយ​ពី​កូនចៅ​ជាដាច់ខាត ពាក្យ​ខ្ញុំ​អញ្ចឹង ហើយ​បើ​លោក​ឯង​ធ្វើ​មិន​កើត​ទេ​ដើរចេញ​ទៅ​។

​ប្រសិនបើ​ខ្លួន​មិន​មាន​លទ្ធភាព ចុះ​មូលដ្ឋាន​នោះទេ ប្រាប់​មក​ខាង​លើ​មក​ថា ខ្ញុំ​មិន​មាន​លទ្ធភាព​ទេ ហើយ​ថ្នាក់លើ​នឹង​ដក​មេ​ដែល​កាត់លុយ​កូនចៅ​នោះ​ចេញ​តែ​ម្ដង ដើម្បី​ដាក់​អ្នក​ដែល​មាន​លទ្ធភាព ចូល​ទៅ​ធ្វើ​មេ​វិញ​។

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បញ្ជាក់ថា​៖ ប្រធាន​នាយកដ្ឋាន ស្នងការ ត្រូវធ្វើ​គំរូ​គេ​ឲ្យបាន បើ​ធ្វើ​គំរូ​មិន​បាន​ទេ មិនបាច់​ធ្វើ​មេ​គេ​ទេ ចុះ​ចេញ​ភ្លាម ហើយ​សូម​ប្រធាន​នាយកដ្ឋាន​ដែល​ទើប​ឡើង​ថ្មី ត្រូវ​យកចិត្តទុកដាក់​ជុំវិញ​បញ្ហា​នេះ​៕

 

Filed in: ព័ត៌មានជាតិ