សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាក់​រណ្តៅ​រ៉ែ​មាស​ស្លាប់​មនុស្ស​ទៀតហើយ នៅ​ស្រុក​កែវ​សីមា​

​បាក់​រណ្តៅ​រ៉ែ​មាស​ស្លាប់​មនុស្ស​ទៀតហើយ នៅ​ស្រុក​កែវ​សីមា​

ខេត្ត​មណ្ឌលគិរី ៖ កម្មករ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ក្នុងករណី​បាក់​រណ្តៅ​រ៉ែ​មាស ដែល​ករណី​នេះ​កើតឡើង​កាល​ពី​ម្សិលមិញ​នៅ​ចំណុច​ភ្នំ​ខៀវ ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សយ ចំរើន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្រុកកំណើត​នៅ​ស្រុក​មេ​ម៉ត់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​មានឈ្មោះ បុត្រ ជិន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ដំ​រ៉ែ ឃុំ​ស្វាយសរ ស្រុក​ក្រគរ ខេត្ត​ពោធិសាត់​។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ម្ចាស់​រណ្តៅ​រ៉ែ​ខាងលើ មានឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។​

​ទោះយ៉ាងណា​ក៏ដោយ ប្រធាន​មន្ទីរ​រ៉ែ នឹង​ថាមពល ខេត្ត​មណ្ឌលគិរី ក៏​បានឲ្យ​ដឹង​នៅ​រសៀល​ម្សិលមិញ​នេះ​ថា លោក​មិន​ទាន់​ទទួលបាន​ព័ត៌មាន​ខាងលើ​នៅឡើយ​ទេ ហើយ​នឹង​ចាំ​ស្រាវជ្រាវ​ករណី​នេះ​៕

 

Filed in: ព័ត៌មានជាតិ