សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​បង្កើត​ក្រុម​ជំនួយការ​សម្រាប់​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​

ប្រជុំ​បង្កើត​ក្រុម​ជំនួយការ​សម្រាប់​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​

​កិច្ចប្រជុំ​ស្តីពី​ការងារ​ពាក់ព័ន្ធ និង​ក្រុម​ជំនួយការ សម្រាប់​ក្រុម​ការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ ចុត​កោណ​ដំណាក់កាល​ទី​៣ រ​ប់ស​រាជរដ្ឋាភិបាល​កម្ពុ​ជា ប្រចាំ​ក្រុង​ស្រុក ខេត្ត​បាត់ដំបង បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ទី ២៧ ខែ​សីហា នៅ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព លោក សុខ គង់ អភិបាលរង​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​។​

​យោង​តាម​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុម​ជំនួយការ​សម្រាប់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ព្រមទាំង​សេចក្តី សម្រេច​ស្តីពី​ការបង្កើត​ក្រុម​ជំនួយ​ការងារ​ថ្នាក់ជាតិ និង​សេចក្តីណែនាំ​ស្តីពី​តួនាទី​ភារកិច្ច និង របៀបរបប​ការងារ សម្រាប់​ថ្នាក់​ជាតិ និង​សេចក្តីណែនាំ​ស្តីពី​តួនាទី ភារកិច្ច និង​របៀបរបប ការងារ សម្រាប់​ក្រុម​ការងារ ចុះ​បំពេញ​បេសកម្ម តាម​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ ការអនុវត្ត​កម្មវិធី នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​ទី​៣ របស់​រាជរដ្ឋាភិបាល បញ្ជាក់ថា​ដើម្បី​គាំទ្រ និង​រួមចំណែក ជម្រុញ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ និង​កម្មវិធី នានា​របស់​រាជរដ្ឋាភិបាល សម្រាប់​និតិ​កាល​ទី​៥ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តី សម្រេច​បង្កើត​ក្រុមការងារ  ចុះ​បំពេញ​បេសកម្ម​តាម​មូលដ្ឋាន​ក្នុង​គោលបំណង ដើម្បី​ឲ្យ​កម្មវិធី នយោបាយ​ខាងលើនេះ​បាន​អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព នៅ​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស រាជរដ្ឋាភិបាល​កំណត់​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើការ ក្នុង​ការបំពេញ​បេសកម្ម​នៅ មូលដ្ឋាន ក្រុម​ការងារ​មាន​តួនាទី​លើក​កំពស់​កិច្ចសហការ សម្របសម្រួល​ក្នុង​ការដោះស្រាយ បញ្ហា​នានា ក្នុង​ការបំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ហើយក៏​មាន​ភារកិច្ច សំខាន់ៗ​ដែរ ដូចជា ផ្សាភ្ជាប់​ទំនាក់ទំនងរ​វាង​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ តាមរយៈ​ការ ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោល​ន​យោ​បាយា​ភូមិ ឃុំ មាន​សុវត្ថិភាព គោលនយោបាយ​តាម​វិស័យ ក៏ដូចជា​សភាព​ការរួម របស់​ប្រទេសជាតិ ភ្ជាប់​ជាមួយ សភាព​ការ​នៅ​មូលដ្ឋាន​។ សហការ​រៀបចំ​វេទិការ​សាធារណៈ​តាម​មូលដ្ឋាន ស្តាប់​សំណូមពរ សំណើ របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​រាល់​សំណូមពរ​ទាំងនោះ ដោយ​ផ្អែក​លើ​ច្បាប់​។ សហការ​ដោះស្រាយ បញ្ហា​ប្រឈម និង​កៀគរ​ធនធាន​ពី​ប្រភព​នានា ដើម្បី​ចូលរួម ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ អភិវឌ្ឍន៍​មូលដ្ឋាន​របស់​យើង​៕

 

2015_09_01 (2) 2015_09_01 (1)

Filed in: ព័ត៌មានជាតិ