សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនុវត្តន៍​ទណ្ឌកម្ម​UN ! ចិន​បញ្ជា​ឲ្យ​បិទ​ក្រុមហ៊ុន​នានា​របស់​កូរ៉េខាងជើង​

​អនុវត្តន៍​ទណ្ឌកម្ម​UN ! ចិន​បញ្ជា​ឲ្យ​បិទ​ក្រុមហ៊ុន​នានា​របស់​កូរ៉េខាងជើង​

សេ​អ៊ូ​ល ៖ ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់ បាន​ចេញផ្សាយ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាលពី​ម្សិលមិញ​បាន​បង្គាប់​ឱ្យ​ក្រុមហ៊ុន​កូរ៉េខាងជើង​ជាច្រើន នៅក្នុង​ប្រទេស​របស់​ខ្លួន​បិទ​ទា្វរ​ក្នុង​រយៈពេល​១២០​ថ្ងៃ ដោយ​រាប់​ចាប់តាំងពី​ការអនុម័ត​ទណ្ឌកម្ម​លើ​ក ចុងក្រោយ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​។

​ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ចិន នៅក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្តន៍​ទណ្ឌកម្ម UN ប្រឆាំង​នឹង​កូរ៉េខាងជើង សម្រាប់​ការ​ចចេស​បន្ត​អភិវឌ្ឍន៍​កម្មវិធី​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ ហើយ​បទបញ្ជា​នេះ​ទៀតសោត ក៏​ត្រូវ​អនុវត្ត​លើ​ក្រុមហ៊ុន​មាន​ភាគហ៊ុន​កូរ៉េខាងជើង និង​ចិន​ផងដែរ​។​

​សូមជម្រាប់ថា ចិន​ទទួលបន្ទុក​ប្រមាណ​៩០​ភាគរយ នៃ​វិស័យ​ពាណិជ្ជ​របស់​កូរ៉េខាងជើង ដែល​ជាហេតុ​នាំ​ឲ្យ​កិច្ច​សហប្រតិបត្តិ របស់​មហា​យក្ស​នៅ​អាស៊ី​មួយ​នេះ មាន​សារៈសំខាន់​ជាខ្លាំង នៅ​ក្នុង​កិច្ចប្រឹងប្រែង​ទាំងឡាយ ដើម្បី​រារាំង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ របស់​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​។​

​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​គឺជា​ប្រភព​ប្រាក់ចំណូល​បរទេស ដ៏​សំខាន់​និង​ចុងក្រោយ​មួយ របស់​កូរ៉េ​ខាងជើង ក្រោយ​ពី​ទីក្រុង​ព្យុង​យ៉ាង​បាន​ទទួលរង​ទណ្ឌកម្ម ជា​បន្តបន្ទាប់​ពី UN ហើយ​នៅ​ក្រោម​ទណ្ឌកម្ម​ទាំងនោះ ទីក្រុង​ប៉េកាំង ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង បាន​កាត់ផ្តាច់​ការទិញ​យក​ធ្យូង​ថ្ម​, ដែក​, រ៉ែ​, គ្រឿង​សមុទ្រ​, និង​ទំនិញ​ផ្សេងៗ​ទៀត​ជា​ដើម​។​

​គួរបញ្ជាក់​ថា ចំណាត់ការ​ខាងលើនេះ ធ្វើឡើង​បន្ទាប់​ពី​កាលពី​ពេល​ថ្មីៗ​នេះ​ក្រសួង​ពាណិជ្ជកម្ម​ចិន បានចេញ​សេចក្តីថ្លែងការណ៍​ឲ្យដឹងថា ខ្លួន​នឹង​អនុវត្តន៍​តាម​ដំណោះស្រាយ​លេខ 2375 របស់ UNSC ដោយ​បញ្ឈប់​ការនាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ប៉ុន្មាន​ប្រភេទ ទៅកាន់​កូរ៉េខាងជើង គិត​ចាប់ពី​ថ្ងៃ​សៅរ៍​នេះ​ត​ទៅ​ភ្លាមៗ​តែម្តង ហើយ​ដាក់​កំហិត​ទៅលើ​ការនាំចេញ​ផលិតផល​ប្រេង​ដែល​ចម្រាញ់​រួច ចាប់ពី​ថ្ងៃ​ទី​០១ ខែ​តុលា​ខាង​មុខ​។ ព្រម​ជាមួយ​គ្នា​បំរាម​ហាមឃាត់​ចំពោះ​ការ​នាំចូល​វាយ​ន​ភណ្ឌ ពី​ប្រទេស​កូរ៉េខាងជើង ក៏​នឹង​ត្រូវ​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ​សៅរ៍​នេះ​ទៅ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ