សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ចម្រុះ​ឃាត់​រថយន្ដ Ford ដឹក​ភ្ញៀវ បង្កប់​ឈើ​ឈើប្រណិត​តំលៃ​រាប់ពាន់​ដុល្លា នៅ​ក្រុង​ក្រចេះ​

សមត្ថកិច្ច​ចម្រុះ​ឃាត់​រថយន្ដ Ford ដឹក​ភ្ញៀវ បង្កប់​ឈើ​ឈើប្រណិត​តំលៃ​រាប់ពាន់​ដុល្លា នៅ​ក្រុង​ក្រចេះ​

(​ក្រចេះ​)៖​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ ឃាត់​រថយន្ដ​Ford ដឹក​ភ្ញៀល​មួយ​គ្រឿងប​ង្កប់​សុទ្ធតែ​ឈើ​ប្រណិត​តំលៃ​រាប់ពាន់​ដុល្លា​។​ប្រតិ​បត្តការណ៍​បង្គ្រាប​រថយន្ដ​ដឹក​ភ្ញៀវ​បង្គប់​ឈើ​ប្រណិត​នោះ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​នៅលេ​ី​កំណាត់​ផ្លូវជាតិលេខ​៧​ចំនុច​ផ្លូវបំបែក​ខ្លា​ស្ទុះ​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ​។​

​សមត្ថកិច្ច​បង្ហើប​បានឲ្យដឹង​ថា​រថយន្ដ​មួយ​គ្រឿង​នោះ ដឹក​ភ្ញៀវ​ចេញពី​ខេត្ត​រតនគីរី ទៅ​ភ្នុំពេញ តែ​ត្រូវ​អស់​លក្ខ័​ជាប់​អន្ទាក់​សមត្ថកិច្ច ហើយ​រថយន្ដ​មួយ​គ្រឿង​នោះ បើ​តាម​ការត្រួត​ព​និត្យ​មើល​ក្នុង រថយន្ដ​អាច​សន្និដ្ឋាន​ថា ធ្លាប់​ដឹកឈើ​ជាច្រើន​ជើង​ហើយ ប៉ុន្ដែ​សមត្ថកិច្ច​មិន​បានដឹង ទើបតែ​ពេលនេះ​ត្រូវបាន​បែកការ​ត្រូវ​បង្គ្រាប​ប៉ុន្តែ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ដ​នោះ​ទេ​ព្រោះ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​

​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ់​ថ្ម​ក្រែ​បានឲ្យដឹងថា ឈើ​ទាំង​នោះ​ជា​ប្រភេទ​ឈើ​ប្រណិត តែ​មិន​ទាន់​ដឹង​តួលេខ​នោះទេ​ព្រោះ​មិនទាន់​ធ្វើ​ការវាសវែង​ហើយ​ឈើ​និងរ​ថយ​ន្ថមួយ​គ្រឿង​នោះ​ត្រូវបាន​កម្លាំង​របស់លោក​យកទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​ឈើ​ខ្សា​ដើម្បី​បំពេញ​និតិ​វិធី​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ ៕

 

 

Filed in: ព័ត៌មានជាតិ