សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឌិន​វ៉ាន់ឌី ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ​កាងប​ន​ល្បែង​បើក​ឲ្យ​ខ្មែរ​ចូល​លេង ខុសច្បាប់​ចាប់​អ្នកកាសែត​វ៉ៃខ្នោះ​ព្រោះ​ហ៊ាន​ថតរូប​!

លោក​ឌិន​វ៉ាន់ឌី ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ​កាងប​ន​ល្បែង​បើក​ឲ្យ​ខ្មែរ​ចូល​លេង ខុសច្បាប់​ចាប់​អ្នកកាសែត​វ៉ៃខ្នោះ​ព្រោះ​ហ៊ាន​ថតរូប​!

ឧត្តរមានជ័យ​៖ នៅ​ចំណុច​បេនឡាន​អូរ​ស្មាច់ ជាប់​របង​កាស៊ីណូ ឧកញ៉ា​លី​យុង​ផាត់​ស្ថិតក្នុង សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​គេ​ឃើញ​មាន​បើក​បន​បន​ល្បែងស៊ីសង​ច្រើន​ប្រភេទ ជល់​មាន់ អាប៉ោង យូគី​។​ល​។ អ្នក​ចូល​លេង​ភាគច្រើន​គឺ​ជនជាតិ​ខ្មែរ​ដែល​មកពី​ខេត្ត​ជាច្រើន​ខេត្ត​ដូចជា​ខេត្ត​បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ពី​ភ្នំពេញ និង ជនជាតិ​វៀតណាម​ក៏​ឃើញ​មក​ចូល​លេង​ច្រើន គួរសម​ដែរ​។​ឃើញ​ភាពអនាធិបតេយ្យ​ព្រោះ​មាន​ខ្មែរ​ចូល​លេង​ខុសច្បាប់ ​លោក​ខៀវ​សុផាន​រស្ស លោករ​ត្ន័​ផល្លា​លោក​ហាន​សំ​ពណ៏​ភ្នាក់ងា​រកាសែត​មកពី​៣​អង្គភាព​ផ្សេងគ្នា នៅ​ថ្ងៃ​ទី ២៦​ខែ​កញ្ញា​២០១៧ វេលា​ម៉ោង​ជាង​១២​ថ្ងៃត្រង់​ក៏​ចូល មើល​ហើយ​ថត​ផ្ដិត​រូបភាព រួចហើយ ក៏​បើក​ឡាន​ចេញ​ដោយសារ​រក​អ្នក​ទទួលខុសត្រូវ​ដើម្បី​សួ​នាំ​មិនឃើញ​។​ចេញផុត​ពី​ក្លោងទ្វារ​បេនឡាន​កន្លែង​បើក​ល្បែង​ខុសច្បាប់​ទើប​បាន​ប្រហែល​២០​ម៉ែត្រ ស្រាប់តែ​ឃើញ​ឈ្មោះ​ឌិន​វ៉ាន់ឌី​ជា​មន្ត្រី​នគរបាល​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បើកឡាន​ពណ៏ ស មួយ​បាំង​កន្លះ​មក​ឃាំង​ពីមុខ ចុះ​មក​គំរាម​រាម ដក​យក​កាំ​ម៉ា​រ៉ា​ម៉ាស៊ីន​ថត និង​ទូរ​សព្ទ័​។

​តែ​លោក​ខៀវ​សុផាន​រស្ស​ប្រកែក​មិន​ព្រម​ឲ្យទៅ​គេ​ព្រោះ ឈ្មោះ​ឌី​នេះ​មិន​មាន​ពាក់​ឯកសណ្ឋាន​ជា​នគរបាល​។​ភ្លាម​នោះ​មាន​គូកន​របស់​ឈ្មោះ​ឌី​នេះ​ជាង​១០​នាក់​បាន មក​ក្រ​ឆក់​យក​សោរ​ឡាន​ហើយ ចាប់​វ៉ៃខ្នោះ​អ្នកាសែ​តទាំង​បី​នាក់​យ៉ាង​កំរោល​ប្រៀប​បីដូច​អ្នកកាសែត​ទាំង​បី​នាក់ ជា​ចោរប្លន់​អញ្ចឹង ។

ពួក​យូ​កូង​បរវារ​លោក​ឌិនវ៉ាន់​ឌី​បាន ប្រើ​ពាក្យ​កំរាម​សំឡុត បង្ខំ​ឲ្យ​អ្នកយក​ពត៏មាន​ទៅ កន្លែង​ល្បែង ជល់​មាន់​ដែល​នៅ​ទីនោះ​មាន ពួក​បងធំ​កាង​ល្បែង យក​ទូ​សព្ទ័​ដៃ​ចំនួន ៥​គ្រឿង ទៅ​លុប​ឯកសារ ទាំងថ្មី​ចាស់​ចោល​ទាំងអស់ រួច​និយាយថា បើ​គេ​រាយ ការណ៍​ទៅ​លោក ព្រះរាជអាជ្ញា ដឹង​តែ​ជាប់គុក ទាំងអស់​។ ជាង​កន្លះ​ម៉ោង​ក្រោយ​បាន​ពួកគេ លែង​អ្នកកាសែត​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។ ទាក់ទង​ការចាប់​វ៉ៃខ្នោះ​អ្នកកាសែត​បំពាន​ច្បាប់​នេះ​លោក​ឌិន​វ៉ាន់ឌី​នគរបាល​កាង​បន​ល្បែង​បាន ឲ្យដឹង​តាម​ទូរសព្ទ័​ថ្ងៃទី​២៧ កញ្ញា​ថា លោក​មិន​មាន​ពាក់ពាន់​ទៅ​វ៉ៃខ្នោះ​អ្នកកាសែត​ទេ គឺ​ពួក​ក្រុម​សន្តិសុខ​បន​ល្បែង (​ស៊ិក​)​។

ពេល​សួរ​ថា​កន្លែង​ល្បៃង មានច្បាប់​យ៉ាងម៉េច​ដែរ​? លោក​ឌី​ឆ្លើយថា មាន​អា​ញ្ញាប​ណ្ណ៏ សួរ​គេ​ទៅ​ដឹង​ហើយ ។​ពេល​សួរ​ក​ម្ចាស់​អ្នកទទួលខុសត្រូវ​ឈ្មោះ​អី លោក​ឌិន​វ៉ាន់ឌី​ប្រកែក​ឲ្យ​សួគេ​ទៅដឹង​ហើយ​(?)​។​ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នគ​បាល​ខេត្ត​ឧត្តមានជ័យ បាន​អោយ​កាសែត​ដឹងថា​៖ លោក​មិន​បានដឹង​រឿង​ទេ ហើយ​ក៏​គ្មាន​ប៉ូលីស ទៅ​វាយខ្នោះ អ្នក​ណា​ដែរ បើ​ប៉ូលីស ធ្វើ​អញ្ចឹង វា​ខុស​ហើយ ព្រោះ​ល្បែង​មានច្បាប់​។​

​ដោយឡែក លោក គូ​យ កាន់​យ៉ា​ព្រះរាជអាជ្ញាសា​រលាតំ​បូង​ខេត្ត​ឧត្តរ​មានជ័យ​បានប​ដិ​សេធ​ថា​ការឃាត់ខ្លួន​អ្នក​ការ​សែត​ខាងលើ​លោក​មិន​បាន​បញ្ជា​ទេ​ហើយ​ការ​ថត​យក​រូបភាពរ​បស់​អ្នកសារព័ត៌មាន​ក៍​មិន​ម៉ែន​ជា​រឿង​ខុស​ច្បាប់​ដែរ​។​បើតាម​សម្តី​ព្រះរាជអាជ្ញា​បញ្ជាក់ថា​លោក​ឌិន​វ៉ាន់ឌី ប៉ូលិស​កាង​ល្បែង​គឺជា​អ្នក​ខុស​។​លោកស្រី​ណា​រ៉េ​ន​ប្រធាន​សាខាសមាគម​ន៏​អាដហុក ឲ្យដឹង​តាម​ទូរសព្ទ៍​ថា​៖ នេះ​ជា​ការ​កំរាម​កំហែង​ដល់​អ្នក​សា​ពត៏មាន រឿង​ប៉ុនណឹង​និយាយគ្នា​បានតើ​ចាំបាច់​អី​ដាក់ខ្នោះ  បើ​មាន​អាជ្ញា​បណ្ណ័ ប្រាប់​អ្នកកាសែត​ទៅ  ចាំបាច់​បំបាក់ស្មារតី អ្នក​យក​ពត៏មាន​។
​ពួក​អ្នក​យក​ពត៏  សូម​ឯកឧត្ដម រដ្ឋមន្ត្រី​ក្រសួង​ពត៏មាន ជួយ​រក​យុត្តិធម៏​។​

លោករ​ត្ន័​ផល្លា​អ្នកកាសែត​រងគ្រោះ​ម្នាក់​បាន​ប្រាប់ថា លោក មិន​សុខចិត្ត​ទេ ពួកលោក​ជា​អ្នក​យក​ពត៏មាន​ថតរូប​មានអី​ខុស​ហេតុអី ឈ្មោះ​ឌី​អាង​ខ្លួន​ជា​នគរបាល​មក​ចាប់​វ៉ៃខ្នោះ​ទទេៗ​បែបនេះ​?​។​ករណីនេះ លោក​ខៀវ​សុផានរ​ស្ស​ប្រាប់ថា​លោក មាន​គំរោង​ប្តឹង​លោក ឌិន​វ៉ានឌី​ទៅ​តុលាការ​។

លោក​ឌី​នគរបាល​ខេត្តឧត្តមានជ័យ​ដែល​ឈរជើង​ការពារ​បន​ល្បែង​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ខុសច្បាប់​រដ្ឋ​រង​ចោទ​ការ​ចោទថា ជានគ​បាល​យុត្តិធ័ម ស៊ីប្រាក់ខែ​រដ្ឋ​បំរើ​រាស្ដ្រ បែ​ទៅ​កាង​ល្បែងស៊ីសង ប្រើ​អំណាច បំពាន​សិទ្ធិ​អ្នកកាសែត ដែល​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ​ទៅវិញ​។

 

 

Filed in: ព័ត៌មានជាតិ