សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​លួច​កាប់​ឈើប្រណិត​យ៉ាង​កក្រើក​នៅ​ជួរ​ភ្នំ​ម្ទេស ភ្នំ​កំហែង​រាជា និង​តំបន់ ជួ​ភ្នំ​ក្រវ៉ា​ញ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​

​ឈ្មួញ​លួច​កាប់​ឈើប្រណិត​យ៉ាង​កក្រើក​នៅ​ជួរ​ភ្នំ​ម្ទេស ភ្នំ​កំហែង​រាជា និង​តំបន់ ជួ​ភ្នំ​ក្រវ៉ា​ញ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​

ពោធិ៍សាត់​៖ លោក​ជា ហួត ជា​នាយ​ផ្នែក​និង​លោក​ហួត ប៊ុន​ណុល​នាយរង​ផ្នែក រដ្ឋបាល​ព្រៃឈើ​ស្រុក​វាល​វែង​និង​លោក​ថន ប៊ុន​ថេត​ជា​ប្រធាន​អង្គការ​ស៊ី​អាយ​ព្រមទាំង​លោក​ប៉ាន់ មរកត​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ដែល​មាន​ឥទ្ធិពល ក្ដោប​ក្ដាប់​បទល្មើស​ព្រៃឈើ​នៅ​ទូទាំង​ក្នុង​ខេត្ត​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ត្រូវប៉ាន់​។​ប្រភព​ព័ត៌មាន​ចេញពី​មន្ត្រី​ដែល មិន​បាន​ទទួល​ផល​ក្នុង​លក្ខណ័សូម​មិន​បញ្ចេញ​ឈ្មោះ​ត្រូវបាន​គេ​ទម្លាយ​អោយដឹងថា​ឈ្មួញ​ឈើ​ធំៗ ល្បីៗ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ដូច​ជា​ឈ្មួញ​មកពី​ខេត្ត​រតនគិរី​ឈ្មោះ ម៉េង និង​ឈ្មួញ​ម្នាក់ទៀត​ឈ្មោះ ហេង ផល្លី មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​បានធ្វើ​សកម្មភាព កាប់​និង​ដឹកជញ្ជូន​ឈើ​ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​ភូមិសាស្ត្រ តំបន់​ស្រែ​ពាំ​ង និង អន្លុង​ក្រូច ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ យ៉ាង​អណាធិបតេយ្យ ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​បង្ក្រាប​ឡើយ​។

​ដោយឡែក ឈ្មួញ​ឈើ​ជើង​យូ​មានឈ្មោះ វៃ នៅ​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ក៏​កំពុង​កាប់​និង​អារឈើ ដឹក​តាម​រថយន្ត​កែឆ្នៃ​ចូល​មក​តំបន់​បំណក់​ក្នុងឃុំ​ឈើ​តុំ និង​មាន​ឈ្មួញ​ឈើ​ជាច្រើនរូប​ទៀត​ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ​ដែល​គេ​ស្គាល់​ឈ្មោះ​ចែ​នី ចែ​មុំ​ប្ដី​ឈ្មោះ​ពៅ​យួន និង​ឈ្មោះ​ម៉េង ឈ្មោះ​និត ឈ្មោះ​ចែ​អ៊ូ​ក​ឈ្មោះ​រ៉ា និង​ឈ្មួញ​ឈើ​ប្រមាណ​២០​នាក់​ទៀត​ដែល​ឈ្មួញ​ឈើ​ទាំ​នោះ​សារព័ត៌មាន​យើង​នឹង​លើក​យក​ឈ្មោះ​មក​ផ្សាយ​ជូន​នៅ​លេខ​ក្រោយ​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​វា​លវែង បាន​អះអាង​ថា​មាន​មន្ត្រី បរិស្ថាន​ក្នុង​ខេត្ត​ពោធិ៍សាត់​ដែល​ដឹកនាំ​ដោយ​លោក​ប៉ាន់ ម​រក​ត់​ជា​ប្រធាន​មន្ទីរ នៅតាម​បណ្ដា​គោលដៅ​នានា មិន​បាន​ទប់ស្កាត់​ឡើយ​ដោយ​បណ្តោយ​ឲ្យ​ឈ្មួញ​ឈើ​ខាងលើ​កាប់​និង​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​បាន​ដោយ​រលូន​.​ខណៈ​ក្រុម​កម្មករ របស់​ពួកគេ នាំគ្នា​កាន់រ​ណា​យន្ត​ចូលទៅ​ក្នុង​ព្រៃ​កាប់​ឈើ​យ៉ាង​អានាធិបតេយ្យ​។

មេ​ឈ្មួញ​ភាគច្រើ បាន​ប្រើ​រថយន្ត​កែឆ្នៃ​និង​រថយន្ត​បង្កុង​និង​គោយន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង​ដឹក​ឈើ រាជ​ថ្កុល ធ្នុង និង​នាងនួន ចេញពី​ក្នុង​ព្រៃ​ដោយ​ពួកគេ​បាន​សហការ​គ្នា​រវាង​សមត្ថកិច្ច​ជា​មួយ​មេ​ឈ្មួញ​ប្រចាំ​ក្នុង​ខេត្ត​ដែល​អាងខ្នង​ជា​អ្នកមាន​អំណាច​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ពោធិ៍សាត់ ផងដែរ​។

ពាក់ព័ន្ធ​នឹង​សេចក្តីរាយការណ៍​ខាងលើ លោក​ឡាយ វិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់​បាន​អោយដឹង​ថា​៖​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេចកាត់​បញ្ចូលមក​នៅក្រោម​ការគ្រប់គ្រង​របស់ម​ន្ទីរ​កសិកម្ម​ខេត្ត ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ស្ដាប់​និង​មិន​គោរព​តាម​បទបញ្ជា​របស់​ប្រធាម​ន្ទីរ​កសិម្ម​ឡើយ​។​
​ប្រជាពលរដ្ឋ​សំណូមពរ​និង​ស្នើសុំ​ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មេត្តា​ចា​ត​វិធានកា​រក​ង្ក្រា​បទាន់​ពេលវេលា​ផង​។

 

 

Filed in: ព័ត៌មានជាតិ