សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​សឹង​សំអុល​ប្រព្រឹត្ត​បទល្មើស​កាប់​ជួញ​ឈើ​ច្រើន​ធើ​បុណ្យ​តិច​បន្លប់​!!

​ឧកញ៉ា​សឹង​សំអុល​ប្រព្រឹត្ត​បទល្មើស​កាប់​ជួញ​ឈើ​ច្រើន​ធើ​បុណ្យ​តិច​បន្លប់​!!

មណ្ឌល​គី​រី ៖ ឧកញ៉ា​សឹង​សំអុល​នាយ​យក​ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់​ដែល​ជា​ក្រុម​ហ៊ុម​កាប់​ជួញ​ឈើ​ដ៏​ល្បី​ក្រោម​ឈ្មោះ​វិនិយោគ​ដាំ​ស្វាយចន្ទី​នៅក្នុង​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី​ផ្ទុយ នៅក្នុង​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​វេន​ទី​១២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កញ្ញា​ឆ្នាំ​២០១៧​កន្លងមកនេះ​គេ​បានឃើញ​នាំ​សាច់ញាតិ​គ្រួសារ​មក​រាប់​បាទ​ចែក​លុយ​នៅ​ក្នុង​ក្រុង​កំពុងចាម ។ ក្នុងនោះ​គេ បាន​ឃើញ​លោក​ឧកញ៉ា ស៊ឹង សំអុល និង​លោកជំទាវ ឃិន ស្រីមុំ លោក​ចាន់ ផល្លី អភិបាល​ក្រុង​កំពង់ចាម និង​ស្រី រួមជាមួយ  ពុទ្ធបរិស័ទ​ជា​ច្រើន​ទៀត  នៅ​វត្ត​ខែល​ជ័យ​សិរីសោភ័ណ​មុនី​រតនៈ ស្ថិតនៅក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នាំយក​ចង្ហាន់ សម្ភារៈ និង​បច្ច័យ​មួយចំនួន​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ផង​ដែរ​។ ក្នុងនោះ​មាន​បច្ច័យ កសាង​រូបគំនូរ​ក្នុង​ព្រះវិហារ បច្ច័យ​កសាង​រៀប​ឥដ្ឋការ៉ូឡា​ជុំវិញ​ឃឿន​វិហារ ព្រមទាំង​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ និង​ជូន​ថវិកា​ដល់​លោកតា លោកយាយ និង​កុមារ​តូចៗ​ផងដែរ​។

​បើ​គិត​ពី​ការចំណាយ​តិច​ណាស់​សម្រាប់​ឧកញ៉ា​សឹង​សំអុល​ដែលជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​។​ចឹង​ហើយ​បាន​ជា​ក្រោយ​ពី​បាន​ធ្វើ​បុណ្យ​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ឧក​ញ៉​សឹង​សំអុល​និយាយថា​៖​គាត់​នេះ​បុណ្យ​ក៏​ធើ​ឈើ​ក៏​កាប់​ច្រើន​ដែរ​!​។​ព្រោះ​ថា​ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់​នេះ​បើ​តាម​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ឲ្យដឹងថា​មានដី​វិនិយោគដាំ​ស្វាយចន្ទី​តែ​៦០០០​ហិកតា​តែ​ប៉ុណ្ណោះ​តែ​ក្រុមហ៊ុន​ឧក​ញ៉​សឹង​សំអុល​កាប់​ដឹក​ជញ្ជូន​ឈើប្រណិត​រាប់​ឆ្នាំ​មិនចេះ​អស់​។

ឈ្មួញ​កាប់​និង​ជួញ​ឈើ​ដែល​មាន​គោ​រម្យ​ងារ​ឧកញ៉ា​រូបនេះ​ធ្លាប់​ត្រូវបាន​នាយករដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​រំលឹក​ឈ្មោះ​នៅក្នុង​អង្គ​ពេញអង្គ​គណរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៦​ក្នុងពេលដែល​សម្តេច​បា​ន​ប្រកាស​បង្កើត​គណៈកម្មកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឥ​សាន្ត​ដែល​មាន​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​ជា​មេ​។​ជា​លទ្ធផល​ឈើ​ជាង​៦​ម៉ឺន​ម៉ែត​គូប​ត្រូវ​បាន​បង្ក្រាប​ដកហូត​ក្នុង​រយៈពេល​៣​ខែ​តែ​គ្មាន​អា​ជ្រុញ​ណាមួយ​ត្រូវបាន​នាំយក​មក​ផ្តន្ទាទោស​ពី​បទ​ប្រព្រឹត្ត​ឧក្រឹដ្ឋ​កម្ម​ព្រៃឈើ​ឡើយ​។

បើ​ទោះបី​ក្នុង​នោះ​គណៈកម្មការ​ចម្រុះ​រកឃើញ​ឈើ​ខុសច្បាប់​ជាំ​១​ម៉ឺន​ម៉ែត​គុប​នៅក្នុង​ក្រុមហ៊ុន​ប៊ិញ​ភឿក​១​និង​ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់​ក្នុងចំណោម​ក្រុមហ៊ុន​៦​ទៀត​ក៏​ដោយ​តែ​លទ្ធផល​សូន្យ​។​ម្សៀឧក​ញ៉​សឹង​សំអុល​ឈ្មួញ​ឈើ​រូបនេះ​គ្រាន់តែ​សម្ងំ​លាក់​ខ្លួន​តែ​មួយ​រយៈ​ឥឡូវ​ត្រុវបាន​គេ​រាយការណ៍​ថា​បាន​បក​ក្បាល​មករក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​វិញ​វិញ​ដោយ​ចំហរ​ដដែល​ក្នុង​រយៈពេល​២​ខែ​កន្លងមកនេះ​ក្រោមលេស​នាំចេញ​ឈើ​ស្របច្បាប់​(​ស៊ិក​)​។

ប្រភព​ច្បាស់​ការណ៍ បាន ឲ្យដឹងថា ក្បួន​រថយន្ត​ធុន​ធំ ដែល​អ្នកស្រុក​ហៅថា ប្រភេទ​យី​ឌុប មាន​ផ្ទុក​ឈើ​ប្រណីត​ពេញប្រៀប ចាប់ផ្តើម​ចេញដំណើរ​ទីស្នាក់ការ​ក្រុមហ៊ុន​ម៉ា​ស្ទើ ខេ​សាន់ ក្នុង​ភូមិសាស្ត្រ ភូមិ​សុខសាន្ត ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដោយ​គ្រោង​ឆ្លងកាត់​ចូលទៅក្នុង​ទឹកដី​វៀតណាម តាម​ច្រករបៀង​មួយចំនួន នៅក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​។

​សកម្មភាព​ដឹកឈើ​យ៉ាង​សម្រុក​នៅពេល​យប់ និង​ដោយ​លាក់លៀម​នេះ បាន​ចាប់ផ្តើម​ធ្វើ​ឡើង​កាន់​តែ​ខ្លាំង​ថែម​ទៀត បន្ទាប់​ពី​មេកា​របស់​លោក​ឧកញ៉ា សិ​ង្ហ សំអុល​ម្នាក់​ឈ្មោះ​ខុន កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា បាន​ចែក​លុយ​ឲ្យ​អ្នកកាសែ​តជាង​១០០​នាក់ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ។

នៅក្នុង​សប្តាហ៍​មុន និង​នៅក្នុង​សប្តាហ៍​នេះ ក្រុមកម្មករ​កាប់​ឈើ​បាន​ប្រមូល​គ្រឿងចក្រ និង​រថយន្ត​ធុន​ធំ​រាប់​សិប​គ្រឿង ចូលទៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក្នុងស្រុក​ពេជ្រា​ដា និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដើម្បី​ត្រៀម​ដឹក​ឈើ​ខុសច្បាប់​ចេញ​នៅ​ពេលយប់​ស្ងាត់​។

សកម្មភាព​បំផ្លាញ​ធនធាន​ព្រៃឈើ ដែល​នៅសល់​ចុង​ក្រោយ​តិចតួច​សម្រាប់​ប្រទេស​កម្ពុជា គឺ​កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត ជាពិសេស មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​មន្ទីរបិរ​ស្ថាន​ខេត្ត បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ជា​បន្តបន្ទាប់ និង​ចាប់​រឹបអូស​បាន​គ្រឿងចក្រ​មួយចំនួន ដែល​បម្រើឲ្យ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​។

ប៉ុន្តែ តាម​ប្រភព​ច្បាស់​ការណ៍ បាន​រាយការណ៍​មក​ថា អាជ្ញាធរខេត្ត​បាន​ដោះលែង​រថយន្ត និង​គ្រឿងចក្រ​ទាំងនោះ​ទៅវិញ ដែល​ធ្វើឲ្យ​ក្រុម​ឧកញ៉ា សិ​ង្ហ សំអុល កាន់តែ​មាន​កម្លាំងចិត្ត​សម្រុក​កាប់ និង​ដឹកឈើ​ចេញ​យ៉ាង​កក្រើក​ព្រៃភ្នំ​។
​សូម​រំឭកថា ក្រុម​ឧទ្យានុ​រ​ក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា បាន​ចាប់​ត្រាក់ទ័រ​សណ្ដោង​រ៉ឺម៉ក​មួយ​គ្រឿង​ខណៈ​ពួកគេ​ដើរ​ល្បាត​នៅក្នុង​ព្រៃ​ជ្រៅ នៅត្រង់​ចំណុច​អូ​កាតោះ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំព្រេច ក្បែរ​ភូមិ​ពូ​ជ្រៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី  ដែល​នៅ​ក្បែរ​ត្រាក់ទ័រ​ដែល​ចាប់បាន​នេះ មាន​ដើមឈើ​សុ​ក្រម​ចំនួន​២១​ដើម​ត្រូវ​បាន​គេ​កាប់​ផ្តួល និង​ក្តារបន្ទះ​ធំៗ​ចំនួន​៥០​សន្លឹក​ទៀត​ផង​ដែរ​។

​កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា កម្លាំងចម្រុះ​របស់​ខេត្ត​មណ្ឌលគិរី ដែល​នាំ​ដោយ​លោក​ចឹង សុច​ន្ថា អភិបាលរង​ខេត្ត និង​បាន​ចាប់​រឹបអូស​រថយន្ត​សម្រាប់​ដឹក​ឈើ និង​ឈើ​អារ​រួច​ជាច្រើន​កំណាត់​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ដ​ដែនេះ  ដោយ​រឹបអូស​មធ្យោបាយ​សម្រាប់​បម្រើ​សកម្មភាព​កាប់បំផ្លាញ​ឈើ​ខុសច្បាប់ រួម​មាន​រថយន្ត​បង្កុង​កែ​ច្នៃ​មួយ​គ្រឿង ត្រាក់ទ័រ​មួយ​គ្រឿង រថយន្ត​ធុន​ធំ​មួយ​គ្រឿង និង​ឈើ​ប្រភេទ​កកោះ និង​សុ​ក្រំ ដែល​គេ​អារ​រួច​ចំនួន​៧១​កំណាត់ ។
​ប៉ុន្តែ​ក្រោយពី​ក្រុម​ល្បាត​របស់​ឧទ្យានុ​រក្សចា​ប់​បាន​ឧបករណ៍​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​រួច​មក វា​ហាក់ដូចជា​ស្តែង​ឲ្យឃើញថា ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​ចាប់ផ្តើម​ស្គាល់​ជនល្មើស ឬ​អាច​ហៅថា ស្គាល់​ចិត្តថ្លើម​គ្នា ដែល​ជា​ហេតុ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ធនធាន​ព្រៃឈើ​កាន់តែ​រីក​រាលដាល​។

​នៅក្នុង​ខែ​សីហា និង​ខែកញ្ញា ឆ្នាំ​២០១៧​នេះ លោក​ឧកញ៉ា សិ​ង្ហ សំអុល បាននិងកំពុង​សម្រុក​ដឹកឈើ​តាម​រថយន្ត​ធំៗ​រាប់​សិប​គ្រឿង ទៅកាន់​ប្រទេស​វៀតណាម​។ លោកឧ​ញ៉ា សិ​ង្ហ សំអុល គឺជា​មុខសញ្ញា​នៃ​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ត្រូវ​បាន​ចង្អុលបង្ហាញ​កន្ល​ង​មក​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ធ្វើ​របាយការណ៍​មួយ​ចុះ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧ ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ក្នុង​របាយការណ៍​នោះ លោក​បាន​រៀបរាប់​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ចំនួន​១៣​រូប ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​នៅក្នុង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​នៅក្នុង​ខេត្ត​នេះ​។

ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់​១៣​រូប ដែល​មានឈ្មោះ​ក្នុង​របាយការណ៍​ពិសេស​នេះ​មាន​មន្ត្រី​ខ្លះ​ត្រូវបាន​គេ​រាយការណ៍​មក​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​កា​រសើប​អង្កេត ប៉ុន្តែ​រហូត​មកដល់ពេលនេះ មិនទាន់​មន្ត្រី​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ឡើយ​។

នៅក្នុង​របាយការណ៍​នេះដែរ បាន​រៀបរាប់​ថា ជនជាតិ​វៀតណាម​១១​នាក់ ដែល​បាន​ចូល​មក​កាប់​ឈើ​ខ្មែរ ក្រោម​ការសម្របសម្រួល​ពី​មន្ត្រី​ទាំងនេះ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ស្ថិត​ក្រោម​បញ្ជា​រប​សើ​លោក សៅ សុខា បាន​ចាប់ខ្លួន ហើយ​ឃុំ​ពួកគេ​នៅក្នុង​ពន្ធនាគារ​ខេត្ត​។

នៅ​ចុងបញ្ចប់​នៃ​របាយការណ៍​បួន​ទំព័រ លោក សៅ សុខា បាន​លើក​ជា​សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន ថា «​ស្នើសុំ​ក្រសួង ស្ថាប័ន អង្គភាព ចាត់ការ​មន្ត្រីក្រោមឱវាទ ដែល​ធ្វេសប្រហែស និង​ធ្វេសប្រហែស ក្រោម​ឥទ្ធិពល ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​តាម​ច្បាប់​លក្ខន្តិកៈ​។ អាស្រ័យ​ដូច​បាន​គោរព​រាយការណ៍​ខាងលើ សូម​សម្តេច​តេជោ មេត្តា​ជ្រាប និង​សុំ​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​»​។​សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​២២ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​ចារ​ឯកភាព​ចំពោះ​សំណូមពរ​ឲ្យ​សាមី​ស្ថាប័ន ដែលជា​អាណាព្យាបាល​របស់​មន្ត្រី​ពុករលួយ​ទាំងនេះ ជា​អ្នក​ចាត់វិធានការ​បន្ត​។

ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ មានតែ​លោក​ឧត្តមសេនីយ៍ត្រី តូច យន់ ស្នងការ​នគរបាល​ខេត្ត​មណ្ដលគិរី តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង ចំណែកឯ​មន្ត្រី​១២​រូប​ទៀត​មិន​ត្រូវបាន​ដកចេញ​ពី​តំណែង​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ មន្ត្រី​មួយចំនួន​ត្រូវបាន​ស្ថាប័ន​របស់​ពួក​គេ​លើក​ទឹកចិត្ត​ឲ្យ​បន្ត​កាន់តំណែង​ដដែល ឬ​គ្រាន់តែ​ប្តូរ​កន្លែងធ្វើការ​តែប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ដែរ​ថា​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ទីស្តីការគណរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​១១៨៨​សជណ​ចុះ​ថ្ងៃទី​៨​វិច្ឆិកា​ឆ្នាំ​ឈ​២០១៦​ដោយយោង​តាម​ចំណារ​នាយករដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​៣​វិច្ឆិកា​ឆ្នាំ​២០១៦​លើ​សំណើរ​របស់​ក្រសួង​បរិស្ថាន​ឲ្យដឹងថា​៖​រាជរដ្ឋាភិបាល​បាន​អនុញ្ញាតិ​ជា​គោលការណ៍​ឲ្យ​ក្រុមហ៊ុ​ន​វី​អែនឺ​ជី​ឡូជី​ស្ទីក​នាំចេញ​ឈើ​ច្នៃ​ប្រមាណ​ជាង​៦​ម៉ឺន​ម៉ែត​គូ​ប​(​ឈើ​ដែល​រឹបអូស​បាន​)​តាម​បទដ្ឋាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​១៣១​អ​.​ន​.​ក្រ​.​បក​។

តែ​ផ្ទុយទៅវិញ​បើ​តាម​ការពិនិត្យ​ទាំង​ឧកញ៉ា​អ៊ឹង​តាន់​ស៊ីវិរៈ​ដែល​កេ​ថា​ជា​អ្នកដេញថ្លៃ​បាន​ដើម្បី​នាំ​ចេញ​រហូត​បង្កើត​ទីតាំង​សិប្បកម្ម​នៅ​ត្រពាំង​ស្រែ​ក៏ដូចជា​ឧកញ៉ា​សឹង​សំអុល​គឺ​គ្មាន​ទេ​ការនាំ​ចេញ​ឈើ​ច្នៃ​ពួកនេះ​បាន​ឃុប​ឃឹត​គ្នា​ជាមួយ​ជំនាញនិង​អាជ្ញាធរ​នាំចេញ​ឈើដុល​តែម្តង​។​ក្នុង​រូបភាព​នេះ​បើ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​មណ្ឌល​គី​រី​ក្រចេះ​និង​ខេត្ត​ត្បូងឃ្មុំ​មិន​បាន​ទទួល​បាន​លាភសក្ការៈ​ទេ​ឧកញ៉ា​សឹង​សំអុល​ក៏​ដូចជា​ឧកញ៉ា​លក្ស័មិន​អាចធើ​បាន​ទេ​។​គេ​នៅ​ចាំបាន​ថា​៖
​នៅក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តី​ពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ នា​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧  សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជា​ឲ្យ​ស្រង់​ឈ្មោះ​មន្ត្រី​ខិលខូច និង​ឧកញ៉ា​មួយចំនួន ដែល​លោក​ថា ជួយ​កសាង​បន្តិចបន្តួច តែ​បែរជា​សង្ខំ​លាក់ខ្លួន ធ្វើ​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​នៅតាម​ខេត្ត​មួយចំនួន​ទៅ​វិញ​។

សម្តេច តេ​ជោ ហ៊ុន សែន  ថ្លែង​បញ្ជាក់ថា ៖ «​កាប់បំផ្លាញ​ព្រៃឈើ​ណាមួយ វា​មិន​ខុស​ពី​ការកាប់​ក្បាល​ខ្ញុំព្រះករុណាខ្ញុំ​នោះទេ​។ អញ្ចឹង​បានជា​ខ្ញុំ​ករុណា​ខ្ញុំ ស្អប់​ណាស់ អា​មនុស្ស​កាប់​ឈើ​នេះ បំផ្លាញ​ព្រៃឈើ​នេះ​។ នៅ​ពេល​ប្រជុំ​គណបក្ស ខ្ញុំ​ករុណា​ខ្ញុំ តែង​រំឭក​ហើយ ថា​កុំឲ្យ​មាន​ការអត់អោន​ជាមួយ​អ្នក​ប្រព្រឹត្ត​អំពើ​អាណាធិបតេយ្យ អំពី​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ ទោះបី​អ្នក​នោះ​មាន​ឋានៈ​ស្អី​ក៏ដោយ​»​។​ប៉ុន្តែ​ប្រសា​ន៍​តេជោបើ​ប្រៀប​ជាមួយ​សេចក្តីរាយការ​ណ៍​ខាងលើ​គ្មាន​តម្លៃ​អី​តិច​ហ្ម៉ង​!!៕

 

Filed in: ព័ត៌មានជាតិ