សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​អូស្មាន ហាស្សាន់​៖ អគុណ​សម្ដេច​តេជោ ដែល​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​នានា អនុញ្ញាត​ឲ្យ​នារី​ខ្មែរ​-​ឥស្លាម ចូល​ធ្វើការ​ដោយ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​

​លោក​អូស្មាន ហាស្សាន់​៖  អគុណ​សម្ដេច​តេជោ ដែល​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​នានា អនុញ្ញាត​ឲ្យ​នារី​ខ្មែរ​-​ឥស្លាម ចូល​ធ្វើការ​ដោយ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​

​ភ្នំពេញ ៖ លោក អូស្មាន  ហាស្សាន់  អគុណ​ដល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា  ដែល​បាន​ថ្លែង​អំពាវនាវ​ទៅ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​នានា អនុញ្ញាត​ឲ្យ​នារី​ខ្មែរ​-​ឥស្លាម អាច​ចូល​បម្រើ​ការងារ​ដោយ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​របស់​ពួកគេ ដោយ​មិន​ស្លៀក​ឯកសណ្ឋាន​កំណត់ដោយ​ក្រុមហ៊ុន​។​

​ការអំពាវនាវ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន នាក់​មកពី​តាម​រោង ចក្រ​សហគ្រាស​នានា  នៅក្នុង​ខណ្ឌ​មាន ជ័យ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​។

​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់​ពី​បាន​ស្តាប់​នូវ​ការ​ត្អូញត្អែរ​មួយចំនួន​របស់​និស្សិត​ស្ត្រី​ខ្មែរ​-​ឥស្លាម​ពី​ការលំបាក​របស់​ពួកគេ​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​នៅ តាម​បណ្ដា ក្រុមហ៊ុន នានា ព្រោះ​ក្រុមហ៊ុន​តម្រូវឲ្យ​ស្លៀក​ឯកសណ្ឋាន ដែល​ខុស​ពី​ប្រពៃណី​របស់​ពួកគេ​។​

​កាលពីដើម ខែកញ្ញា​កន្លងមកនេះ  ក្នុងពេល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​វិ​ឥស្លាម​នៅក្នុង​ខេត្ត កំពង់ចាម​និស្សិត​ខ្មែរ​-​ឥស្លាម ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​គណនេយ្យ កញ្ញា អាដាម លី​ម៉ា បាន​ថ្លែងថា​៖ ពេល​កញ្ញា ទៅ​ដាក់​ពាក្យ​បម្រើ​ការងារ​នៅតាម​ក្រុមហ៊ុន ឯកជន​នានា គឺ​ខាង​ក្រុមហ៊ុន​តែង​តម្រូវ​ឲ្យ​កញ្ញា​ស្លៀក​សម្លៀក​បំពាក់​ឯកសណ្ឋាន​។​

​កញ្ញា អាដាម លី​ម៉ា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ គេ​តម្រូវ​ឲ្យ​យើង​ស្លៀកពាក់​ឯកសណ្ឋាន តាម​គេ ព្រោះ​អី​បុគ្គលិក​គេ​ទាំងអស់​ត្រូវ​ពាក់​ដូចៗ​គ្នា​។ អ៊ីចឹង​ទៅ​គេ​ឲ្យ​យើង​ដោះ​ក្រមា ឬ​ស្លៀក​ខ្លី ដូច្នេះ​ពួក​ខ្ញុំ​ធ្វើ​អត់​បាន  ។​

​កញ្ញា អាដាម លី​ម៉ា  រំពឹងថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឯកជន នឹង​ជួយ​សម្របសម្រួល និង​មាន​ការបន្ធូរបន្ថយ ឲ្យ​និស្សិត​នារី​ខ្មែរ​-​ឥស្លាម អាច​បម្រើ​ការងារ​ដោយ​មិន​ស្លៀក​ខ្លី និង​អាច​ទទូរ​ក្រ​ម៉ា​បាន ព្រោះ​តែ​សាសនា​របស់​ឲ្យ​ពួកគេ ស្លៀកពាក់​បិទបាំង​រៀងកាយ​ឲ្យ​ជិត​។  សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ការយោគយល់​ពី​សំណាក់​ម្ចាស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា ចំពោះ​នារី​ខ្មែរ​-​ឥស្លាម ខណៈ​ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ការអនុគ្រោះ​ជាច្រើន​សម្រាប់​ពួកគេ​រួច​ទៅ​ហើយ ដូច​ជា​ការឲ្យ​ចូលរៀន​ដោយមិន​ស្លៀក​ឯកសណ្ឋាន​សាលា និង​អាច​ថតរូប​ទទូ​ក្រមា​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​យ៉ាង​ដូច្នេះ សូម​អំពាវនាវ​ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន តើ​អាច​ធ្វើ​ទៅ​បាន​ទេ ដែល​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​ដែល​ជា​ជនជាតិ ឥស្លាម​ស្លៀកពាក់​តាមរបៀប​ឥស្លាម​។ រាជរដ្ឋាភិបាល បាន​ផ្តល់​នូវ​ការ​អនុញ្ញាត​សម្រាប់​និស្សិត សិស្ស ជា​ស្ត្រី​ឥស្លាម ដើម្បី​ចូល​ទៅ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា ដោយ​ស្លៀកពាក់​តាម​តម្រូវការ​របស់​ខ្លួន ជាការ​ស្លៀកពាក់​តាម​ឯកសណ្ឋាន​របស់​សាលា ឬ​ស្លៀកពាក់​តាមរបៀប​ឥស្លាម ។​

​កញ្ញា អាដាម លី​ម៉ា បាន​សម្តែង​ការរីករាយ​ជាខ្លាំង បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​នៃ​ការអំពាវនាវ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន​។ កញ្ញា បានចាត់ទុក​សម្តេច​តេជោ ហ៊ុន សែន ជា​មេដឹកនាំ​ដ៏​គួរឲ្យ​គោរព ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ខ្មែរ​-​ឥស្លាម​ទូទៅ​។​

​កញ្ញា អាដាម លី​ម៉ា ក៏​រំពឹង​មុតមាំ​ថា ម្ចាស់​ក្រុមហ៊ុន​នៅ​កម្ពុជា នឹង​អនុគ្រោះ​ដល់​ពួកគេ ហើយ​អនុវត្តន៍​តាម​ការអំពាវនាវ​របស់​សម្តេច​តេជោ ហ៊ុន សែន​។  កន្លងមក និស្សិត​ខ្មែរ​-​ឥស្លាម បាន​ត្អូញត្អែរ​ពី​ការលំបាក​រក​ការងារ​ធ្វើ ព្រោះ​តែ​ក្រុមហ៊ុន​តម្រូវឲ្យ​ស្លៀក​ឯកសណ្ឋាន ។

​ក្នុងឱកាស​នោះ​ដែរ លោក អូស្មាន ហាស្សាន់  ក្នុង​តំណាង​ឲ្យ​បងប្អូន​សាស​និក​ឥស្លាម​កម្ពុជា ជាពិសេស បងប្អូន​កម្មករ កម្មការិនី​ខ្មែរ​ឥស្លាម​ទាំងអស់ មាន​សេចក្តីរំភើប​រីករាយ​យ៉ាងខ្លាំង និង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​អំពាវនាវ​ឲ្យ​បណ្ដា​រោងចក្រ ,​សហគ្រាស ,​ក្រុមហ៊ុន នានា ជួយ​ទទួលយក​បងប្អូន​នារី​ខ្មែរ​ឥស្លាម បាន​ចូលធ្វើការ និង អនុញ្ញាត​ឲ្យ​ពួក​គាត់​អាច​ស្លៀក​សម្លៀក​បំពាក់​បែប​ប្រពៃណី ពេល​បម្រើ​ការងារ ក្នុងឱកាស​ដែល​សម្តេច អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​រោងចក្រ ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាលពី ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ២០១៧ នោះ ។

​លោក​អូស្មាន ហាស្សាន់  ក៏​បាន​សូម​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង បុត្រា​-​បុត្រី ចៅប្រុស​-​ចៅស្រី​ទទួលបាន​នូវ​សុខភាព​ល្អ​បរិបូរណ៍​កម្លាំង​ខ្លាំងក្លា ប្រាជ្ ញា​ឈ្លាសវៃ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​កសាង និង​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន ថ្កុំថ្កើង​ថែមទៀត ៕

 

Filed in: ព័ត៌មានជាតិ