សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ក្រចេះ ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ បន្លែ និង​សាច់ នៅ​ច្រក​អន្តរជាតិ​ព្រំដែន​ត្រពាំង​ស្រែ

​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ក្រចេះ ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ បន្លែ និង​សាច់ នៅ​ច្រក​អន្តរជាតិ​ព្រំដែន​ត្រពាំង​ស្រែ

ក្រចេះ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដឹកនាំ​ដោយ​លោក លាង បូរ៉ា ប្រធាន​សាខា​ខេត្ត​ក្រចេះ សហកា​ជាមួយ​កម្លាំង​ចម្រុះ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ត្រពាំង​ស្រែ ដោយ​ចុះ​អនុវត្តន៍​ផ្ទាល់​ពី​ក្រុមការងារ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ធ្វើការ​ពិនិត្យ​ទំនិញ បន្លែ ផ្លែឈើ និង​សាច់ ដែល​អាជីវករ​នាំចូល​ពី​ប្រទេស​វៀតណាម ។
​ក្នុង​សកម្មភាព​នៃ​ការចុះ​ត្រួតពិនិត្យ​ទំនិញ​បន្លែ​ផ្លែ​ឈើ​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ធ្វើ​ផ្ទាល់​ជាមួយ​ក្រុម​អាជីវករ​ដឹក​តាមរ​ម៉ក​ម៉ូតូ កម្លាំង​ជំនាញ​បាន​យក​បន្លែ ផ្លែឈើ ជាច្រើន​ប្រភេទ​សរុប​រហូតដល់​ទៅ​១៨​មុខ រួមមាន ស្ពៃ ត្រសក់ ជាដើម​។

​ដោយ​ធ្វើ​ការពិនិត្យ​វិនិច្ឆ័យ​ជាមួយនឹង​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប និង​អនុវត្តន៍​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ​បច្ចេកទេស​ឡា​បូ រយៈពេល​ជាច្រើន​ម៉ោង​នៅនឹងកន្លែង​ជាក់ស្តែង ។ ជា​លទ្ធផល​ក្រោយ​ធ្វើការ​ពិនិត្យ​បន្លែ ផ្លែ ឈើ​ទាំង​នោះ មិនមាន​ផ្ទុក់​នូវ​សារធាតុ​គីមី ឬ​សារធាតុ​ផ្សំ​អ្វី​នៅក្នុង​នោះ​ឡើយ ។​

​ជាមួយគ្នា​នោះ ក្នុង​ថ្ងៃ​ដដែល មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ បន្លែ ផ្លែឈើ ត្រី សាច់​គ្រប់​ប្រភេទ នៅក្នុង​ផ្សារ​ស្រុក​ស្នួល ដោយ​មាន​ការចូលរួម​ពី​លោក គង់ គី​មនី អភិបាល​ស្រុក​ស្នួល ដើម្បី​ស្វែងរក​សារធាតុពុល និង​គីមី ឆ្លងកាត់​តាម​ការពិនិត្យ​វិនិច្ឆ័យ​ដោយ​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រកឃើញ​សារធាតុ​ម្យ៉ាង​នៅក្នុង​ផ្អក់​ត្រី​ប្រា ផ្ទុក​លាក់​ច្រើនពេក ជា​ប្រភេទ សារជាតិ​ហ្វ​ម៉ាលីន ដែល​បណ្តាល​ឲ្យ​ខ្សោយក្រលៀន ។ ក្រៅពីនោះ មន្ត្រី​ជំនាញ បាន​យក​មុខទំនិញ​១៩​មុខ​ផ្សេងទៀត ដើម្បី​ធ្វើតេស្ត​រក​សារធាតុពុល​ឲ្យ​កាន់តែ​ច្បាស់​លាស់ និង​បង្កើន​ភាពជឿជាក់​កាន់តែ​ខ្លាំង​សម្រាប់​អ្នកប្រើប្រាស់​ចុងក្រោយ ។​

​ក្រោយ​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ធ្វើ​ការណែនាំ និង​យក​សំណាក​បន្លែ ផ្លែឈើ ត្រី សាច់ ទៅ​ពិនិត្យ​ហើយ​នោះ អភិបាល​ស្រុក​ស្នួល លោក គង់ គី​មនី និង​លោក លាង បូរ៉ា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ បាន​មានប្រសាសន៍​លើកឡើង​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ការយល់ដឹង​របស់​ក្រុមអាជីវករ អ្នក​លក់​ចែកចាយ​បន្ត ដែល​អាជីវករ​ទាំងនោះ បាន​និយាយ​ទាំង​ទឹកមុខ​សប្បាយរីករាយ​ថា ពួកគាត់​បាន​ដឹង​ច្បាស់​អំពី​ផលប៉ះពាល់​នៃ​ការលក់ដូរ​នូវ​របស់របរ​ដែល​មាន​ផ្ទុក​នៅ​សារធាតុ​គីមី និង​ជាតិពុល ។​

​ចំណែក​លោក​អភិបាលស្រុក​ស្នួល និង​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ក៏​បាន​សម្តែង​ការ​ត្រេកអរ​ផងដែរ ជាមួយនឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​ជាពិសេស​លោក​ទាំង​ពីរ បានបញ្ជាក់​ថា ការចុះ​ត្រួតពិនិត្យ​នឹង​ការណែនាំ​ន​នេះ មិនមែន​ធ្វើ​ដើម្បី​បង្ហាញ់​តែម្តង​នោះទេ ពោល គឺ​ធ្វើ​ការណែនាំ​នឹង​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​នៅ​គ្រប់​ទីផ្សារ ច្រកព្រំដែន និង​សាលារៀន​ផងដែរ ។ ព្រោះនេះ ជា​កត្តព្វកិច្ច​ត្រូវ​តែ​ធ្វើ និង​ដើម្បី​សុខភាព​ពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​ប្រយោល​ជាមួយនឹង​រាជរដ្ឋាភិបាល ៕

 

Filed in: ព័ត៌មានជាតិ