សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​អំពើពុករលួយ របស់លោក សាំ ពិសិដ្ឋ ជា​បណ្តើៗ​ហើយ​!

បែកធ្លាយ​រឿង​អំពើពុករលួយ របស់លោក សាំ ពិសិដ្ឋ ជា​បណ្តើៗ​ហើយ​!

​បន្ទាប់​ពី ឯកឧត្តម ឃួ​ង ស្រេង បាន​ឡើង​មក​កាន់​តំណែង ជា​អភិបាល​រាជធានី​ភ្នំពេញ មិន​បាន​ប៉ុន្មាន​ខែ​ផង ធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​ឯកឧត្តម និង​មាន​មន្ត្រី​មួយចំនួន ក៏​ហាក់​មិន​មាន​ការ​មិន​ពេញចិត្ត​ផងដែរ​។

​តាម​ប្រភព​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ចូលចិត្ត​មក​ហូប​កាហ្វេ​ជុំគ្នា​នៅ​តាម​ភោជនីយដ្ឋាន​នានា​នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជជែក​គ្នា​ថា គួរ​អោយ​កោតសរសើរ ឯកឧត្តម ឃួ​ង ស្រេង ដែល​បាន​ឡើង​មក​កាន់​តំណែង ជា​អភិបាល​រាជធានី​ភ្នំពេញ ភ្លាម ហ៊ាន​ចាត់ការ​ចំណតរថយន្ត លក់ឡៃ​ឡុង​នៅ​ម្តុំ​ផ្សារ​ចាស់ និង​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​ភ្លាម ហើយ​ចាត់ការ​បាន​សម្រេច​ទៀត​។ នេះ​ពិតជា​មិន​ធម្មតា ព្រោះថា ម្ចាស់​រថយន្ត​ដែល​យក​មក​លក់​នោះ សុទ្ធ​តែ​មិន​ធម្មតា​ទេ អ្នកខ្លះ កាន់​អំណាច​តាំងតែ​ពី ឯកឧត្តម ឃួ​ង ស្រេង មិន​ទាន់​កើត​ផង​។ បើ​និយាយ​អោយចំ​អភិបាលក្រុង​ប៉ុន្មាន​នាក់ ហើយ​គេ​មិន​ហ៊ាន​ប៉ះពាល់​ទីតាំង​នេះ​ទេ (​ទីតាំង​ចត​រថយន្ត​ម្តុំ​ផ្សារ​ចាស់​) គឺ​ទើបតែ​ឯកឧត្តម ឃួ​ង ស្រេង ម្នាក់​ប៉ុណ្ណោះ ។ នេះ​យើង​និយាយ​ពី​ចំណាត់ការ ចំពោះ​ចំណតរថយន្ត ចំណែកឯ​ចំណាត់ការ​ចំពោះ​អ្នក​មាន​លុយ មានអំណាច ដែល​ពូកែ​ចាក់ដី​លុប​បឹង លប់​ប្រឡាយ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​វិញ មួយ​រយៈពេល នេះ​គេ​សង្កេត​ឃើញ ឯកឧត្តម អភិបាល ធ្វើ​រឿងក្តៅ​បន្តិច​ហើយ មិន​ថា​ប៉ះ​ចំ​ដី​អ្នកធំ​ណា​នោះទេ សូម្បី​តែ​ដី​លោក ជំទាវ ស៊ុយ សុផាន នៅ​ខណ្ឌ​ច្បារអំពៅ ក៏ ឯកឧត្តម ឃួ​ង ស្រេង បញ្ជា​អោយ​កាយ​ប្រឡាយ​វិញ​ដែរ ។ ដែល​ទង្វើ​ទាំងអស់នេះ ធ្វើអោយ ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​ដែល​ធ្លាប់​បាន​ទទួល​ផលប្រយោជន៍​ពី​ការ​ដែល​បិទ​ភ្នែក​បិទ​ច្រមុះ​អោយគេ​ចាក់​លុប​ដី​បឹង​ប្រឡាយ​។ ជាពិសេស លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទី​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​តែម្តង​។

​ពាក់ព័ន្ធ​នឹង​លោក សាំ ពិសិដ្ឋ បើ​ស្តាប់​សំដី​លោក​ពូ​ម្នាក់​កំពុង​អង្គុយ ក្បែរ​នោះ​បាន​និយាយថា បើ​និយាយ​ពី​ឈ្មោះ សាំ ពិសិដ្ឋ នោះ​វិញ មិនដឹង​ជា​ចេះ​ជំនាញ​អ្វី​អោយ​ពិតប្រាកដ​នោះ​ទេ ផ្នែក​សំណង់​ក៏​មិនមែន ផ្នែក​សាធារណការ​ក៏​មិនមែន បើ​ផ្នែក​ស្ថាបត្យកម្ម​ឬ​អាស៊ី​ទិច នោះ ប្រហែលជា​អាច​ចេះ​ខ្លះៗ ព្រោះ​ឮ​ថា​រាល់​គម្រោង​សាងសង់​ស្ពាន​អាកាស ក្នុង​រាជធានី​ភ្នំពេញ គឺ​សុទ្ធតែ​លោក សាំ ពិសិដ្ឋ ជា​អ្នក​គូស​ប្លង់ តែ​ច្បាស់​មិន​ច្បាស់​យើង​អត់​ដឹង​ទេ ហេងស៊យ​ជួល​ពួក​ម៉ៅការ​សំណង់​ចិន អោយ​គូស​អោយ​ផង​មិនដឹង​?

​តាម​សម្តី​ក្រុម​ប្រជាពលរដ្ឋ​ដដែល​និយាយថា អញ្ចឹង​បាន​ជា​គម្រោង​សាងសង់រ​បាំង​ពុះ​ចែក​ទ្រូងផ្លូវ នៅតាម​បណ្តា​ស្តុប​មួយចំនួន នៅក្នុង​ទីក្រុង​ភ្នំពេញ​ធ្វើឡើង​ដូច​កូន​ក្មេង​ដែល​មិន​បាន​ចូល​សាលារៀន​សោះ​! យើង​ពិនិត្យ​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ស្តុប​ពេល​យើង​ជិះ​ពី​ត្បូង មក​ដល់​ភ្លើងស្តុប នៅ​ខាងស្តាំ​រាង​ធំ​បន្តិច​ទៅ​មក​ពី​ជើង​ក៏​អញ្ចឹង ដែរ​ទៅ​ខាងស្តាំ គឺ​រៀង​វៀច​បន្តិច​ទៅ ហ្អី​ដល់​ពេល​ឆ្លង​ទៅ​ដល់​ខាង​មុខ​ស្រាប់តែរ​បាំង​ថ្ម​ធំ នៅ​ចំ​ផ្លូវ​ដែល​យើង​ត្រូវ​ធ្វើដំណើរ​តែម្តង នេះ​សម្រាប់​យើង​ប្រជាពលរដ្ឋ​ធ្លាប់​ដឹង ចុះ​សម្រាប់​អ្នកធ្វើតំណើរ​ឆ្លងកាត់​ម្តង​ម្កាល មិន​បុ​ចំ​ថ្ម​នឹង​ទេ​ឬអី ?

​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​និយាយថា មិន​ថា​តែ​អ្នក​អត់​ដឹង​ទេ អា​អ្នកដឹង​ក៏​ធ្លាប់​បុក​ដែរ ខ្ញុំ​ឃើញ​តែ​ញយ ពិសេ​សស្តុប​ផ្សារ​ដែប៉ូ និង​ស្តុប​ទេព​ផន ។ ហើយ​បើ​និយាយ​ពី​មធ្យោបាយ បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​វិញ សូម្បី​តែ​កូនប្រុស​ខ្ញុំ​ទើបតែ​រៀន​ត្រឹម​ថ្នាក់​ទី​៧ ក៏​និយាយ​ថា​មិន​សមរម្យ​ដែរ វា​ថា​មិនចាំបាច់​អី​យើង​ទៅ​លើករ​បាំង​ពុំ​ចែក​ទ្រូងផ្លូវ ដាក់​អោយ​វាចវេ​អញ្ចឹងទេ ក៏​យើង​គួរ​ច្រឹប​ចញ្ចើមផ្លូវ​តាមកែងៗ ដែល​តម្រូវ​អោយ​គេ​បត់​ស្តាំ អោយបាន​ធំ​ទូលាយ​ទៅ វា​លែង​ស្ទះ​បាត់ទៅហើយ តែ​នេះ​បែរ​ជា​ទុក​ចិញ្ចើម​ផ្លូវ​អោយ​គេ​ចត​ម៉ូតូ​ឡាន សម្រាប់​ចូល​ទិញ​ឥ​វ៉ាន់ ពី​ហាង​នៅជាប់​ស្តុប​នោះ​ទៅ​វិញ ឬ​មួយ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​?

​ដោយឡែក បើ​តាម​ប្រភព​ពី​មន្ត្រី​មួយរូប​ដេល​បំរើ​ការងារ​នៅ​មន្ទី​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​លក្ខ័ន​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ ចំពោះ​លោក សាំ ពិសិដ្ឋ ដែល​ឡើង​មក​កាន់​តំណែង​ជា​នាយក​មន្ទី​សាធារណៈការ នេះ​គឺ មាន​ការប្រទាំងប្រទើស​គ្នា យ៉ាងខ្លាំង​រវាង​លោក កែប ចុតិ​មា លោក ត្រាំ អ៊ីវតឹក សម្តេច អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី លោក ពេជ្យ ប៊ុនជិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ។ ប៉ុន្តែ​មិនដឹងថា យ៉ាង​ម៉េច​បាន​ជា លោក សាំ ពិសិដ្ឋ អាច​ឡើង​មក​កាន់​តំណែង​នេះ (​នាយក​មន្ទី​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​) ហើយ​ពេល​មក​ធ្វើជា​ប្រធាន​ភ្លាម រាល់​គម្រោង​សាង់សង់​មិន​ថា​ស្ពាន​អាកាស ផ្លូវថ្នល់ លូទឹក សួនច្បារ​ទេ គឺ​ត្រូវបាន​លោកសិដ្ឋ​ក្តាប់​ទាំងអស់​។ ជាពិសេស​លោកសិដ្ឋ​ពូកែ​គូ​សប្លង់ និង​រៀបចំ​គម្រោង​សាងសង់​សំណង់​ផ្សេងៗ របស់​រដ្ឋ​ដែល​គម្រោង​ខ្លះ​មិន​ត្រូវអោយ​កើត​មាន​សោះ លោកសិដ្ឋ​អាចធ្វើអោយ​កើតឡើង​បាន​ដូច​ជាស្ពា​ន​ថ្មើ​ជើង នៅ​មុខ​សាលា បឋមសិក្សា​ជម្ពូ​វ័ន្ត ជាដើម​។ ឥឡូវនេះ​ឮសូ​រថា​លោក សាំ ពិសិដ្ឋ កំពុង​សិក្សា​ធ្វើ​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ​ទៀតហើយ​។ ដែល​កន្លែង​នេះ មិន​សម​ធ្វើ​ស្ពាន​អាកាស​នោះទេ ព្រោះ​ផ្លូវ​នៅ​ទីនោះ មានតែ​បួន​ទិស ដូច្នេះ​យើង​គួរ​ធ្វើ​ភ្លើងស្តុប ល្អ​ជាង​អ្នក​មក​ពី​ផ្លូវជាតិ​លេខ​៣ អាច​មក​ត្រង់​ចំ​ផ្លូវ​សហព័ន្ធ​រុស្សី​បាន អ្នក​មក​ពី​ផ្លូវវេង​ស្រេង អាច​ទៅ​ចំ​ផ្លូវជាតិ​លេខ ៤ បាន​រួច​ហើយ យើង​ដាក់​ភ្លើង សញ្ញា​ព្រួញ ឆ្វេង​ស្តាំ​មុនក្រោយ​ដូច​បណ្តា​ស្តុ​ប​សំខាន់ៗ​ក្នុង​ក្រុង​បាន​ហើយ​នេះ​អស់​លុយ​តិច​ផង​។ ប៉ុន្តែ​បើ​ធ្វើ​អញ្ចឹង អាការ​ស៊ី​គម្រោង​វា​បាន​តិច ទើប​លោក​សិដ្ឋ ត្រូវ​រិះរក​គ្រប់​វិធីសាស្ត្រ ដើម្បី​ធ្វើ​យ៉ាងណា​អោយបាន​គម្រោង​ធំៗ​ឡើង​។

​ប្រភព​ដដែល​បាន​បន្ថែមថា ៖ ដោយ​ចំពោះ​ការដាក់​របាំង ពុំ​ចែក​ទ្រូងផ្លូវ​វិញ បើ​ការដាក់​ចំ​មុខ​ផ្ទះ ឬ​មុខ​ហាង សាលារៀន គឺ លោកសិដ្ឋ​បញ្ជា​អោយ​កូនចៅ ដាក់​បិទ​ទាំងអស់ ហើយ​បើ​ម្ចាស់ផ្ទះ​ណា ឬ​ក៏​ក្រុមហ៊ុន​ណា ពិបាក​ក្នុង​ការបត់​ឡាន ឬ​ម៉ូតូ​ចូល ត្រូវ​មកជួប​ជាមួយ​ប្រធាន​មន្ទី​ដើម្បី​សុំ​ដក ពីរ ឬ បី កង់​ច​ញ​វិញ អញ្ចឹង​ស៊ី​ស​ស៊ូ​ស​យ៉ាងតិច​បំផុត មួយ​កង់ ត្រូវ​ចំណាយ ២០០$ បើ​មិន​អញ្ចឹង​ទេ​គឺ​ដាក់​បិទ​ផ្ជិត​តែម្តង មិន​ខុស​អី​នឹង​ម្ចាស់ផ្ទះ​ដែល​ត្រូវ​គេ​មក​រៀប​រឺ​ហ្គ្រែ ឬ​លូ​ទឹក នៅ​ចំ​ពី​មុខ​ផ្ទះ​នោះ​ទេ បើ​ចង់អោយ​គេ​ខិត​ទៅ​ចំហៀង​ផ្ទះ ត្រូវ​ចំណាយ​យ៉ាងតិច ៥០០$ ។ អញ្ចឹង​ហើយ​បានជា​គេ​អង្គុយ​លើ​តំណែង​ជា ប្រធាន​មន្ទីរ​បាន​ហ្នឹង​យ៉ាងនេះ​។

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ព្យាយាម សុំ​ជួប​សម្ភាសន៍ ជាមួយ​លោក សាំ ពិសិដ្ឋ​ដែរ ប៉ុន្តែ​មិន​អាច​ជួប​បាន​ព្រោះ ជំនួយការ​ថា​បើ​គ្មាន​ការអនុញ្ញាត ឬ​ណាត់ជួប​ជាមួយ​លោក​នាយក​ទេ គឺ​មិន​អនុញ្ញាត​អោយ​ចូល​ជួប​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់