សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុគ្គលិកសន្តិសុខ រងការ​គាប​សង្កត់​និង​កាត់​ប្រាក់ខែ​ពីសំណាក​លោក កែត ស៊ីវីនី ចង់ឃើញ ខាង​អធិការ​កិច្ច ចុះធ្វើការ​ស៊ើប​អង្កេត រឿងពុក​រលួយ របស់​មេផ្សារ​ដើមគ

បុគ្គលិកសន្តិសុខ រងការ​គាប​សង្កត់​និង​កាត់​ប្រាក់ខែ​ពីសំណាក​លោក កែត ស៊ីវីនី ចង់ឃើញ ខាង​អធិការ​កិច្ច ចុះធ្វើការ​ស៊ើប​អង្កេត រឿងពុក​រលួយ របស់​មេផ្សារ​ដើមគ

បន្ទាប់ពីពេលថ្មីៗកន្លងទៅនេះ រឿងស្អុយអាសោចពុករលួយ របស់លោក កែត ស៊ីវីនី ប្រធានផ្សារដើមគរ ដែល បានបែកធ្លាយ ដោយសារតែបុគ្គលិក និងសន្តិសុខផ្សារបានចោទប្រកាន់ថា បានកិបកេងប្រាក់ខែពួកគេ ពី ៧ ម៉ឺនទៅ ២៥ ម៉ឺនរៀល រួចធ្វើ របាយការណ៍បំប៉ោងគំរោងដាក់ជូនទៅថ្នាក់លើថា បើកប្រាក់ខែចាប់ពី ៣០ ម៉ឺនទៅ ៤៥ ម៉ឺនរៀល ជូនពួក សន្តិសុខ និងបុគ្គ លិក ហើយត្រូវបានកាសែតក្នុងស្រុកផ្សព្វផ្សាយយ៉ាងព្រោងព្រាត ។

យោងតាមលិខិតរបស់បុគ្គលិក និងសន្តិសុខផ្សារដើមគរ បានធ្វើការចោទប្រកាន់លោក កែត ស៊ីវីនី ថា បានប្រព្រឹត្ត អំពីពុក រលួយ និងបានយកឈ្មោះមន្ត្រី នៅសាលារាជធានីភ្នំពេញ មកគម្រាមកូនចៅក្រោមឱវាទ នៅពេលដែលពួកគេ និយាយរឿង ប្រាក់ខែ ។

តាមប្រភពពីក្រុមសន្តិសុខផ្សារបានឱ្យដឹងថា ៖ តាមការណែនាំរបស់លោកអភិបាលខណ្ឌទួលគោក បានឱ្យលោក ប្រធានផ្សារ ដើមគរ បើកប្រាក់ខែឱ្យបុគ្គលិក និងសន្តិសុខនៅក្នុងផ្សារដើមគរ ក្នុងចំនួន ៣០ ម៉ឺនរៀលទៅ ៤០ ម៉ឺនរៀល តែលោកប្រធាន ផ្សារបើកឱ្យតែពី ៧ ម៉ឺនទៅ ២៥ ម៉ឺនរៀល តែប៉ុណ្ណោះ ទៅតាមឋានានុក្រម ។ ជាមួយនេះដែរ បានកឹបកេង ប្រាក់ដែលប្រមូល បានពីអាជីវករ លក់នៅលើដងផ្លូវដោយធ្វើរបាយការណ៍ទៅថ្នាក់លើពីប្រាក់ខែសន្តិសុខធម្មតា ក្នុង ១ ខែ ចំនួន ៧ ម៉ឺនរៀល ដាក់ ៣០ ម៉ឺនរៀល អនុប្រធានសន្តិសុខ ១០ ម៉ឺនរៀល ធ្វើរបាយការណ៍ដាក់ ៣៥ ម៉ឺនរៀល ប្រធានក្រុមសន្តិសុខ បានប្រាក់ ខែ តែ ២៥ ម៉ឺនរៀល ដាក់ក្នុងរបាយការណ៍ចំនួន ៤៥ ម៉ឺនរៀល ។ ក្រុមសន្តិសុខទាំងអស់ មាន ចំនួន ៥២ នាក់ ដូច្នេះ តើប្រ ធាន ផ្សារដើមគរលោក កែត ស៊ីវីនី កឹបកេងប្រាក់បានប៉ុន្មានលានរៀលក្នុងមួយខែៗ ?។

យោងតាមប្រភពខាងលើបានបញ្ជាក់ថា ៖ ចំណូលរបស់ផ្សារដើមគរ ក្នុងមួយខែៗ ដែលបានមកពីការទាត់កញ្ច្រែង ល្អី អាជីវករលក់ដូរលើដងផ្លូវ ជុំវិញផ្សារនេះរាប់សិបលានរៀល ។ ក្រៅពីនេះ នៅមានការកាត់ចិញ្ចើមផ្លូវឱ្យអាជីវករលក់ យកប្រាក់ និងធ្វើតូបយកប្រាក់ ជាប្រចាំឆ្នាំទៀត ដូចជាតូបជាង ២០ នៅជាប់មហោស្រពចេនឡាជាដើម ក្នុងមួយឆ្នាំ ៥០០ ដុល្លារ ។ តើលោកប្រធានយកប្រាក់ទៅណា ? ។

ក្រុមសន្តិសុខបានសំណូមពរឱ្យថ្នាក់លើជួយអន្តរាគមន៍ដំឡើងប្រាក់ខែ ទៅតាមការណែនាំរបស់សាលាខណ្ឌទួលគោក ផង ។ ប៉ុន្តែទោះជាមានការបែកធ្លាយរឿងអាស្រូវ ពុករលួយ ស្អុយរហ៊ុំប៉ុណ្ណឹងហើយ ក៏មកដល់ពេលនេះ បុគ្គលិក និងសន្តិ សុខដែល អាក់អន់ចិត្ត ពុំទាន់ឃើញខាងអធិការកិច្ច ឬមន្ត្រីប្រឆាំងអំពើពុករលួយ ចុះធ្វើការស្រាវជ្រាវ និងចាត់ការលើលោក កែត ស៊ីវីនី នៅឡើយទេ ។ ដោយឡែក ប្រភពពីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ៖ គេបានឃើញលោក កែត ស៊ីវីនី ក៏ខ្នះខ្នែងរត់ឆ្វេច ឆ្វាច ឡើងចុះសាលារាជធានីភ្នំពេញ សឹងរាល់ថ្ងៃផងដែរ ដើម្បីស្វែងរកអន្តរាគមន៍ ពីអ្នកមានអំណាចក្នុង សាលារាជធានីដើម្បី បានបន្តអង្គុយនៅលើកៅអី ប្រធានផ្សារដើមគរនេះបន្តទៅទៀត ។

តែទោះបីជាយ៉ាងណា គេសង្ឃឹមនិងជឿជាក់ថា លោក ប៉ា សុជាតិវង្ស ពិតជានឹងចេញមុខវះកាត់ និងរកយុត្តិធម៌ ក៏ដូចជាដោះ ស្រាយការលំបាករបស់បងប្អូនអាជីវករ លក់ដូរនៅផ្សារដើមគ ដែលកំពុងរងការគាបសង្កត់រាល់ថ្ងៃ ពីសំណាក់ លោកប្រធាន ផ្សារ កែត ស៊ីវីនី នេះជាមិនខាន ៕

20131219dpn2

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់