សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន​៖ វិស័យ​អធិការកិច្ច​កម្ពុជា​,​ចិន រួមគ្នា​ធ្វើ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​

លោកស្រី ម៉ែន សំអន​៖ វិស័យ​អធិការកិច្ច​កម្ពុជា​,​ចិន រួមគ្នា​ធ្វើ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​

ប្រទេស​ចិន​៖ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដឹកនាំ​គណ​:​ប្រតិភូ​អធិការកិច្ច អញ្ជើញ​ជួប ពិភាក្សា​ការងារ ផ្លាស់ប្ដូរ​បទពិសោធ​ន៏ វិស័យ​អធិការកិច្ច​នៅ​ប្រទេស​ចិន  ដើម្បី ពង្រឹង​ប្រសិទ្ធភាព​ការងារ ជាមួយ​លោក​ចា​វ ហុង​ជូ (Zhao Hongzhu) លេខាធិការ​រង គណ​:​កម្មា​ធិ​ការម​ជ្ឈឹម​អធិការកិ​ច្ច​វិន័យ នៃ​គណបក្ស​កុ​ម្មុយ​នី​ស​ចិន នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ខេត្ដ​ណានិ​ញ ប្រទេស​ចិន  ។​

​ក្នុងឱកាស​នោះ លោក​ចាវ ហុង​ជូ លេខាធិការ​រង បាន​កោត​ស​សើរ​ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​កម្ពុជា ដែល​បាន​មក​បំពេញ​ទស្សនកិច្ច សិក្សា ស្វែងយល់ និង ផ្លាស់ប្ដូរ​បទពិសោធ​ន៏ ការងារ​អធិការកិច្ច រវាង​កម្ពុជា​.​ចិន នៅពេលនេះ ក្នុង​គោលបំណង ដើម្បី​ពង្រឹង ប្រសិទ្ធភាព ការងារ និង រឹតចំណង សាមគ្គីភាព មិត្ដភាព បងប្អូន តែមួយ  ។

​ជា​ការឆ្លើយតប លោកស្រី ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង អំណរគុណ​ចំពោះ​ប្រជាជន​បក្ស និង​រដ្ឋា​ភិ បាល​ចិន ដែល​ជានិច្ចកាល មិត្ដ​ចិន តែងតែ បន្ដ​ការ គាំទ្រ និង​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការឧបត្ថម្ភ ដល់​កម្ពុជា គ្រប់ពេល ។

​លោកស្រី ក៏បាន​លើកឡើង​ផង​ដែរ​អំពី​ប្រវត្តិ​នៃ ការទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ តាំងពី​សម័យ​បុរាណកាល​រហូតមក ដល់​បច្ចុប្បន្ន ហើយ​លោក ស្រី​សង្ឃឹមថា ៖​ប្រទេ​ទាំង​ពីរ​កាន់តែ​រីកច​ម្រើ​ន​ថែម ទៀត​។

​បន្ទាប់​មក​ប្រតិភូ​ទាំងពីរ​ក៏​បាន​ធ្វើ​ការផ្លាស់ប្តូ​រប​ទ​ពិសោធន៍​ជាមួយគ្នា​ទៅវិញទៅមក​លើ​វិស័យ​អធិការកិច្ច និង​ទទួលទាន​អាហារ សាមគ្គី​រួមគ្នា ស្ថិត​ក្នុង​បរិយាកាស​ដ៏​រីករាយ រាក់ទាក់ ក្នុង​ចំណងមិត្ដភាព សាមគ្គីភាព ក្នុងន័យ មិត្ដ​រួម​អាជីព ការងារ​តែ​មួយ​បងប្អូន​តែ​មួយ រួមសុខ​រួមទុក្ខ​តែមួយ ៕

 

Filed in: ព័ត៌មានជាតិ