សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តារា​សម្តែង​យូ​ឌី​ស្កូ​មាន​ជម្ងឺ​ចូល​ពេទ្យ​ត្រូវការ​ឈាម​សង្គ្រោះ​!

​តារា​សម្តែង​យូ​ឌី​ស្កូ​មាន​ជម្ងឺ​ចូល​ពេទ្យ​ត្រូវការ​ឈាម​សង្គ្រោះ​!

​ភ្នំពេញ ៖ លោក យូ​ឌិ​ស្កូ តារា​សម្តែង​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ រហូត​ត្រូវការ​ឈាម​បញ្ជូល​ដើម្បី​សង្គ្រោះ ។ យោង​តាម​គណនី​ហ្វេ​សប៊ុក​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ប្រធាន​សមាគម​ថ្មី​សិល្បៈក​បាន​តាមរយះ​ហ្វេ​សប៊ុក​បានឲ្យដឹងាថា ៖ “​តារា​សម្តែង យូ ឌី​ស្កូ កំពុង​មាន​ជំងឺ​ជា​ទម្ងន់ ឥឡូវនេះ​ពួក​យើង​កំពុង​ពិគ្រោះ និង រង់ចាំ​លទ្ធផល ហើយ​គាត់​ក៏​ប្រឈម​មុខ​និង ការបញ្ចូល​ឈាម​។ អ្វី​ដែល​ស្លុត​បំផុត​គឺ​គ្រាន់តែ​ឃើញ​ពួក​ខ្ញុំ​មក​ដល់​គឺ​គាត់​យំ និង ស្រ​វ៉ា​ចាប់ដៃ​ពួក​ខ្ញុំ​”​។​

​ឯ​អ្នកនាង ទូច ស្រី​លក្ខ័​ដែល​ធ្លាប់​ជា​ដៃគូ​សម្តែង​ជាមួយ​លោក​យូ​ឌិ​ស្កូ​ពេល​បាន​ទៅ​សួសុខទុក្ខ​ក៏បាន បាន​សម្តែង​ភាព​តក់ស្លុត ដោយ​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា​៖​ថ្ងៃនេះ​ខ្ញុំ​ពិតជា​ស្លុត​មែនទែន​ពេលដែល​បានដឹង​ថា​ដៃគូ​សំដែង​របស់​ខ្ញុំ កំពុង​ឈឺ​ជា​ទំងន់​ដែល​ឥឡូវ​គាត់​ត្រូវការ​ឈាម​ជាបន្ទាន់​ហើយ​អ្វី​ដែល​ធ្វើ​ប្អូន​ជួយ​បង​បាន​មាន​លុយ​បន្តិចបន្តួច​ជូន​បង​។

​ខ្ញុំ​ដឹង​ថា​មិន​ច្រើន​ទេ​តែ​អ្វី​ដែល​យើង​អាច​ជួយ​គ្នា​បាន​គឺ​ពេល​លំបាក​នេះហើយ​។​អ្នកនាង ទូច ស្រី​លក្ខ័បាន​សម្តែង​ការ​អរគុណដ​ល់​បងស្រី ច​ន ច័ន្ទ​លក្ខិណា ដែល​បាន​យកចិត្តទុកដាក់​រាល់​បញ្ហា​របស់​សិ​ល្បះ ។​ទោះជា​យ៉ាងណា គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តារា​សម្តែង​រូប​នេះ​មាន​ជម្ងឺ​អ្វី​រហូត​ត្រូវការ​ឈាម​បញ្ចូល​នោះទេ​ព្រោះ មិត្ត​រួម​អាជីព​ដែល​បាន​ទៅ​សួ​សុខទុក្ខ​មិន​បាន​បង្ហើប​ឲ្យដឹង​ដោយ​គ្រាន់តែ​ពួកគេ ជូនពរ​ឲ្យ​លោក​ឆាប់​ជាសះស្បើយ​តែប៉ុណ្ណោះ ៕

 

Filed in: ព័ត៌មានជាតិ