សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឃួង​ស្រេង​៖​អ្នកលក់​ផាវ​ដូច​គ្រាប់បែក​នឹង​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​!

​លោក​ឃួង​ស្រេង​៖​អ្នកលក់​ផាវ​ដូច​គ្រាប់បែក​នឹង​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​!

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ប្រើ​ធម៌ ក្ដៅ ចំពោះ​អាជីវករ ណា​ដែល​នៅតែ​បន្ដ លក់ដូរ ផលិតផល ផាវ​ដែលមាន​មាន​សណ្ឋាន​ដូច​គ្រាប់បែក​។ វិធានការ​ក្ដៅ នេះ​ត្រូវបាន​លើកឡើង ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ៖ បញ្ហា​ផាវ​ដែល​មាន​រាងដូចជា​គ្រាប់បែក​នេះ កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​គ្រប់​អាជីវករ ដែល​ប្រកប​អាជីវកម្ម​លក់ដូរ​ផាវ មាន​រាងដូចជា​គ្រាប់បែក ត្រូវ​បញ្ឈប់​ការលក់ដូរ ជាបន្ទាន់ និង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាណាព្យាបាល​ដែល​មាន​កូន​ក្មួយ​តូចៗ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់ ហាម​កូន ហាម​ក្មួយ​មិន​ឲ្យ​លេង​ផាវ​ដែល​មាន​សណ្ឋាន​ដូចជា​គ្រាប់បែក​នេះ​ទេ ព្រោះ​វា​អាច​នឹង​បង្កឲ្យមាន​គ្រោះថ្នាក់ ។

​លោក​អភិបាល​រាជធានី បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ផ្សារ​ទាំង​អស់​ឲ្យ​ចុះ​ត្រួតពិនិត្យ ហើយ​ក្នុងករណី​រកឃើញថា​មាន​អាជីវករ​ណា មិន​បាន​អនុវត្តន៍​តាម​សេចក្តីណែនាំ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​នៅ​បន្ត​លក់ដូរ ផាវ​ដែល​មាន​រូបរាង​សណ្ឋាន​ដូចជា​គ្រាប់បែក​នេះ​ទៀត គឺ​ត្រូវ​ចាត់វិធានការ​ឲ្យបាន​តឹងរ៉ឹង​ជាទីបំផុត ពីព្រោះ​ថា​យើង​មិន​ចង់ឲ្យ​មាន​សោកនាដក​ម្ម​ដូច​ករណី​កុមារ​ម្នាក់​រង​គ្រោះ​រហូតដល់​បាត់បង់​ជីវិត ដូច​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​មកនេះ​ទេ ។​

​សាលា​រាជធានី​នឹង​ចាត់វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង​បំផុត ដោយ​មិន​ចង់ឲ្យ​មាន​ហានិភ័យ ឬ​ក៏​ដូច​សោកនាដកម្ម​លើ​កុមារ​ណា​ម្នាក់ បន្ដ​ទៀត​នោះ​ទេ​។

 

Filed in: ព័ត៌មានជាតិ