សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ច្រករ​ណាំ​លៀវ​ច្រក​ឈ្មួញ​ដឹក​ឈើប្រណិត​ឆ្លង​ទៅ​វៀតណាម​និង​ច្រក​វៀតណាម​នាំ​ចូល​ឡាន​មក​ដឹកឈើ មេ​ប៉ុស្តិ​គ្រប់​ទឹក​!

ច្រករ​ណាំ​លៀវ​ច្រក​ឈ្មួញ​ដឹក​ឈើប្រណិត​ឆ្លង​ទៅ​វៀតណាម​និង​ច្រក​វៀតណាម​នាំ​ចូល​ឡាន​មក​ដឹកឈើ មេ​ប៉ុស្តិ​គ្រប់​ទឹក​!

មណ្ឌល​គី​រី​៖​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​ឡង់​គ្រឺស័​រ​ឆ្លង​ទៅ​វៀតណាម​តាម​ច្រក​ណាំ​លៀវ​(​ប៉ុស្តិ​៧)​បាន​កក្រើក​វិញ​ហើយ រយះពេល​ជិត​២​សប្តាហ៍​កន្លងមកនេះ​។​មាន​សេចក្តីរាយការណ៍​ថា​តាម​ច្រក​មួយ​នេះ​ក្នុង​មួយ​យប់​មាន​សកម្មភាព​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ចាប់ពី​៧​គ្រឿង​ទៅ​១៥​គ្រឿង ។​

ជាងនេះទៅទៀត ច្រក​នេះ​ក៏​មាន​ការ​បើ​ឲ្យ​ឈ្មួញ​យួន​នាំ ឡាន​ចូល​មក​ដឹកឈើ​ដោយ​ផ្ទាល់​ផងដែរ​។​កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧​ក៏​មាន​សេចក្តីរាយការណ៍​ថា​៖​មាន ឈ្មួញ​វៀតណាម​បាន​នាំ​ឡាន​សែ​កាង​(​រថយន្ត​កែច្នៃ​)​ជិត​៥០​គ្រឿង​ចូល​តាម​(​ច្រក​ណាំ​លៀ​-​ខាង​ភាគី​វៀតណាម​) ដែល​ខាង​ភាគី​កម្ពុជា​គេ​ហៅថា​៖ ប៉ុស្តិ​៧ ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ​៤-៥ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​បន្ទាប់​ពី​គម្រោង​ឈ្មួញ​វៀតណាម​ត្រៀម​យក​ម៉ូតូ​កែច្នៃ​ជិត​៥០០​គ្រឿង​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ​៤-៥ ឆ្លង​ទៅ​វៀតណាម​តាម​ច្រក​៧៥១​ត្រូវ​បែកការណ៍​។​

​ករណី​នេះ​បើ​តាម​ប្រភព​ឲ្យដឹង​ថា​ខាង​វៀតណាម​និង​ខាង​សមត្ថកិច្ច​កម្ពុជា​ក៏​រួម​គ្នា​កាយ​លុប​ផ្លូវ​ដែល​ឈូសឆាយ​ពី​ទឹក​វៀតណាម​ចូល​តាម​ច្រក​៧៥១​អោយ​ដូចដើម​វិញ ចៀសវាង​គម្រោង​ដឹក​បទល្មើស​ឈើ​នៅ​ប៉ុស្តិ​៤-៥ បែកធ្លាយ​ដល់​ថ្នាក់លើ​?​។ ​ច្រក​ណាំ​លៀវ​ឬ​ប៉ុស្តិ​លេខ​៧​ភាគី​កម្ពុជា​មាន​លោក សំរិទ្ធ ណន​ជា មេ​ប៉ុស្តិ​នគរបាល​ច្រក​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​អ្នក​បើក​ភ្លើង​អោយ​ឈ្មួញ​ដឹក​ឈើ​ឆ្លងកាត់ ជា​ថ្នូរ​ពី​លាភសក្ការៈ​នស​ការយក​តុង​លុយ​ក្បាល​ឡាន ។

គេ​មិនដឹងថា​លោក​លោក​ស្នងការ​នគរ​បាល​ខេត្ត​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​ជំនួស​លោកូ​ច​យ៉ុន​ដែល​ត្រុវបាន​ផ្លាស់​ចេញ​បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​បើក​ឲ្យ​យួន​ចូល​មក​កាប់​ឈើ​តាម​ច្រក​អូរ​ហ៊ុច​បានដឹង​ដែរ​ឬ​អត់​នោះទេ​ព្រោះ​បើ​តាម​ព​តិមាន​គេ​ថា​លោក សំរិទ្ធ ណ​យ ហាក់បីដូច​ជា​មិន​ញញើត​ច្បាប់​សូម្បី​តែ​បន្តិច សោះឡើយ​។ ច្រក​ប៉ុស្តិ​៧​ឬ​ណាំ​លៀវ​នេះ​គឺ​ពោ​ពេញ​ដោយ​សកម្មភាព​ចរាចរណ៍​ឈើប្រណិត​ទៅ​វៀតណាម ក្នុង​នោះ​សូម្បី​តែ​ខាង​គណៈកម្មការ​ថ្មី​ដែល​លោក ឌុល គឿនរ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ចេញ​បេសកកម្ម អោយ​ចុះ​ពិនិត្យ​សុវត្ថិភាព​មិន​ស្រប​ច្បាប់​តាម​ព្រំដែន​ក៏​ដោយ​ក៏​ច្រក​ប៉ុស្តិ​៧ ឋិត​នៅ​ស្រុក​ពេជ្រា​ដា ខេត្តមណ្ឌលគិរី​នៅតែមាន​ឈើ​ចេញ​រាល់​យប់​។

គេ​បាន​ទម្លាយ​ថា​៖​គម្រោង​សកម្មភាព​ឈ្មួញ​វៀតណាម​យក​ឡាន​សែ​កាង​(​រថយន្ត​កែច្នៃ​)​ជិត​៥០​គ្រឿង​ចូល​តាម​ច្រក​ណាំ​លៀ ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ​៤-៥ ស្រុក​ពេជ្រា​ដា ហើយ​បង្វែរ​ឆ្លងទៅ​វៀតណាម​វិញ​តាម​ប៉ុស្តិ​៧​នេះ គឺ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​តំបន់​អូរ​ហ៊ុច ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល​ត្រូវ​បង្ក្រាប​ទាន់ពេល​ដោយ​បទល្មើស​ជាក់ស្តែង​កន្លង​ទៅ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន មេបញ្ជាការរង និង​ជា​នាយសេនាធិការ ទៅទៀត​។​រឿង​នេះ​នៅក្តៅៗ​សើ​មៗ​នៅឡើយ​បើ​អាជ្ញាធរ​ខេត្ត​មណ្ឌល​គី​រី​មិន​បានដឹង​រឿង​នេះ​ទៀត​គឺ​ចប់​ហើយ​ស្រុក​ខ្មែរ​យើង​នោះ​?៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់