សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវេ​ន DBST នៅ​ឃុំ​អូរ​ដំបង​

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវេ​ន DBST នៅ​ឃុំ​អូរ​ដំបង​

​កាលពី​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ​២០១៥ មាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវេ​ន DBST ប្រវែង 2880m ទទឹង 5m ក្នុងភូមិ​បោះ​ពោ​ធី​នឹង​ផ្លូវ​ក្រាល​គ្រូ​ស​ក្រហម​ប្រវែង​សុ​រប 5560m នៅ​ភូមិ​បោះ​ពោ​ធី ភូមិ​អូរ​ខ្ជាយ ភូមិ​វត្ត​ចែង ក្នុង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មាន ប្រសាសន៍ ខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ចូលរួម​ជាមួយ​ឯកឧត្តម លោក ជំទាវ អស់លោក​ទាំងអស់គ្នា ក្នុង​វិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង 2888m ទទឹង 5m នឹង​ដាក់លូ​ទោល​មុខកាត់ ៨០ ចំនួន ១០​កន្លែង ស្មើ ៧០​កង់ រឺ​ហ្គា​ចំនួន ២០​កន្លែង ស្ថិតក្នុង​ភូមិ​បោះ​ពោ​ធី ឃុំ​អូរ​ដំបង​១ ដែល​ជា​គម្រោង​របស់​ខេត្ត នឹង​ផ្លូវ​ក្រាល​គ្រួស ក្រហម​ប្រវែង 5.65m  ស្ថិតនៅ​ភូមិ​បោះ​ពោ​ធី ភូមិ​អូរ​ខ្ជាយ និង​ភូមិ​វត្ត​ចែង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ដែល​ជា​គម្រោង​មូលនិធី ឃុំ នា​ឪ​កាស​នេះ​។​

​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម សូម​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក​ដែល​បាន​ខិតខំ​បំពេញ​ការងារ ទៅ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុងការ ចូល​រួមចំណែក​អភិវឌ្ឍន៍​ស្រុក​ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន​ថែម​ទៀត​លើក កម្ពស់​សោភ័ណ ភាព ទីប្រជុំជន​នានា ក៏ដូចជា​កសាង​បាន​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ពិសេស​កសាង​បណ្តាញ​ផ្លូវ គមនាគមន៍ ក្នុង​មូលដ្ឋាន​ដែល​ជា​ស​សៃឈាម​ធ្វើការ​ទាក់ទង​ក្នុងកា​រ​បំរើ​ដ​លើ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​ស្ថានភាព​មូលដ្ឋាន​ពីមួយថ្ងៃ ទៅ មួយថ្ងៃ កាន់តែ​មាន​ការរីកចំរើន រដ្ឋបាល​ខេត្ត​បាន​ពិនិត្យ​លទ្ធភាព​ជា​អាទិភាព​ក្នុង​ការដាក់ បញ្ជូល​គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នៅ​តាម​បណ្តាល​ស្រុក មួយចំនួន ដែល ក្នុងនោះ​ក៏​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​យើង​កំពុង​ធ្វើ​ពិធីបើកការដ្ឋាន​នា ពេលនេះ​ផងដែរ ដែល​មាន​ប្រវែង 2880m ទទឹង 5m នឹង​មាន​ដាក់លូ​ទោល​មុខកាត់​៨០  ចំនួន ១០​កន្លែង ស្មើ ៧០​កង់ រឺ​ហ្គា​ចំនួន ២០​កន្លែង ស្ថិតក្នុង​ភូមិ​បោះ​ពោ​ធី ឃុំ​អូរ​ដំបង​១ ដែល​ជា​គម្រោង​របស់​ខេត្ត នឹង​ផ្លូវ​ក្រាល​គ្រួស ក្រហម​ប្រវែង 5.65m  ស្ថិតនៅ​ភូមិ​បោះ​ពោ​ធី ភូមិ​អូរ​ខ្ជាយ ភូមិ​វត្ត​ចែង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ៕

 

2015_08_23dp1 (1) 2015_08_23dp1 (2) 2015_08_23dp1 (3) 2015_08_23dp1 (4)

Filed in: ព័ត៌មានជាតិ